ឆ្នាំ​២០១៥​នគរបាលជាតិ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​២.០០០​ករណី​ឃាត់ខ្លួន​ជាង​៥.០០០​នាក់​

18-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖ ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាងថា ឆ្នាំ​២០១៥​កន្លងមកនេះ​នគរបាលជាតិ​កម្ពុជា​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ជាង​ពីរពាន់​ករណី ដោយ​ឃាត់ខ្លួន​បាន​ចំនួន​ជាង​៥.០០០​នាក់ ផ្តន្ទាទោស​ក្នុងនោះ​មាន​ជនបរទេស​ជាង​១០០​នាក់​និង​ដកហូត​គ្រឿងញៀន​បាន​ជិត ១០០​គីឡូក្រាម​។​
    
​ការអះអាង​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវបាន​ធ្វើឡើង​ខណៈពេលដែល​លោក​បាន​អញ្ជើញ ចូលរួម​នៅក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា​១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៦​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​កន្លងមកនេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
    
​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​បាន​មានប្រសាសន៍ថា​ក្នុង​ឆ្នាំ​២០១៥​នគរបាលជាតិ​កម្ពុជា​បាន​បន្ត ប្រមូលផ្តុំ​អនុវត្ត​ភារកិច្ច​ស្នូល​របស់ខ្លួន​ក្នុង​ការរក្សាសន្តិសុខ សង្គម ធ្វើ​ឲ្យ​បទល្មើស បន្ត​ថយចុះ​មក​នៅ​ចំនួន​២.៧០៩​លើក ស្មើនឹង​៤​ភាគរយ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​គឺមាន​២.៨១៤ លើក និង​បាន​ចាត់វិធានការ​បង្ក្រាប​ប​ណ្តា​ករណី​ល្មើស​កើតឡើង​ទទួលបាន​លទ្ធផល ខ្ពស់​រហូត ដល់​៧៩​ភាគរយ​ដោយ​បង្ក្រាប​ចំនួន​២.១៤១​ករណី ឃាត់​ជនល្មើស​ចំនួន​៣.០៥១​នាក់ ស្រាវជ្រាវ បង្ក្រាប​បទ ល្មើស​ចាស់​បាន​២៦២​ករណី​ឃាត់ខ្លួន​៣៦២​នាក់​និង​ស្វែងរក​ចាប់​តាម​ដីកា បាន​ចំនួន​៤៩៥​នាក់​៕

ចំនួនអ្នកទស្សនា

    20658317

  • ថ្ងៃនេះ3671
  • ម្សិលមិញ4001
  • សប្តាហ៍នេះ21261
  • ខែនេះ215861
  • ឆ្នាំនេះ215861
  • សរុប20658317