ភ្នំពេញ៖ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជន ពិការ លោក ឯម ច័ន្ទមករា បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា" បើយើងនៅតែបន្តអនុ ញ្ញាត្ត ឲ្យជនពិការ ប្រគុំតន្ត្រី តាមទីសារធារណៈទៀតនោះ ស្មើនឹងយើងមិនបាន អនុវត្តច្បាប់កិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ និង អនុសញ្ញាស្តី ពីសិទ្ធិ ជនពិការ ទស្សវត្សរ៍ជនពិការប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឲ្យសិទ្ធិក្លាយជាការពិតព្រមទាំងលិខិតបទដ្ឋានគតិយុទ្ធនានា ពាក់ព័ន្ធពិការភាពដែល រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញឲ្យអនុវត្តក្នុងទិសដៅ បម្រើឲ្យផលប្រយោជន៏ និងសេចក្តីថ្លៃថ្នូររបស់ជនពិការពិតប្រាកដ"។
លោក ឯម ច័ន្ទមករា ថ្លែងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត និង ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នៅសាលាខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីលោកស្រី គង់ ស៊ីផា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត សរុបចំនួន៣៩រូប។
លោក ឯម ច័ន្ទមករា ថ្លែងដូច្នេះទំនងជាដើម្បីការពារនូវសកម្មភាពអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនិង សាលារាជធានីភ្នំពេញដែលប្រមាណជាកន្លះឆ្នាំមកនេះបានព្រមព្រៀងគ្នា មិនអនុញ្ញាត្តឱ្យជនពិការប្រគុំតន្ត្រីនៅតាមទីសាធារណៈដូចជានៅតាម ភ្លើងស្តុបជាដើមហើយជំនួសដោយការរកទីតាំងសមរម្យឬរៀបចំបណ្តុះបណ្តាល វិជ្ជាជីវៈនិងរកការងារសមរម្យជូនជនពិការហើយអភិបាលសាលារាជធាននី ភ្នំពេញលោកប៉ាសុជាតិវង្សធ្លាប់ទាំងបានអះអាងជាចំហរថាលោកនឹង ទទួលយកជនពិការឱ្យចូលបម្រើការងារនៅក្នុងសាលារាជធានីភ្នំពេញទៀតផង។ បើយើងបន្តលើកទឹកចិត្តឲ្យជនពិការនៅតែប្រគុំតន្ត្រីតាមទីសារធា រណៈទៀតនោះស្មើនឹងយើងមិនបានអនុវត្តច្បាប់កិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ទស្សវត្សជនពិការប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឲ្យសិទ្ធិក្លាយជាការពិត ព្រមទាំងលិខិតបទដ្ឋានគតិយុទ្ធនានា ពាក់ព័ន្ធពិការភាពដែល រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញឲ្យអនុវត្តក្នុងទិសដៅ បម្រើឲ្យផលប្រយោជន៏ និងសេចក្តីថ្លៃថ្នូររបស់ជនពិការ ពិតប្រាកដ។
លោក ឯម ច័ន្ទមករា បានពន្យល់យ៉ាងក្បោះក្បាយថា ជនពិការប្រគុំតន្រី្តនៅទីសាធារណៈនេះមានអ្នកនៅពីក្រោយខ្នង ដែលកំពុងកេងប្រវ័ញ្ចពលកម្មជនលើពិការ ហើយមានករណីខ្លះម្ចាស់ភ្លេងជាអ្នកជួលជនពិការ ឲ្យប្រគុំតន្ត្រីតាមស្តុ ឬ តាមទីសាធារណៈ ដើម្បី រៃអង្គាសថវិកាចូលសមាគម ប៉ុន្តែជាក់ស្តែង មិនបានយកថវិកា ដែលបានមកពីការរៃអង្គាសតាមទីសារធារណៈ ទៅចូលសមាគម ឬអង្គការទេ ប៉ុន្តែបែរជាយកទៅចែកគ្នាជាលក្ខណៈបុគ្គលទៅវិញ ហើយជនពិការបានត្រឹមតែថ្លៃឈ្នួលបន្តិចបន្តួចប៉ុណ្ណោះ ។
លោក ឯម ច័ន្ទមករា បានបង្ហើបប្រាប់ថាលោកអាចនឹងប្តឹងប្រឆាំងជនទាំងឡាយណាដែលយកជនពិការមកធ្វើជា អាជីវកម្មបែបនេះ ៕
ប្រភព៖រស្មីកម្ពុជា