ខ្មែរឥស្លាម​២០០​នាក់​ជួបជុំ​នៅ​វិហារ​បឹងកក់​ប្រឆាំងនឹង​ការ​ពុះ​ដី​វិហារ​ធ្វើ​ផ្លូវ​

21-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា​នេះ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ប្រមាណ​ជាង​២០០​នាក់ បានមក​ធ្វើកា​ប្រមូលផ្តុំ​គ្នា​នៅ​វិហារ​ចាម នៅក្នុង​តំបន់​បឹងកក់​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការធ្វើ​ផ្លូវ​ពុះ​ដី​វិហារ អាល់​សារ​កាល​។ បន្ទាប់ពី​ធ្វើ​ពិធី​គោរព​បួងសួង​នៅក្នុង​ព្រះវិហារ រួច ពួកគាត់​បាននាំគ្នា​ធ្វើ​របង​បិទ​ត្រង់ចំណុច​ដែល​គេ​គ្រោង​ពុះ​ដី​ធ្វើ ផ្លូវ​កាត់​ក្នុង​ព្រះវិហារ​។ នៅក្នុង​ការប្រមូលផ្តុំ​តវ៉ា​នេះ​គឺ​មិនមាន​ការប៉ះទង្គិច​គ្នា​នោះទេ​។ ហើយ​ពួកគាត់​បាននាំគ្នា​ផ្តិតមេដៃ​ដើម្បី​ស្នើ​ឲ្យ​លុបចោល​គំរោង​ធ្វើ​ផ្លូវ កាត់​ក្នុង​ព្រះវិហារ​។ នៅក្នុង​ការតវ៉ា​នេះ គឺ​ឃើញ​មាន​វត្តមាន​លោក​អះ​ម៉ាត់ យះ​យ៉ា ចូលរួម​ផងដែរ​។​

​លោក​អះ ម៉ាត់ យះ​យ៉ា បាន​ថ្លែងថា​ការ​កាត់​ដី​អ្វី​ក៏ដោយ មិនមែន​លោក​សុះ មុ​សិន លោក​ឧស្មាន់ ហាសាន់ ជា​អ្នកសម្រេច​ទេ​។​ដី​ព្រះវិហារ​ជា​ដី​រួម ដី​បងប្អូន​ទាំងអស់ ធ្វើ​អ្វី​ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន​។​លោក​បន្តថា អត់​មាន​អ្នកណា​ហ៊ាន​សម្រេច​កិច្ចការ​អ្វី​ទាំងអស់​។​

​ពាក់ព័ន្ធ នឹង​ភាពចម្រូងចម្រាស​នៃ​ការសង់​ផ្លូវ​កាត់​ដី​របស់​ព្រះវិហារ​នេះ តុលាការ​បាន​កោះហៅ​លោក​អះ​ម៉ាត់​យ៉ះ​យ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ឲ្យ​ចូលមក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា​ឆ្នាំ​២០១៦​ដើម្បី​សាកសួរ​ពី​ដំណើររឿង​បរិហារកេរ្តិ៍​ឧកញ៉ា​ឧស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​ផ្លូវ​នៅ​វិហារ​បឹងកក់ ។

​កន្លងមក​លោក​អះ ម៉ាត់​យ៉ះ​យ៉ា​បាន​បញ្ជាក់ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ពាក្យបណ្តឹង​នេះ គឺអាច​ទាក់ទង​នឹង​ការ​ថ្លែង​របស់លោក​ទៅកាន់​សារព័ត៌មាន​មួយ​ដែលថា​៖ “​ខ្ញុំ​បញ្ជាក់ថា​ការធ្វើ​ប្លង់​គឺ​អូស្មាន់ ហាស្សាន់ អ្នកធ្វើ​ប្លង់​(​ផ្លូវ​ឆ្លងកាត់​វិហារ​)​ឲ្យ​គំនិត​ទៅ​សាលាក្រុង​”​។ លោក​បន្ថែម​ការធ្វើ​ផ្លូវត្រង់​ក្បែរ​ព្រះវិហារ​នឹង​រំខាន​ដល់​ការ ថ្វាយបង្គំ​។ "​សាលាក្រុង​គេ​ចង់បាន​ត្រង់​"​។ បើ​ធ្វើ​ត្រង់​ដី​ហ្នឹង​ត្រូវ​ពុះ​ជា​ពីរ ហើយ​ប្លង់​វា​ជិត​ពេក រំខាន​ការថ្វាយ​បង្គំ​។ និយាយ​តាម​ត្រង់​" គេ​(​លោក អូស្មាន ហាស្សាន់​)​ចង់យក​ដី​ផ្លូវ​គាត់​ចង់​ធ្វើ​ខុន​ដូ​អី​អញ្ចឹង​ណា​"៕

ចំនួនអ្នកទស្សនា

    20660817

  • ថ្ងៃនេះ1431
  • ម្សិលមិញ4731
  • សប្តាហ៍នេះ23761
  • ខែនេះ218361
  • ឆ្នាំនេះ218361
  • សរុប20660817