ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា សម្រេចបន្ថយម៉ោងបង្រៀនពីម៉ោង១១មកត្រឹមម៉ោង១០និង៣០នាទីព្រឹក និងពេលល្ងាចពីម៉ោង១មកម៉ោង០១និង៣០នាទី ដោយបញ្ជាក់ថា ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពសិស្សានុសិស្សពីអាកាសធាតុក្ដៅខ្លាំង ។
នៅក្នុងលិខិតណែនាំរបស់ក្រសួងនៅខែឧសភានេះ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ហានិភ័យនិងជៀសវាងជំងឺផ្សេងទៅលើសិស្សានុសិស្សជាពិ សេសកុមារតូចៗដែលកំពង់សិក្សាប្រចាំថ្ងៃដែលបណ្ដាលមកពីខ្យល់ កន្ដ្រាក់ ខ្យល់ព្យុះក្រសួងណែនាំឲ្យគ្រិះស្ថានសាធារណៈបន្ថយពេលសិក្សាពេល ព្រឹកចូលរៀនម៉ោង០៧និង០០នាទីដល់ម៉ោង១០និង៣០នាទី និងពេលរសៀល០១និង៣០នាទីដល់ម៉ោង០៥និង៣០នាទី។
លិខិតដដែលនេះបានបន្ដទៀតថា គ្រប់សាលាត្រូវត្រៀមទឹកសម្រាប់គ្រូ ហើយសិស្សានុសិស្សត្រូវទទួលទានទឹកឆ្អិនជាប្រចាំ។ ជាមួយគ្នានោះ លោកគ្រូអ្នកគ្រូត្រូវឲ្យសិស្សចេញលេងរយៈពេល១៥នាទី ហើយការបង្រៀនត្រូវបើកទ្វានិងបង្អួចឲ្យមានពន្លឺនិងស្រឡះល្អ។
ក្រសួងបានកត់សំគាល់ឃើញថា នៅក្នុងរដូវប្រាំងនាពេលថ្មីៗនេះ អាកាសធាតុបានឡើងកម្ដៅខ្លាំង ដែលមានតំបន់ខ្លះកម្ដៅ៤២ឬ៤៣អង្សា និងអាចអូសបន្លាយបន្ដទៀតនៅក្នុងឆ្នាំ២០១៦ ដែលថាអាកាសធាតុប្រែប្រួលនេះកម្ពុជាមិនធ្លាប់ជួបប្រទះរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ៕