សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ក្រុមការងារ​ថ្នាក់ជាតិ ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ ទាន់ពេលវេលា

06-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ជំរុញ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ទាំងអស់​ខិតខំ​ដោះស្រាយ​ការងារ ចាំបាច់​ទាំងឡាយ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​។​
​ការជំរុញ​របស់​សម្តេច​នាយករដ្ឋមន្ត្រី បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន នា​ថ្ងៃ​សុក្រ ទី​០៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​យោងតាម​ការចេញផ្សាយ​នៅលើ​ទំព័រ Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ បាន​រំលឹក​ឲ្យ​គ្រប់​ក្រសួង មន្ទីរ និង ខេត្ត ក្រុង ត្រូវបង្កើត​ក្រុម​ជំនួយការ​តាមដាន​វាយតម្លៃ​ការងារ ហើយ​ខិតខំ​ដោះស្រាយ​បញ្ហា​ចាំបាច់ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ដាស់តឿន​ដល់​គ្រប់​ក្រសួង មន្ទីរ ត្រូវ​យកចិត្តទុកដាក់​ផ្តល់​សេវា​តម្រូវ​ការចាំបាច់ និង​សេវា​កាតព្វកិច្ច​នានា ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​ភារកិច្ច និង​ការទទួលខុសត្រូវ​លើ​សេវាសាធារណៈ​នេះ​។​
សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សង្កត់ធ្ងន់​ពី​ការចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ការ​រ​អភិវឌ្ឍ ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ទៅមុខ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ (២០១៦-២០១៧) ដោយ​ផ្តោតលើ​កត្តា​សំខាន់​មួយចំនួន​រួមមាន​៖
១- ចូលរួម​ថែរក្សា និង​ពង្រឹង​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​
២- ចូលរួម​ជំរុញ​ការអនុវត្ត​កំណែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​
៣- បង្កើន​ប្រសិទ្ធភាព​សេវាសាធារណៈ (​សេវា​តម្រូវ​ការចាំបាច់ សេវា​កាតព្វកិច្ច និង​សេវា​សំណូមពរ​) ដល់​អ្នកស្នើសុំ និង​អ្នកប្រើប្រាស់​អោយបាន​រហ័ស និង​មាន​ប្រ​សិ​ទ្ឋ​ភាព​បំផុត​៕

ចំនួនអ្នកទស្សនា

    20652627

  • ថ្ងៃនេះ1991
  • ម្សិលមិញ3811
  • សប្តាហ៍នេះ15571
  • ខែនេះ210171
  • ឆ្នាំនេះ210171
  • សរុប20652627