ខ្លឹមសារនៃ​ការ​ប្រារព្ធ​ខួប​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​

07-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​ការ​ប្រារព្ធ​ខួប​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ក្នុង​គោលការណ៍​គ្រឹះ​ក្នុង​សកម្មភាព​»​គឺជា​សារ​មួយ​ផ្ញើជូន​ដល់​សមាគមជាតិ​ទាំងអស់​នៅលើ​ពិភពលោក ឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​ដែល​រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯក រាជ្យ​ភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ដែលជា​មគ្គុទ្ទេសក៍​ដ៏​ត្រឹមត្រូវ និង​សមស្រប​សម្រាប់​តម្រង់ទិស​ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ ប្រចាំថ្ងៃ ដើម្បី​បម្រើឱ្យ​គោលដៅ​មនុស្សធម៌ ប្រកបដោយ​ប្រសិទ្ធភាព​នៅ​គ្រប់​កាលៈទេសៈ​។​

​ទាក់ទង​និង​សកម្មភាព​របស់​សមាគម​ជាតិ​កាកបាទក្រហមកម្ពុជា​នៅតែ​បាន និង​កំពុង​បន្ត​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​ការខ្វះខាត​នៅតាម​សហគមន៍ ជាពិសេស​យើង​បានផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះ​អគ្គីភ័យ និង​គ្រោះ ធម្មជាតិ​ដោយ​ប្រការ​ផ្សេងៗ រួម​ជាមួយនឹង​ការជួយ​ដល់​ចាស់ជរា ជន​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ កុមារ​គ​ថ្លង់ យុវជន​ញៀន​ថ្នាំ និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ផងដែរ​។

​នៅក្នុង​ឆ្នាំ​២០១៦​នេះ​យើង​នៅមាន​កិច្ចការ​ធំៗ​មួយចំនួន ដែល​នឹងត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ចំពោះមុខ រួម មានដូចជា ការកើតមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ បញ្ហា​គ្រឿងញៀន អំពើហិង្សា រួមទាំង​បញ្ហា​ប្រឈម​ជាស​កល មួយចំនួនទៀត ដូចជា​បញ្ហា​ការធ្វើ​ចំណាកស្រុក ដែល​បញ្ហា​ទាំងអស់នេះ​យើង​បាន​រួមគ្នា​គិតគូរ និង​រក​ដំណោះ ស្រាយ​ឱ្យបាន​សមស្រប និង​ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជន​រង គ្រោះ និង​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​ពួកគេ​ក្នុងនាម​មនុស្សជាតិ​នោះ​។

​ប្រធាន​ប្រតិភូ​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​ប្រចាំ​ភូមិភាគ​នៅ​ទីក្រុង​បាងកក បាន​ថ្លែងថា ៨​ឧសភា​គឺជា​ទិវា​មួយ​ដ៏​មាន​សារៈសំខាន់ និង​ជា​ឱកាស​ប្រវត្តិ សាស្ត្រ​មួយ ដើម្បី​អបអរសាទរ​សមិទ្ធផល​ជោគជ័យ​ជាច្រើន​ដែល​កាកបាទ​ក្រ ហម​កម្ពុជា​សម្រេចបាន និង​ការបំពេញ​ការងារ​រប​ស់​អ្នក​ទាំងអស់គ្នា ក្នុងនាម​ជា​សមាជិក​របស់​បណ្តាញ​មនុស្សធម៌​ធំជាងគេ​នៅលើ​ពិភពលោក ។

ប្រទេស​កម្ពុ​ជាមាន​ប្រវត្តិ​ដ៏​យូរអង្វែង​តាំង​ក្នុងការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ផង និង​ក្នុងការ​អនុវត្ត​សកម្មភាព​មនុស្សធម៌​ផង ហើយក៏​បានទទួល​នូវ​មេរៀន​ពិសោធន៍​ជាច្រើន​ពី​ការបំពេញ​ការងារ ដោយ​មិន​ខ្លាច​នឿយហត់​ពី​សំណាក់​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​របស់ខ្លួន​ចាប់តាំងពី​ពេលដែល​កាកបាទ​ក្រ ហម​កម្ពុជា​ចាប់បដិសន្ធិ​នៅក្នុង​ឆ្នាំ​១៩៥៥​មក ។ ​ជំនួយ​សង្គ្រោះ​នេះ បាន​ជួយសង្គ្រោះ​ជីវិត​រាប់មិនអស់ និង​លុបបំបាត់​នូវ​ការឈឺចាប់ របស់ មនុស្ស​រាប់លាន​នាក់​ដែល​រងទុក្ខវេទនា​។​យ៉ាងហោចណាស់​កាកបាទ​ក្រហម អាច​ផ្តល់នូវ​ពន្លឺ​នៃ​ក្តី សង្ឃឹម​ដល់​ប្រជាជន ដែល​ស្ថិតនៅ​ក្នុងស្ថានភាព​ដ៏​ក្រៀមក្រំ​ទាំងនេះ​បានដែរ​៕

ចំនួនអ្នកទស្សនា

    20652587

  • ថ្ងៃនេះ1951
  • ម្សិលមិញ3811
  • សប្តាហ៍នេះ15531
  • ខែនេះ210131
  • ឆ្នាំនេះ210131
  • សរុប20652587