សម្ដេច​ក្រឡាហោម​ព្រមាន​ដាក់ពិន័យ ឬ​ដក​ស័ក្ដិ​ស្នងការ​ខេត្ត​ណា ដែល​បែងចែក​ប្រាក់រង្វាន់​ផាកពិន័យ​ចរាចរណ៍​មិន​ច្បាស់លាស់​

16-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ខ្លាំងៗ​ដល់​បណ្ដា​ស្នងការ នគរបាល​ខេត្ត​ទូទាំង​រាជធានី​-​ខេត្ត ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​លើ​ការចែក​ប្រាក់រង្វាន់​ដល់​មន្ដ្រីនគរបាល ទាំងឡាយ​ដែល​បាន​ផាកពិន័យ​លើ​អ្នកប្រព្រឹត្ត​ខុសច្បាប់​ចរាចរណ៍  បើ​ពុំនោះសោត​ទេ​អាច​នឹងត្រូវ​ដាក់ពិន័យ ឬ​ដក​ស័ក្ដិ​។ ការព្រមាន​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិ ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា នា​ទីស្តីការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ នេះ​។​
    
 ក្រៅពី​ការ​ថ្លែង​កោតសរសើរ ដល់​ស្នាដៃ​នៃ​ការបំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​រាប់មិនអស់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ការពារ​ឯករាជ្យ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី​និង​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​នោះ សម្ដេច​ក្រឡាហោម​ស ខេង ក៏​ប្រើ​សម្ដី​ម៉ាត់ៗ ច្បាស់ៗ​បញ្ជាក់​ព្រមាន​ដល់​បណ្ដា​ស្នងការ​នគរបាល​ខេត្ត​ទូទាំង​រាជធានី​- ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវធ្វើ​កិច្ចការងារ​បែងចែក​ប្រាក់រង្វាន់​ដល់ មន្ដ្រីនគរបាល​ដែល​បានធ្វើ​ការងារ​ផាកពិន័យ​ចរាចរណ៍​ឲ្យ​បានច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​។​
    
​សម្ដេច​ក៏បាន​បញ្ជា​ឲ្យ ក្រុមការងារ​នៃ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​ចុះ​ស្រាវជ្រាវ​លើ​ករណី​បែងចែក​ថវិកា​ប្រាក់រង្វាន់​ជូន​ដល់ កងកម្លាំង នគរបាល​ចរាចរណ៍​ក្នុង​របប​បី​ខែម្ដង កន្លងមក​ឡើងវិញ ហើយ​ករណី​រកឃើញថា បណ្ដា​មន្ត្រីនគរបាល និង​ស្នងការ​នគរបាល​ខេត្ត​នោះ មានបាន​បែងចែក​ថវិកា​ត្រឹមត្រូវ សម្ដេច​អាច​នឹង​ស្នើ​ឲ្យ​មាន​ដំឡើង​ឋានន្តរស័ក្ដិ ប៉ុន្តែ​ករណី​រកឃើញថា បែងចែក​មិន​យុត្តិធម៌​នោះ​ក៏​អាច​នឹងដាក់​ពិន័យ ឬ​ស្នើ​បន្ថយ​ឋានន្តរស័ក្ដិ​វិញ​ដែរ​។​
    
​សម្ដេច​បាន មានប្រសាសន៍ថា “​ខ្ញុំ​បញ្ជា​ឲ្យ​សវនកម្ម​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​មួយចំនួន ព្រោះ​វា​ងាយ​ណាស់ អស់លោក​ស្នងការ​រាយការណ៍​មក​ថា​បើក​រួចរាល់​អស់​ហើយ ប៉ុន្តែ​ការបើក​នោះ​ខ្ញុំ​មិនបាន​ណែនាំ​អីចឹង​ទេ​។ ខ្ញុំ​អត់​បាន​ណែនាំ​ឲ្យ​បើក​របៀប​ហ្នឹង​ទេ​។ ខ្ញុំ​បាន​ណែនាំ​ថា​ឲ្យ​ចូលក្នុង​កុង​ធនាគារ​រួចហើយ ឲ្យ​ម្នាក់ៗ​មាន​លេខ​កុង​ធនាគារ រួច​ទោះ​បើក​ដោយ​ខ្លួនឯង ទៅធ្វើ​អត់​កើត​។ សវនកម្ម​ទៅ​កន្លែង​ណា​ខ្ញុំ​អត់​ប្រាប់​ទេ ខ្ញុំ​ចុច​ឲ្យ​ធ្វើ​ប៉ុន្មាន​ខេត្ត ឲ្យ​ខ្ញុំ សវនកម្ម​ត្រៀមខ្លួន​ចុះ ហើយ​បើ​រក​ទៅ​ឃើញ​ត្រឹមត្រូវ ខ្ញុំ​ឲ្យ​រង្វាន់ ត្រូវ​ឡើង​ស័ក្តិ ឡើង​ស័ក្តិ​ឲ្យ ហើយ​កន្លែង​ណា​ម​ធ្វើ​មិនត្រូវ​មិន​ត្រឹមតែ​មិនបាន​រង្វាន់ និង​ឡើង​ស័ក្តិ​ទេ អាច​នឹងត្រូវ​ពិន័យ និង​ថយ​សិ​ក្ត័​ទៀត​”៕

ចំនួនអ្នកទស្សនា

    20658117

  • ថ្ងៃនេះ3471
  • ម្សិលមិញ4001
  • សប្តាហ៍នេះ21061
  • ខែនេះ215661
  • ឆ្នាំនេះ215661
  • សរុប20658117