ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ របស់​ក្រសួងកសិកម្ម

13-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អ​ញ្ចើ​ញ​ចូលរួម​ជា អធិបតីភាព ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​សាលចតុមុខ​។​
​ខាងក្រោម​នេះ ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​៖
* សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ការត្រួតពិនិត្យ​នូវ​ជីក​សិ​កម្ម និង​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​យកទៅលក់​ចែកចាយ សម្រាប់​បាញ់​ស្រូវ ដែល​ធ្វើ​ឲ្យ​ខូច​ស្រូវ ដីធ្លី នាំទៅដល់​ការប្រែប្រួល និង​កើត​ជម្ងឺ​តម្កាត់​ណាមួយ​ដែល​អាច​កើតឡើង​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ទឹកធ្លាក់​ទាប ដូច្នេះ​តំបន់​មួយចំនួន​ដែល​ទុក​សម្រាប់​ពូជ​ត្រី គឺ​បាន​ងាប់​ជា​បន្តបន្ទាប់ ដែល​មិនអាច​បូមទឹក​ពី​ទី​ឆ្ងាយ​បានទេ ហេតុដូច្នេះ​សម្តេច​បានផ្តល់​គំនិត​ជីក​ស្រះ​ឲ្យ​ជ្រៅ​នៅ​កន្លែង​គោក​រាក់ បើ​មិន​ធ្វើបែបនេះ នឹងធ្វើ​ឲ្យ​មានការ​ងាប់​ពូជ​ត្រី​ជា​បន្តបន្ទាប់​ហើយ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ការត្រួតពិនិត្យ​នូវ​ជីក​សិ​កម្ម និង​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​យកទៅលក់​ចែកចាយ សម្រាប់​បាញ់​ស្រូវ ដែល​ធ្វើ​ឲ្យ​ខូច​ស្រូវ ដីធ្លី នាំទៅដល់​ការប្រែប្រួល និង​កើត​ជម្ងឺ​តម្កាត់​ណាមួយ​ដែល​អាច​កើតឡើង​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ទឹកធ្លាក់​ទាប ដូច្នេះ​តំបន់​មួយចំនួន​ដែល​ទុក​សម្រាប់​ពូជ​ត្រី គឺ​បាន​ងាប់​ជា​បន្តបន្ទាប់ ដែល​មិនអាច​បូមទឹក​ពី​ទី​ឆ្ងាយ​បានទេ ហេតុដូច្នេះ​សម្តេច​បានផ្តល់​គំនិត​ជីក​ស្រះ​ឲ្យ​ជ្រៅ​នៅ​កន្លែង​គោក​រាក់ បើ​មិន​ធ្វើបែបនេះ នឹងធ្វើ​ឲ្យ​មានការ​ងាប់​ពូជ​ត្រី​ជា​បន្តបន្ទាប់​ហើយ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ខាងមុខ​ពេលនេះ នឹងដាក់​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ និង​ជលផល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ តាម​បណ្តា​ខេត្ត កុំ​ដាក់​ឲ្យ​ដាច់ដោយឡែក​ពី​ការគ្រប់គ្រង​របស់​រដ្ឋ​បាល​ខេត្ត​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ឡើងវិញ​ថា កាលពីមុន​មាន​ក្រុមហ៊ុន​មួយ​មាន​ដី​សម្បទាន​ទំហំ​ជាង​១​លាន​ហិកតា គូស​ចូល​ទាំង​ទី​រួម​ខេត្តរតនគិរី ហេតុដូច្នេះ​សម្តេច​បានសម្រេច​លុបចេញ​។​
* សម្រាប់​កិច្ចការពារ​ព្រៃឈើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​លោក សាយ សំ​អាល់ ឲ្យ​បន្តការងារ​នេះ​ជាមួយ​ពួកគាត់ (​ក្រុម​សហគមន៍ និង​ដៃគូ​ពាក់ព័ន្ធ​) ប្រជាពលរដ្ឋ​មាន​ភ្នែក​ច្រមុះ​ច្រើនណាស់ ពួកគាត់​ស្អប់​ពួក​កាប់​ឈើ ចឹ​ង​រាយការណ៍​ឲ្យ​យើង តែ​ត្រូវធ្វើ​ឲ្យ​ស្មោះ ប្រយ័ត្ន​គាត់​លែង​រាយការណ៍​ឲ្យ​។ សម្តេច​តេ​ជោ ក៏បាន​ស្នើ​ឲ្យ​ខាង​វៀតណាម​ជួយ​ទប់ស្កាត់​ការនាំចេញ​ឈើ​ផងដែរ ពេល​ជួប​រដ្ឋ​មន្ត្រីនគរបាល វៀតណាម​ព្រឹក​មិញ ហើយ​នៅពេលនេះ​សម្តេច​បាន​ប្រើពាក្យ​ថា រាជរដ្ឋាភិបាល​ប្រឆាំង​និង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​។ សម្តេច​ក៏​គ្រោង​និយាយ​អំពី​ការនាំ​ឈើ ជាមួយ​មេដឹកនាំ​វៀតណាម នាពេល​កិច្ចប្រជុំ​នៅ​ប្រទេស​រុស្ស៊ី​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បើកដៃ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​គ្នា​ដើម្បី​ផ្សាយ​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ ព្រោះនេះ​បទឧក្រិដ្ឋ​កម្ម​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​ក្រុមហ៊ុន​មួយ មាន​ទំហំ​ដី​សម្បទាន​ជាង​១​លាន​ហិកតា ចូល​ទាំង​ទី​រួម​ខេត្តរតនគិរី ហេតុដូច្នេះ​សម្តេច​បានសម្រេច​លុបចេញ​។​
* សម្តេច​តេ​ជោ សង្ឃឹមថា រដ្ឋមន្ត្រី​២​ក្រសួង គឺ​កសិកម្ម និង​បរិស្ថាន នឹង​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព ពាក់ព័ន្ធ​វិស័យ​ព្រៃឈើ និង​ដី​សម្បទាន​។​
សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា នៅវេលា​ម៉ោង ១៦​និង​៤៨​នាទី​នេះ​!៕

ចំនួនអ្នកទស្សនា

    21322287

  • ថ្ងៃនេះ1461
  • ម្សិលមិញ6561
  • សប្តាហ៍នេះ14631
  • ខែនេះ95201
  • ឆ្នាំនេះ879831
  • សរុប21322287