ប្រតិភូ​អន្តរក្រសួង និង​គណៈកម្មាធិការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ចុះ​ពិនិត្យ​ការ​ស្តុក​ឈើ​នៅ​ក្រុមហ៊ុន «​ម៉ា​ស្ទ័​រ​ខេ​សាន់​»

29-April-2016 | ដោយ មែន កំសត់


​មណ្ឌលគិរី​៖ ប្រតិភូ​អន្តរក្រសួង និង​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ដែលមាន​សមាសភាព​ថ្នាក់ដឹកនាំ មួយចំនួន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​មកដល់​ខេត្តមណ្ឌលគិរី​ហើយ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត លើ​ការត្រួតពិនិត្យ​វត្ថុតាង បទល្មើស​ព្រៃឈើ នៅក្នុង​ក្រុមហ៊ុន​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។​

​សមាសភាព​របស់​ប្រតិភូ​ដែល​បាន​អញ្ជើញ ទៅពិនិត្យ​ទីតាំង​ស្តុក​ឈើ​នៅ​ក្រុមហ៊ុន «​ម៉ា​ស្ទ័​រ​ខេ​សាន់​» នា​ស្រុក​កោះ​ញែក រួមមាន​៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ អ​.​ហ លើ​ផ្ទៃ​ប្រទេស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម ចាយ សា​មិត្ត ប្រធាន​ប្រតិភូ​រាជរដ្ឋាភិបាល និង​ការពារ​តំបន់​អភិរក្ស នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេ​បញ្ជ​ការរង និង​ជា​នាយសេនាធិការ អ​.​ហ លើ​ផ្ទៃ​ប្រទេស ឯកឧត្តម ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុល សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ លោក សាង ប៊ុនធឿន ស្នងការ នៃ​ស្នងការដ្ឋាន​ប្រ​ត្តិ​ប​តិ​ការ អ​.​ហ លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី ស្នងការរង​នៃ​ស្នងការដ្ឋាន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​

​តាម​មន្ត្រី​សាលាខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា ក្រោយ​កា​រក​ចុះ​ពិនិត្យ​រួចហើយ ប្រតិភូ​បានប្រគល់​ឈើ ខុសច្បាប់​ជាច្រើន​ម៉ឺន​ម៉ែត្រគូប​នៅតាម បណ្តា​ក្រុមហ៊ុន​នានា នៃ​ទឹកដី​មួយ​នេះ ទៅ​ឱ្យទៅ​អាជ្ញាធរខេត្ត​ថែរក្សា​ទុក​មួយ​រយះ​សិន និង​ត្រៀម​ប្រគល់​ឈើ​ទាំងនោះ​ឱ្យទៅ​ក្រសួង​អប់រំ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ តាម​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕

ចំនួនអ្នកទស្សនា

    20649847

  • ថ្ងៃនេះ3031
  • ម្សិលមិញ3961
  • សប្តាហ៍នេះ12791
  • ខែនេះ207391
  • ឆ្នាំនេះ207391
  • សរុប20649847