​ក្រសួង​ព័ត៌មាន​មាន​គម្រោង​ផ្តល់​ប័ណ្ណ​ស​សើរ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិធីករ​-​ពិធី​ការិនី​

17-May-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖​ខណៈដែល​កំណើន​នៃ​ប្រជាជន កម្ពុជា​សេព​គ្រឿង​ស្រវឹង​កាន់តែច្រើន​នោះ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង ព័ត៌មាន បានអោយដឹងថា ក្រសួង​មាន​គម្រោង​ផ្តល់​បណ្ណ​ស​សើរ​ដល់​ប្រព័ន្ធ​ផ្សាយ​ដល់​ពិធីករ​-​ពិធី​ការិនី​រូប​ណា​ដែល​បាន​និយាយ​ពី​ការគ្រោះថ្នាក់​ពី​ការគ្រោះថ្នាក់​នៃ​ការ​សេពសុរា​ជូន​ដល់​ទស្សនិកជន​។​
​មន្ត្រី​ក្រសួង​ក្រសួង​ព័ត៌មាន បានប្រកាសថា ក្រសួង​ព័ត៌មាន​មាន​គម្រោង​ចេញ​ប័ណ្ណ​សើ​សើរ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ពិធីករ​-​ពិធី​ការិនី​រូប​ណា​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ស្តីពី​ការ​គ្រោះ​ថា្នក់​នៃ​ការសេព​គ្រឿង​ស្រវឹង​ក្នុងប្រទេស​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិធីករ​-​ពិធី ការិនី និង​អ្នកសារព័ត៌មាន នៅ​ទីស្តីការក្រសួង នៅ​ថ្ងៃទី​១៦ ខែឧសភា នេះ លោក ជា​ច័ន្ទ​បរិបូ​ណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិ​ធិ​ករ ពិធី​ការិនី និង​អ្នកសារព័ត៌មាន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​កាត់បន្ថយ​ហានិភ័យ នៃ​ការគ្រោះថ្នាក់​ពី​ការសេព​គ្រឿង​ស្រវឹង​របស់​ប្រជាជន​កម្ពុជា​។​

​លោក​បន្តថា ដោយ​មើលឃើញ​ពី​ការគ្រោះថ្នាក់​នេះ ចាប់ពីពេលនេះ​ទៅ ក្រសួង​នឹងមាន​វិធានការ​រៀបចំ​ក្រុមបច្ចេកទេស​ដើម្បី​ត្រួតពិនិត្យ និង​វាយ​តំលៃ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​វិទ្យុ និង​ទូរទស្សន៍ ដែល​បាន​ចួ​ល​រួម​អនុវត្ត​សេចក្តីប្រកាស​របស់​ក្រសួង​ស្តីពី​ការកំណត់​ម៉ោង ពាណិជ្ជកម្ម​ស្រា​បៀរ​។​
​លោក​បន្ថែមថា ការផ្សព្វផ្សាយ​ព​ណិ​ជ្ជ​កម្ម​ផលិតផល​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា បាន​ជះ​ទ្ធិ​ពល​មិនល្អ​ដល់​យុវជន សិស្ស និង​និស្សិត​អាច​នឹង​ឈានទៅ​ប្រឡូក​ក្នុង​ការសេព​គ្រឿង​ស្រវឹង​យ៉ាង​ឆាប់រ ហ័យ​។ ហើយ​លោក បានស្នើរ​ដល់​បណ្តា​ប្រពន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ផ្សាយ​ពី​ហានិភ័យ​នៃ ការសេព​គ្រឿង​ស្រវឹង​នេះ​អោយបាន​ច្រើន​។​

​លោក​វិ​ជ្ជ​បណ្ឌិត យិ​ល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែងអោយដឹងថា គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​ចំបង​ដែល​បណ្តា​អោយមាន​អ្នកស្លាប់​នៅលើ​ពិភពលោក ប្រមាណ​ជា ២.៥​លាន​នាក់​ក្នុង មួយឆ្នាំៗ និង​បង្កអោយមាន​ជម្ងឺ​ប្រមាណ​២០០​មុខ រូ​ម​មាន​ជំងឺមហារីក​បំពង់​អាហារ មហា​រី​ថ្លើម ជំងឺ​លើស​សម្ពាធ​ឈាម និង​ដាច់​សរសៃឈាម​ជាដើម​។​
​លោក​បន្តថា ក្រៅពីនោះ​គ្រឿង​ស្រវឹង​ក៏​ជាដើម​ហេតុ​នាំអោយមាន​អំពើហិង្សា​ក្នុង គ្រួសារ គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ធ្វើអោយ​ប្រទេស​កម្ពុជា​បាត់បង់​ធនធានមនុស្ស​ប្រមាណ​ជា ២០០០​នាក់​ជា​រៀងរាល់ឆ្នាំ និង​ខាតបង់​ថវិកា​ចំនួន​៤៤​លាន​ដុល្លា​សហរដ្ឋអាមេរិក​៕

ចំនួនអ្នកទស្សនា

    20658097

  • ថ្ងៃនេះ3451
  • ម្សិលមិញ4001
  • សប្តាហ៍នេះ21041
  • ខែនេះ215641
  • ឆ្នាំនេះ215641
  • សរុប20658097