សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​កាត់​ឬ​សសី​មាព្រះវិហារ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម

05-May-2016 | ដោយ មែន កំសត់


 
​ខេត្តកំពង់ចាម​៖"​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​បានមក​បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះវិហារ វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី ស្ថិតនៅ​ឃុំ​អង្គរ​បាន ស្រុក​កងមាស​ខេត្តកំពង់ចាម​។ ទន្ទឹមនឹង​នេះដែរ ខ្ញុំ​បានឃើញ​បងប្អូន​ខ្មែរឥស្លាម​ក៏​មក​ចូលរួម​ជាមួយ​ផងដែរ​។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ​លោកតា​និង​ក្មួយៗ​យុវជន ដែល​មក​ទទួល​ខ្ញុំ​ដោយ​ទឹកមុខ​រីករាយ​រាក់ទាក់​។ នេះ​ជា​សុខដុម​នីយកម្ម​នៃ​ជនជាតិ និង​សាសនា​នៃ​ប្រជាពលរដ្ឋ​យើង​"​។​នេះ​សារ​ក្នុង​Facebook​របស់​សម្តេច​តេ ជោ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​៥​ឧសភា​នេះ ចំ​ពេលដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​កាត់​ឬ​សសី​ម៉ា​ព្រះវិហារ ក្នុង​វត្ត​កែវ​មុនី (​ហៅ​វត្ត​អង្គរ​បាន​) នៅ​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម នា​ព្រឹក​នេះ​។​

​សម្តេច​តេ​ជោ បាន​សរសេរ​បន្តថា​៖​ដោយសារ​សន្តិភាព ទើប​យើង​មានឱកាស​អភិវឌ្ឍ​ប្រទេស​និង​បាន​កសាង​វត្ត​អារាម​ដ៏​ធំ​បែបនេះ ដើម្បី​បម្រើ​វិស័យ​ពុ​ទ្ឋ​សាសនា​ហើយក៏​ជា​កន្លែង​សម្រាប់​ស្នាក់អាស្រ័យ ដ៏​សមរម្យ​របស់​មនុ​ស្សចា​ស់ យុវជន និង​កុមារ​។​
​តាម​ដងផ្លូវ​នៃ ការធ្វើដំណើរ​ខ្ញុំ​ពិនិត្យឃើញ​ការកើនឡើង​នៃ​ជីវភាព​ប្រជាជន​តាមរយៈ លំនៅដ្ឋាន​ថ្មី មធ្យោបាយ​ធ្វើដំណើរ អង់​តែ​ន​ទូរទស្សន៍​តាម​ផ្ទះ ការប្រើប្រាស់​អគ្គិសនី​ស្ទើរ​គ្រប់​ផ្ទះ ការលក់ដូរ​យ៉ាងសកម្ម សម្លៀកបំពាក់​សមរម្យ​។​ល​។​

​ជាមួយ​ភាពល្អប្រសើរ​នៃ​ជីវភាព​គ្រួសារ នីមួយៗ ផ្នែក​សាធារណ​:​ក៏បាន​លើក​កំពស់ ផ្លូវ ស្ពាន​ធំ​និង​ល្អ​ជាង​មុន សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម ក៏​ល្អ​ស្អាត​ជាង​ពេលមុន​តែ​យើង​ក៏ត្រូវ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​ឆ្លើយតប ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​ពិសេស​ក្មួយ​យុវជន​ដែលមាន​តម្រូវការ កាន់តែច្រើន​និង​កាន់តែ​ខ្ពស់​"​។​

​ក្នុង​ពិធី​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ចាប់អារម្មណ៍​ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​បក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ណាមួយ ចេញ​ធ្វើ​សកម្មភាព​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ជូន​ប្រជាពលរដ្ឋ​នោះឡើយ ក្រៅតែពី​គណបក្ស​ប្រជាជន​កម្ពុជា​ដូច្នេះ​សម្តេច​លែង​ហ៊ាន​អំពាវនាវ​ដល់ បក្សនយោបាយ​ដទៃទៀត ឲ្យ​ចុះជួយ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ខ្វះខាត​ទឹក ប្រើប្រាស់​ទៀតហើយ ព្រោះ​មកដល់ពេលនេះ​មិនទាន់​ឃើញ​មាន​បក្សនយោបាយ​ណាមួយ ចូលរួម​ធ្វើ​សកម្មភាព​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នោះទេ សូម្បី​ការផ្តល់​កម្លាំងចិត្ត​ក៏​គ្មាន​ដែរ​។​

​ទន្ទឹម​និង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​សមាជិក សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​បន្តការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពី​គ្រោះ​ខ្វះ​ទឹក​ប្រើប្រាស់ រហូតដល់​មានទឹក​គ្រប់គ្រាន់​៕

ចំនួនអ្នកទស្សនា

    20652177

  • ថ្ងៃនេះ1541
  • ម្សិលមិញ3811
  • សប្តាហ៍នេះ15121
  • ខែនេះ209721
  • ឆ្នាំនេះ209721
  • សរុប20652177