ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៦បានទទួលជួបសំណេះសំណាលជាមួយតំណាងនិស្សិតជិត៤០០នាក់ដែលកំពុង សិក្សានៅសហព័ន្ធរុស្ស៊ី ។នៅក្នុងខណៈនោះប្រមុខរាជរដ្ឋាភិបាលបានសម្រេចបង្កើនប្រាក់ឧបត្ថម្ភ ពីចំនួន១០មក៥០ដុល្លារអាមេរិកក្នុង១ខែបន្ថែមលើប្រាក់ អាហារូបករណ៍ដល់និស្សិតខ្មែរដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ីដើម្បី សម្រួលការលំបាក។
នៅក្នុងជំនួបនោះលោក ថៃ វណ្ណា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្សី មានប្រសាសន៍ ថា៖តំណាងនិស្សិតជិត ៤០០នាក់ ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី មានភ័ព្វសំណាងដ៏ធំធេងដោយបានសម្តេចតេជោនាយករដ្ឋមន្ត្រីទទួលជួប សំណេះសំណាលសំដែងការគួរសម។ លោកអគ្គរាជទូតបានឲ្យដឹងថានិស្សិតទាំងអស់បានថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានជួយឧបត្ថម្ភនូវថវិកា ចំនួន១២០ដុល្លាអាមេរិកក្នុង១ឆ្នាំសម្រាប់និស្សិតទាំងអស់ដែល កំពុងស្នាក់នៅសិក្សារៀនសូត្រនៅសហព័ន្ធរុស្សីនាពេលកន្លងមក។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៅកាន់និស្សិត ដែល កំពុងស្នាក់នៅសិក្សារៀនសូត្រក្នុងប្រទេសរុស្ស៊ីដែរថាសម្តេចនឹង បន្តធ្វើការពិភាក្សាជាមួយនិងមេដឹកនាំរុស្ស៊ីក្នុងការបង្កើនថវិកា សម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលសិក្សានៅសហ័ន្ធ រុស្ស៊ី។តាមរយៈការដោះស្រាយនូវការលំបាក់ចំពោះមុខរបស់និស្សិត ទាំងអស់នោះសម្តេចបានប្រកាស់ពីការផ្តល់ថវិកា ជូនដល់និស្សិតដែលកំពុងសិក្សានៅ ប្រទេសរុស្ស៊ីក្នុង១ខែនូវថវិកាចំនួន៥០ ដុល្លារដោយចាប់អនុវត្តពីខែឧសភាឆ្នាំ ២០១៦ នេះតទៅ៕