ប្រជាពលរដ្ឋ ក្រុង​សួង ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដោះស្រាយ​បញ្ចប់ ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​ជិត​២០​ឆ្នាំ

02-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​១៦​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១ ខែឧសភា​នេះ បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ចាត់​បញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី ដ៏​រ៉ាំ​រ៉ៃ​ជិត​២០​ឆ្នា​មកនេះ បាន​ដោយ​ជោគជ័យ​។​
​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ពួកគាត់​ពិតជា​រំភើប​ក្រៃលែង នៅពេលដែល​អាជ្ញាធរ បាន​នាំយក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជាម​រតក ត​កូន ត​ចៅ មក​ចែកជូន​ដល់ផ្ទះ​តែម្តង នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ​ក្តីកង្វល់​ដ៏​រ៉ាំ​រ៉ៃ​អំបាល​មាណរ​បស់​ពួកគាត់ មាន​ជិត​២០​ឆ្នាំ រលាយ​អស់​៕

ចំនួនអ្នកទស្សនា

    20651137

  • ថ្ងៃនេះ501
  • ម្សិលមិញ3811
  • សប្តាហ៍នេះ14081
  • ខែនេះ208681
  • ឆ្នាំនេះ208681
  • សរុប20651137