សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល នៅ​រុស្សី​

16-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃទី​១៦ ឧសភា​នេះ និង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុស្ស៊ី នៅ​ទីក្រុង​ម៉ូស្គូ និង​សូ​ឈី សហ​ព័​ន្ឋ​រុស្ស៊ី​។​

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា អំឡុងពេល​ដំណើរ​ទស្សន​កិច្ចការងា​រ និង​ចូល​រូ​ម​កិច្ចប្រជុំ​កំពូល​ខាងលើ ដែល​ធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយករដ្ឋមន្ត្រី​រុស្ស៊ី ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជួបពិភាក្សា​ការងារ ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​ជួបចរចា​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​សហ​ព័​ន្ឋ​រុស្ស៊ី ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ​។​

ទន្ទឹម​និង​នោះ មាន​ឯកសារ​សំខាន់ៗ​មួយចំនួន នឹងត្រូវ​ចុះហត្ថលេខា​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជា​ផ្លែផ្កា​រវាង​កម្ពុជា​-​រុស្ស៊ី​។​
​សេចក្តី​ជូន​ព័ត៌មាន​ដដែល​ក៏បាន​បញ្ជាក់ទៀតថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុស្ស៊ី សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ជួប​ទ្វេភាគី​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម ទើប​ឡើងកាន់តំណែង​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20657217

  • ថ្ងៃនេះ2571
  • ម្សិលមិញ4001
  • សប្តាហ៍នេះ20161
  • ខែនេះ214761
  • ឆ្នាំនេះ214761
  • សរុប20657217