ឈ្មួញ​ជា​ឧកញ៉ា​បាន ចាក់ដី​លុប​បឹង​ធម្មជាតិ ព្រែក​ប្រស់​លក់ ឲ្យ​ឈ្មួញ​ធ្វើក​ញ្ចុះ ឃុបឃិត​ជាមួយ មន្ត្រី​ពាក់ ព័​ន្ឋ​មួយចំនួន នៅ​សាលាខេត្ត កំពង់ធំ​ ​

20-May-2016 | ដោយ មែន កំសត់


 
 ​ខេត្តកំពង់ធំ​៖ បឹង​ព្រែក​ប្រស់​ជា​បឹង ធម្មជាតិ​ពី​ដូនតា ដែល​ស្ថិត នៅតាម បណ្តោយ ផ្លូវជាតិ​លេខ ៦​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​សព្វថ្ងៃនេះ​ឈ្មួញ ជា​ឧកញ៉ា បាន ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ខិលខូច​មួយ ចំនួន​នៅ​សាលាខេត្ត​បើកដៃ ឲ្យ​ឈ្មួញ ឧកញ៉ា ខាងលើ​នោះ​ចាក់ដី​លុប​បឹង​ធម្មជាតិ​ដើម្បី​លក់​ដី​ឲ្យ​អាជីវករ​ធ្វើក​ញ្ចុះ បើ តាម ការបង្ហាញ​តាម​ព័​ត៏​មា​នវ​រ័​ស្អាប់​នា​ព្រឹក​ថ្ងៃទី ១៩​ឧសភា ២០១៦ អ្នក ដែល ចាក់ ដី​លុប​បឹង​នោះ​គឺជា​ឧកញ៉ា​មានឈ្មោះ​លឹម ហេង មានអំណាច គ្រប សណ្ត​ប់ លើ​អាជ្ញាធរ​ដែនដី​ទៅទៀត​។​ការចាក់ដី​លុប​បឹង នោះ​មាន​ជាច្រើន ខែ​មក ហើយ ពេលនេះ​កំពង់​ចាក់​ជា​បន្ត​ថែម​ទៀតហើយ​កំពង់​សាងសង់​កញ្ចុះ​លើដី​នោះ​។​

​បឹង​ព្រែក​ប្រស់​មាន​ទីតាំងនៅ​ជិត​សាលាស្រុក​កំពង់ស្វាយ​មិន​ឆ្ងាយ​ទេ អាជ្ញាធរ ស្រុក ខេត្ត ឥត​បានដឹង​ទាល់តែ​អ្នក​សារ​ព័​ត៏ មាន​ទំលាយ រឿង​ទើប នាំ​គ្នីគ្នា ភ្ញាក់ ពី​ដំណេក​ដូច​យល់ សប់​ប្រកូក​ប្រកាស​ឲ្យ​មន្ទីរ ពាក់​ព័​ន្ឋ​ចុះ ពិនិត្យ​កន្លែងកើតហេតុ ជាក់ស្តែង​ដូច​អ្នក​សារ​ព័​ត៏​មានបាន​ចុះផ្សាយ​តាម​បណ្តាញ​វ័រ​ស្អាប់​ពិតមែន ប៉ុន្តែ ពេលនេះ​មិនទាន់​បានទទួល​ព័​ត៏​មាន​ថា​តើន​ណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឧកញ៉ា​នោះ​នៅឡើយ​ទេ​។ សេចក្តី​រាយ​ការ​ណ៏​បន្ថែម ទៀតថា​ប្រជា​ពល រដ្ឋ​នៅ​ម្តុំ​មាត់ បឹង ព្រែក​ប្រស់​បាន និយាយថា​ការចាក់ ដី​លុប​បឹង​នោះ​ជា​ទង្វើ ខុសច្បាប់ កាល ណា ចាក់  ដី​លុប​បឹង​វា​ធ្វើ​ឲ្យ​បឹង​នោះ​វា កាន់តែ​តូច ទឹក​ក៏​រាក់ ពេល​រដូវ វស្សា ទឹក បុក មក​លិច​ស្រូវ​ស្រែ និង​លិច​ភូមិ​អ្នកស្រុក​ថែម ទៀត​កត្តា ខាងលើនេះ​ធ្វើ ឲ្យ​ប៉ះ ពាល់ ដ៏​ធ្ងន់ធ្ងរ ដូច្នេះ​អាជ្ញាធរ​រួសរាន់ ចាត់វិធានការ​ទៅលើ​អ្នក បង្ករ​និង អ្នក ពាក់ ព័​ន្ឋ​ជាពិសេស​មន្ត្រី​ពុក រលួយ​ក្នុង​ខេត្ត​កុំ​ឲ្យ​ប្រជាពលរដ្ឋ​និយាយ តៗ​គ្នា​ថា ត្រី​១ ត្រក ស្អុយ​១ ស្អុយ​ទាំងអស់​សូម​លោក​អភិបាលខេត្ត​កំពង់ធំ​ពិនិត្យមើល​ផង​ទាន​។ ប្រជាពលរដ្ឋ​១​ភាគ​ទៀត​សួរថា​ម៉ិច​បានជា​ចៅហ្វាយស្រុក​កំពង់ស្វាយ​មើលមិនឃើញ​ករណី​ឧកញ៉ា​ចាក់ដី​លុប​បឹង ទស្សនៈ​មហាជន​មិនអាច សុំ​ការបំភ្លឺ​ពី លោក អភិបាលខេត្ត​កំពង់ធំ​ពីព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​។​សហការី​។​

ចំនួនអ្នកទស្សនា

    20660507

  • ថ្ងៃនេះ1121
  • ម្សិលមិញ4731
  • សប្តាហ៍នេះ23451
  • ខែនេះ218051
  • ឆ្នាំនេះ218051
  • សរុប20660507