ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅក្នុង​កម្មវិធី «​ចែក​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​»

10-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​។ ពិធី​ចែក​សញ្ញាបត្រ​នេះ នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៖
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​ឯកភាព​ឲ្យ​បង្កើត​គណៈកម្មការ​ដេញ​ថ្លៃ​ឈើ​ជាង ៧​ម៉ឺន​គូប ដែល​រឹបអូស​ពី​ការជួញដូរ​ខុសច្បាប់​នោះ ដើម្បី​កែច្នៃ​ផ្គត់ផ្គង់​នៅក្នុង​ស្រុក តែ​មិនមាន​ការជួញដូរ​ទៅ​ក្រៅប្រទេស​នោះទេ​។ ការឯកភាព​នេះ​ធ្វើឡើង បន្ទាប់ពី​សង្កេតឃើញថា ក្រសួង​អប់រំ យុវជន និង​កីឡា គ្មាន​លទ្ធភាព ដើម្បី​ទៅ​ដឹកជញ្ជូន​យក​ឈើ​ទាំងអស់នោះ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​និស្សិត​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​ក្រេបជញ្ជក់​ចំណេះដឹង​បន្ថែមទៀត បើ​មិន​ដូច្នោះ​ទេ​នឹង​ក្លាយជា​ជន​អភិរក្សនិយម​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ជំងឺ​អភិរក្សនិយម​នេះ មាន​គ្រោះថ្នាក់​ខ្លាំង ដែល​ប្រៀប​ដូច​ដុំថ្ម​សង្កត់​លើ​ពន្លក​។​

* សម្តេច​តេ​ជោ បាន​ថ្លែង​រំលឹកថា សម្តេច​ត្រូវបាន​គេ​ហៅថា ជា​រដ្ឋមន្ត្រី​មិនទាន់​បាត់​ធំក្លិន​ទឹកដោះគោ នៅពេល​សម្តេច​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៅ​សម័យ​រដ្ឋ​កម្ពុជា កាលពី​ទសវត្សរ៍​ឆ្នាំ​៨០​។ ប៉ុន្តែ​នៅពេលនេះ​សម្តេច​បាន​ឈរជើង ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់ពេលនេះ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​គូសបញ្ជាក់ថា សិទ្ធិ​មាន​ព្រំប្រទល់​ជាមួយ​សិទ្ធិ​អ្នកដទៃ​អ្នក​ប្រើ​សិទ្ធិ សូមកុំ​ប្រើ​សិទ្ធិ ដើម្បី​បំពាន​អ្នកដទៃ​។ រាជរដ្ឋាភិបាល​ត្រូវ​ការរក្សា​សន្តិភាព ស្ថេរភាព ដើម្បី​ការអភិវឌ្ឍ បុគ្គល​ធ្វើ​ខុសត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ បើ​មិន​ធ្វើ​ខុស​គ្មាន​ការចាប់ខ្លួន​ទេ​។ បើ​ទាមទារ​ដោះលែង​គ្មាន​លក្ខខណ្ឌ​មិនចាំបាច់​មានច្បាប់​នោះទេ​។​

* សន្តិភាព​នេះ ពិបាក​រក​ណាស់ ទម្រាំ​រកបាន​ជីវិត​មនុស្ស​ជាច្រើន​បាន​ស្លាប់ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​៧០ ដល់​ចុងឆ្នាំ​ទសវត្សរ៍​ឆ្នាំ​៩០​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ពណ៌​អី​ក៏ដោយ ក៏​ត្រូវតែ​ចាត់ការ​កុំមក​រញ៉េរញ៉ៃ ។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ពណ៌​អី​ក៏ដោយ ឲ្យ​តែ​ធ្វើ​ខុស​គឺ​ចាប់​ទាំងអស់ គុក​ធ្វើឡើង ដើម្បី​អ្នក​ខុស​។ សម្តេច ក៏បាន​ផ្ញើ​សារ​ព្រមាន​ទៅ​អ្នក ដែល​បាន​ឧបត្ថម្ភ​ថវិកា​បោះ​អាវ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ផងដែរ​។ សម្តេច​បាន​បញ្ជាក់ថា អ្នក​ឧបត្ថម្ភ​ថវិកា​នោះ គឺ​ត្រូវបាន​ស្គាល់មុខ​អស់ហើយ​។​

* រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សន្តិសុខ​មនុស្ស​រាប់លាន​នាក់ មិនមែន​បញ្ហា​បុគ្គល ៤-៥​នាក់​នោះទេ​។ សម្តេច​តេ​ជោ ជំរុញ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វែងរក​មេធាវី​ឲ្យ​ពូកែ ដើម្បី​ការពារ​ក្តី​ដល់​មន្ត្រី​អង្គការសិទ្ធិមនុស្ស ដែល​ជាប់ឃុំ មិនអាច​ដាក់​សម្ពាធ​លើ​តុលាការ​បាន​នោះទេ​។​
* សម្តេច​តេ​ជោ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បញ្ហា​សន្តិសុខ​មនុស្ស​រាប់លាន​នាក់ ត្រូវ​បំផ្លាញ​ដោយ​បុគ្គល ៤-៥​នាក់​នោះទេ​។ សម្តេច​តេ​ជោ ជំរុញ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វែងរក​មេធាវី​ឲ្យ​ពូកែ ដើម្បី​ការពារ​ក្តី​ដល់​មន្ត្រី​អង្គការសិទ្ធិមនុស្ស ដែល​ជាប់ឃុំ​ទៅ​ច្បាប់ មិនអាច​ដាក់​ស​ម្ពា​នោះឡើយ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច និង​សប្បុរសជន​ដឹក​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ និង​បន្ត​ស្តារ និង​ជីក​អណ្តូង ស្រះ​ថ្មី​។​
* សម្តេច​តេ​ជោ បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​សប្តាហ៍​ក្រោយ​សម្តេច​នឹង​ចាក​ចេញទៅ​ប្រទេស​រុស្ស៊ី ដើម្បី​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​ខូ​ប ២០​ឆ្នាំ នៃ​ទំនាក់ទំនង​អាស៊ាន និង​រុស្ស៊ី​។​

* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​អ្នក​បង្ហោះ​រូប​សម្តេច​ស្លៀកពាក់​ខ្មៅ​នៅក្នុង Facebook ដោយ​និយាយថា ប្រយ័ត្ន​ប៉ូលិស​ចាប់​នោះ គឺជា​ការ​ឌឺ​។ សម្តេច​តេ​ជោ បាន​បន្តថា និស្សិត​ទាំងអស់ ដែល​ទទួល​សញ្ញាបត្រ​នា​ព្រឹក​នេះ គឺ​ស្លៀកពាក់​ខ្មៅ​ទាំងអស់ មិនមាន​នរណា​ចាប់​នោះឡើយ​។ ត្រង់នេះ សម្តេច​ចង់​បញ្ជាក់ថា អ្នក​ស្លៀកពាក់​ខ្មៅ​ធម្មតា​គ្មាន​នរណា​ចាប់ខ្លួន​នោះឡើយ លើកលែងតែ​ការធ្វើ​យុទ្ធនាការ ដើម្បី​ដោះលែង​អ្នកទោស ដែល​ផ្ទុយ​និង​ច្បាប់​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា នៅវេលា​ម៉ោង ៨​និ​៣០​នាទី នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​៕

ចំនួនអ្នកទស្សនា

    20654107

  • ថ្ងៃនេះ3471
  • ម្សិលមិញ3811
  • សប្តាហ៍នេះ17051
  • ខែនេះ211651
  • ឆ្នាំនេះ211651
  • សរុប20654107