សម្តេច​ក្រឡាហោម ស ខេង​៖ ​ប្រឆាំង​ដាច់ខាតការ​កេងចំណេញពី​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស

17-May-2016 | ដោយ មែន កំសត់

​ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​លើកឡើងថា​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ ​អ្នក​​ទាំងឡាយណា​ដែល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​កេងចំណេញ​សម្រាប់​ បុគ្គល​និង​គណបក្ស ពីព្រោះថា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺជា​របស់​យើងទាំងអស់គ្នា ហើយ​ជា​ធាតុ​ស្នូល​នៃ​និរន្តរភាព​របស់​ជាតិ​កម្ពុជា​ដែល​មិន​អាច​អ្នក​ណា​ ប្រើប្រាស់​ជា​ឧបករណ៍​របស់​បក្ស​មួយ​ឬ​បុគ្គ​ល​ណា​ម្នាក់​ឡើយ​។​
​    ​
​ ការលើកឡើង​របស់​ស​ម្តេច​ក្រឡា ហោ​ម ស ខេង ខណៈ​ដែល​សម្តេច​បាន​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​មិ​ទ្ទិញ​អបអរសាទរ​ ខួប​អនុស្សាវរីយ៍​​លើក​ទី​៧១ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា​១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៦ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា​ឆ្នាំ​២០១៦​កន្លងមកនេះ​នៅ​​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​
​    ​
សម្តេច​ក្រឡាហោម​ស ខេង បាន​មានប្រសាសន៍ថា ដំណើរការ​បោះឆ្នោត ដំណើរការ​កសាង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នេះ គឺជា​របប​​នយោបាយ​តែ​មួយគត់​ដែល​សមស្រប​សម្រាប់​កម្ពុ​ជា​គ្មាន​របប​នយោបាយ​ ណា​ដែល​សមស្រប​ជាង​ដែល​យើង​ប្រកាន់​យក​នេះ​ទេ​។ ​ការលើក​យក​ចំណុច​នេះ​មក​និយាយ គឺ​ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចាប់អារម្មណ៍​ហើយ​ចូលរួម ដើម្បី​ពង្រឹង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នេះ តទៅទៀត​។​

សម្តេច​ក្រឡា ហោ​ម បានបញ្ជាក់​ថា “​យើង​ប្រឆាំង​ជំទាស់​ដាច់ខាត​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​របប​ នេះ​គ្រាន់តែ​ជា​ការ​ក្លែងបន្លំ​គេង​យក​ចំណេញ​សម្រាប់​បុគ្គល​នេះ បុគ្គល​នោះ ឬ​សម្រាប់​គណបក្ស​ប៉ុណ្ណោះ​។ ជា​ការពិត​ណាស់​របប​មួយ​នេះ​ដែល​បម្រើ​ឲ្យ​មនុស្ស​គ្រប់រូប​ទាំង​នៅ​ទីក្រុង និង​ជនបទ ទាំង​ក្មេង ទាំង​បុរស ទាំង​ស្ត្រី ហើយ​វា​ជា​និន្នាការ​ដែល​សកលលោក​ទាំង​មូល​កំពុង​ចាប់យក​។

​ដូច្នេះ​ ការបោះឆ្នោត​គឺជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ធានា​ឲ្យមាន​ស្ថិរភាព  ធានា​ឲ្យមាន​ការផ្សះផ្សារ​បង្រួបបង្រួ​ម​ជា​តិ​ធានា​ឲ្យ​កម្ពុជា​អាច​បន្ត​ ឬក៏​មាន​​និរន្តរភាព​តទៅទៀត​”៕

 

ចំនួនអ្នកទស្សនា

    20657507

  • ថ្ងៃនេះ2861
  • ម្សិលមិញ4001
  • សប្តាហ៍នេះ20451
  • ខែនេះ215051
  • ឆ្នាំនេះ215051
  • សរុប20657507