ទេសរដ្ឋមន្ត្រី ជា សុផារ៉ា​៖ «​ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ ឲ្យ​តែ​រំលោភ​ដី​ប្រជាពលរដ្ឋ នឹងដាក់​បញ្ចូល​បញ្ជី​ស្បែក​ខ្មៅ ហើយ​រាយការណ៍​ជូន​សម្តេច​»

06-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងថា លោក​នឹង​រៀបចំ​ដាក់​បញ្ជូន ឈ្មោះ​បុគ្គល​ណាក៏ដោយ​តែងតែ រំលោភ​យក​ដី​ប្រជាពលរដ្ឋ ទោះ​មាន​ឋានៈ​អ្វី​ក៏ដោយ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ សម្រាប់​ការស្នើ​ចុះបញ្ជី ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី ហើយ​លោក​ក៏​នឹង​រាយការណ៍ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ផងដែរ​។​

​ការ​ថ្លែង​ព្រមាន​របស់ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្ទៃ ក្នុង​របស់​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នេះ​បើតាម​ការបញ្ជាក់ របស់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែងប្រាប់ ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​​ឯកឧត្តម ជា សុផារ៉ា បាន​ថ្លែងថា «​ខ្ញុំ​នឹង​ការបញ្ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ សម្រាប់​ការស្នើ​ចុះ ឬ​ផ្ទេរកម្មសិទ្ធិ និង​រាយការណ៍ ជូន​សម្តេច​រាល់​បុគ្គល​ណា ដែល​តែងតែមាន​ករណី​រំលោភ យក​ដី​ប្រជាពលរដ្ឋ ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ​»៕

ចំនួនអ្នកទស្សនា

    20652657

  • ថ្ងៃនេះ2021
  • ម្សិលមិញ3811
  • សប្តាហ៍នេះ15601
  • ខែនេះ210201
  • ឆ្នាំនេះ210201
  • សរុប20652657