អាកាសធាតុ​ក្តៅ​សម្លាប់​ត្រី​ជាច្រើន​តោន​និង​បណ្តាលអោយ​ឆេះ​ព្រៃ​ជាច្រើន ហិកតា​

01-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ បានចេញ​សេចក្តីប្រកាស​មួយ​ដោយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ងាប់​ត្រី​រាប់ តោន​នៅ​តំបន់​អភិរក្ស​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ ដែលមាន​ទីតាំងនៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា​នៅ​តំបន់​មួយចំនួន​នៃ​បណ្តា​ខេត្ត​ជុំវិញ បឹង​ទន្លេសាប​ត្រូវបាន​ឆេះ​នា​ថ្មីៗ​នេះ ដោយសារ​កម្តៅ​ក្តៅ​ហួតហែង​។​

 ក្រសួង​ក៏បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​អង្កេត​តាមដាន​យ៉ាង​ល្អិត​ល្អិន និង​វាយតម្លៃ​ទៅលើ​ការខូចខាត និង​ផលប៉ះពាល់​មួយចំនួន​តាម​ទីតាំង​កើតហេតុ​ខាងលើ​ផងដែរ ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​សំរាប់​ដាក់ចេញ​វិធានការ​បឋម​នានា ដើម្បី​បង្កើត​ទីជម្រក​និង​បូមទឹក​ចូល​ទន្លេ​ឆ្មារ​ក្នុង​គោលបំណង​បង្កើន បរិមាណ​អុកស៊ីសែន​៕

ចំនួនអ្នកទស្សនា

    20650937

  • ថ្ងៃនេះ301
  • ម្សិលមិញ3811
  • សប្តាហ៍នេះ13881
  • ខែនេះ208481
  • ឆ្នាំនេះ208481
  • សរុប20650937