ភ្នំពេញ៖ ដើម្បីទប់ស្កាត់នូវរាល់អំពើបំផុសចលនាឲ្យមហាជន ចូលរួម តាមការញុះញង់លើការប្រមូលចូលរួម របស់សមាគម អង្គការ យុទ្ធនាការអាវខ្មៅទាមទារឲ្យមានការដោះលែង ជនជាប់ចោទ នាព្រឹកថ្ងៃទី០៩ខែឧសភានេះ ក្រសួងមហាផ្ទៃ បានត្រៀមវិធានការរួចជាស្រេច យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះយុទ្ធនាការស្លៀកពាក់ខ្មៅ និងការប្រមូលផ្តុំខុសច្បាប់ស្លៀកពាក់ខ្មៅ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។ហើយក្រសួង បានដាក់វិធានការ តាមគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ទាំង២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការត្រួតពិនិត្យនិងបង្ការទប់ស្កាត់ តែពុំមានការប្រើប្រាស់អំពើហិង្សា៕