ថៅកែ​បូម​ខ្សាច់​ឈ្មោះ ឡុង ហ៊ាង កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បំពាន​លើ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថាមពល​គ្មាន់​អ្នក​បង្ក្រាប​

15-May-2016 | ដោយ មែន កំសត់


​ខេត្តកណ្ដាល​៖ ដោយសារ​មានការ​ឃុបឃិត​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ថៅកែ​បូម​ខ្សាច់​ឈ្មោះ ឡុង ហ៊ាង កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បំពាន​លើ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថា ម​ពល បូម​ខុស​ទិសដៅ​ពី​ការ​កំណត់ដោយ​ក្រសួង​ជំនាញ​។​
​ប្រជាពលរដ្ឋនៅក្នុង​ឃុំរ​ការ​កោង​ទី​១ បាន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការបាក់​ស្រុត​លំនៅឋានរ​បស់​ពួកគាត់ អាច​និង​ធ្លាក់ចូល​ទន្លេ​ថ្ងៃ​ណាមួយ បើ​អាជ្ញាធរ សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​មិន​អើពើ ឬ​កំពុង​ទាញយក​លាភសក្ការៈ​ពី​បុគ្គល ឡុង ហ៊ាង ។​

​ប្រភព​និយាយថាៈ​ទីតាំង​បូម​ខ្សាច់​របស់ ឡុង ហ៊ាង ហៅ ណាំ​ហ៊ាង គឺមាន​ទីតាំង​បូម​ខ្សាច់​ស្ថិត​នៅឯ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ដែលមាន​ចម្ងាយ​ខុសពី​ក្រសួង​ជំនាញ​អនុញ្ញាត ឆ្ងាយ​ពីគ្នា​ជិត​៣​គីឡូម៉ែត្រ​ឯណោះ ប៉ុន្តែ​ករណីនេះ​អាច​មានការ​សមគំនិត ឃុបឃិត​រវាង​ឈ្មួ​ន ឡុង ហ៊ាង ហៅ ណាំ​ហ៊ាង ជាមួយនឹង​ចៅហ្វាយស្រុក​មុខកំពូល ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ទើប ណាំ​ហ៊ាង យក​សាឡាង​បូម​ខ្សាច់​មក​ដាក់​ក្បែរ​ព្រុំប្រទល់​ស្រុក​កងមាស ខេត្តកំពង់ចាម ជិតបង្កើយ​និង​សាលា ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​
​ថ្មីៗ​នេះ​ខាង​ក្រសួង​រ៉ែ​និង​ថាមពល អាច​និង​គ្រប់គ្រាន់​រឿង​ប្រយោជន៍​ណាមួយ​ចំពោះ​អាជីវកម្ម​ខ្សាច់ ទើប​មិនមាន​វិធាន​ការចុះ​ត្រួតពិនិត្យ​ទី​ទាំង​បូម​ខ្សាច់​នៅ​ស្រុក​មុខកំពូល​របស់ មេ​ឈ្មួញ ឡុង ហ៊ាង ហើយ​បង្វែ​ទិសដៅ​មក​ពិនិត្យ​តែ​បញ្ហា​ការជីក​រណ្ដៅ​ដី ការដឹក​ថ្ម​របស់​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​។​
​ជុំវិញ​ករណី​ខាងលើនេះ​មិន​ន​អាច​សុំ​ការ​បំ​ផ្លឺ​ពី​លោក​ឡុង ហ៊ាង​មេ​ឈ្មួញ​បូម​ខ្សាច​ខាងលើនេះ​បានឡើយ​ព្រោះ​ទូរ​សព្ទ​លោក​មិនអាច​ទទួល​កា​ហៅចូល​បាន​៕

ចំនួនអ្នកទស្សនា

    20656797

  • ថ្ងៃនេះ2151
  • ម្សិលមិញ4001
  • សប្តាហ៍នេះ19741
  • ខែនេះ214341
  • ឆ្នាំនេះ214341
  • សរុប20656797