សម្តេច ហ៊ុន សែន​៖ បក្សប្រឆាំង​មិន​ឲ្យ​ខ្លួន​បាន​សុខ សម្តេច​ក៏​មិន​ឲ្យ​បក្សប្រឆាំង​បាន​សុខ​ដែរ​

12-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​រម្លឹក​ពី​ការឈឺចាប់​គ្រួសារ​របស់​សម្តេច នៅពេលដែល​គេ​ចោទ​កូនប្រុស​ច្បង​របស់លោក គឺ​លោក ហ៊ុន ម៉ា​ណែ​ត ថា មិនមែនជា​កូនបង្កើត​របស់​សម្តេច​នោះទេ​។ ប្រមុខ​បក្ស​កាន់អំណាច បានប្រកាសថា អ្នក​ដែល​ចោទប្រកាន់​បែបនេះ គឺជា​ក្រុម​គណបក្សប្រឆាំង ដែលមាន​ចេតនា​មិន​ចង់​ឲ្យ​គ្រួសារ​របស់​សម្តេច បាន​សេចក្តីសុខ​។



​និយាយ​ដល់​ចំណុច​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​ខ្លាំងៗ​ថា «​គណបក្សប្រឆាំង​មិន​ឲ្យ​សម្តេច​បាន​សុខ សម្តេច​ក៏​ឲ្យ​គណបក្សប្រឆាំង​បាន​សុខ​នោះដែរ​»​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យា​ល័យ​IIC ប្រមុខ​រដ្ឋាភិបាល បាន​អះអាងថា សម្តេច​នឹង​«​កំដរ​គណបក្សប្រឆាំង​លេង​ដល់ទី​បញ្ចប់​»​។ សម្រាប់ សម្តេច ហ៊ុន សែន ការចោទប្រកាន់ថា លោក ហ៊ុន ម៉ា​ណែ​ត ជា​កូន​មេដឹកនាំ​វៀតណាម​ម្នាក់​មិនមែនជា​កូន​របស់​សម្តេច​នោះ ជាការ​ប្រមាថ​មកលើ​ក្រុមគ្រួសារ​សម្តេច ដែល​មិនអាច​អត់ឱន​ឲ្យ​បាន​នោះទេ​។​


​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏​រម្លឹក​ពី​បេសកកម្ម​របស់លោក ហ៊ុន ម៉ា​ណែ​ត ទៅ​អាមេរិក​កន្លងទៅ ដែលមាន​បាតុកម្ម​ប្រឆាំង​កូន​របស់​សម្តេច​ផងដែរ​។ សម្តេច បញ្ជាក់ថា ក្រុម​បក្សប្រឆាំង​ដែល​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ា​ណែ​ត មួយកន្លែងៗ នៅ​អាមេរិក មានតែ ៣០ នាក់ តែ​អ្នកគាំទ្រ​លោក ហ៊ុន ម៉ា​ណែ​ត មាន​ដល់​ទៅ ៥០០ នាក់​៕

ចំនួនអ្នកទស្សនា

    20655707

  • ថ្ងៃនេះ1061
  • ម្សិលមិញ4001
  • សប្តាហ៍នេះ18651
  • ខែនេះ213251
  • ឆ្នាំនេះ213251
  • សរុប20655707