ស្ត្រី​ម្នាក់​សម្រាលកូន​លើ​ទូក ពេល​ប្តី​ដឹក​មកកាន់​មន្ទីរពេទ្យ តែ​រួច​ផុតពី​គ្រោះថ្នាក់

03-May-2016 | ដោយ មែន កំសត់


​កោះកុង​៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់​ដែល​ស្ត្រី​ម្នាក់ បាន​សម្រាលកូន​នៅលើ​ទូក​ពេល​ប្តី និង​សាច់ញាតិ បាន​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង នា​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​នេះ តែ​សម្រាប់​ស្ត្រី​រងគ្រោះ និង​ទារ​កបាន​រួច​ផុតពី​គ្រោះថ្នាក់​ហើយ នៅពេលដែល​ក្រុមគ្រូពេទ្យ បាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​
​លោក ហៃ ឡៃ​ស៊ុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បាន​ប្រាប់ ថា ស្ត្រី​ដែល​សម្រាលកូន​នៅលើ​ទូក​នេះ មានឈ្មោះ ខេង ដា​អាយុ​២៥​ឆ្នាំ និង​ប្តី​ឈ្មោះ ដា​។​

​ពួកគេ​ទាំង ២​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​វង្ស​កា​ថាក់ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​មាន​មុខរបរ​នេសាទ ជា​លក្ខណៈ​គ្រួសារ​។​
​លោក ហៃ ឡៃ​ស៊ុន បាន​បន្តទៀតថា សម្រាប់​ស្ត្រី​រងគ្រោះ​ខាងលើនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​របស់លោក ជួយ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ហើយ​មិន​គិត​សេវា​នោះឡើយ​។​​រហូតមកដល់​ពេលនេះ​សុខភាព​ស្ត្រី​រងគ្រោះ​នេះ និង​ទារក មាន​ភាពល្អប្រសើរ​នោះទេ​៕

ចំនួនអ្នកទស្សនា

    20651557

  • ថ្ងៃនេះ921
  • ម្សិលមិញ3811
  • សប្តាហ៍នេះ14501
  • ខែនេះ209101
  • ឆ្នាំនេះ209101
  • សរុប20651557