សម្លេង​ស​ន្ទ​នា​ដ៏​សំខាន់​មួយ ដោយ​លោក កឹម សុខា បញ្ជា​ទៅ​លោក​មេឃុំ ស៊ា​ង ចែត ឲ្យ​ប្រាប់​ទៅ​ស្រីមុំ រក្សា​ជំហរ​ភូតកុហក

29-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​នេះ Facebook រឿង​ពិត CNRP បាន​សម្លេង​ស​ន្ទ​នា​ដ៏​សំខាន់​មួយ​រវាង លោក កឹម សុខា ជាមួយ​លោក​មេឃុំ ស៊ា​ង ចែត និយាយ​អំពី​ការបញ្ចុះ​បញ្ចូល​គ្រួសារ​កញ្ញា ខុម ច័ន្ទ​តារា​ទី ហៅ ស្រីមុំ កុំ​ឲ្យ​ខ្លាច និង​កុំ​ឲ្យ​និយាយ​ការពិត​ប្រាប់​គេ​។​
​យោងតាម​សំឡេង​ឆ្លើយឆ្លង​គ្នា​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ លោក កឹម សុខា បាន​បញ្ជា​ទៅ​លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ឲ្យ​ទៅប្រាប់​ស្រីមុំ ដោយ​បញ្ជាក់ថា « ...​វា​អត់​ធ្វើ​អី​កើត​ទេ វា​គ្រាន់តែ​អុកឡុក​យើង ហើយ​ថា គាត់​បាន​សួរ​មេធាវី និង​អ្នកច្បាប់​អន្តរជាតិ គេ​ប្រាប់ថា គេ​អត់​ធ្វើ​អី​បានទេ សូម​ឲ្យ​ស្រីមុំ​រក្សា​ជំហរ​កុំ​ខ្លាច កុំ​ប្តូរ​ជំហរ​ហ្នឹង ថ្ងៃក្រោយ​ទៅ​ក្រៅប្រទេស​ក៏បាន​ដែរ បើ​មាន​បញ្ហា​ប្រាប់​មក​កុំ​បារម្ភ ផ្លូវច្បាប់​គ្មាន​បញ្ហា​ទេ ហើយ​កុំ​ថា​ខ្ញុំ (​កឹម សុខា​) និយាយប្រាប់ កុំ​ឲ្យ​ពាក់ព័ន្ធ​នឹង​ខ្ញុំ​...»​។​

​ចំពោះ​សារ​សម្លេង​មួយ​នេះ ត្រូវបាន​មហាជន​ទាំង​នៅក្នុង និង​ក្រៅប្រទេស​អះអាងថា នៅពេលនេះ​លោក កឹម សុខា គ្មានអ្វី​នឹង​ប្រកែក​ទៀតឡើយ ចំពោះ​រឿងអាស្រូវ​របស់ខ្លួន គួរ​ណាស់​ចូលខ្លួន​មក​សារភាព​ចំពោះ​ទង្វើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​ចំពោះ​ស្ត្រី​ទន់ខ្សោយ​។ ទាំងនេះ​បង្ហាញថា មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​មនុស្ស​ស្មោគគ្រោក ញៀន​នឹង​ស្រី មិន​គិតពី​ការដឹកនាំ​គណបក្ស​ឈ្លក់​វង្វេង​និង​តណ្ហា​ស្រីក្មេង​ពីមួយ​ទៅមួយ​៕

ចំនួនអ្នកទស្សនា

    20649867

  • ថ្ងៃនេះ3051
  • ម្សិលមិញ3961
  • សប្តាហ៍នេះ12811
  • ខែនេះ207411
  • ឆ្នាំនេះ207411
  • សរុប20649867