​លោក​ឆែ សុធា មេ​គយ​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ បង្កបញ្ហា​នៅលើ​ផ្លូវជាតិ​ល​៥​មិន​អស់​មិន​ហើយ

22-May-2016 | ដោយ មែន កំសត់


​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ក្រុម​អ្នករត់​តាក់ស៊ី​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ក្រុម​គយ​ប្រចាំការ​នៅ​ប៉ុស្ដិ៍​ខាងលិច​ចំណុច​កូនដំរី សង្កាត់​និ​មិ្ម​ត ក្រុង​ប៉ោយប៉ែត ដែល​បង្កបញ្ហា​មិន​អស់​មិន​ហើយ ព្រោះ​សកម្មភាព​ពួកគេ​មិន​ខុសពី​ក្រុមចោរប្លន់​នោះទេ​។ ការដែល​សមត្ថកិច្ច​គ​យ​ប៉ុស្ដិ៍​ខាងលិច​ចំណុច​កូនដំរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​បើកដៃ​ពី​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ទង្វើរ​បស់​មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​អំពើអាក្រក់​ហួសហេតុ​តទៅទៀត​។​
 
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​គយ​ដែល​ដាក់​ប៉ុស្ដិ៍​ប្រចាំការ​នៅ​ខាងលិច​ភូមិ​កូនដំរី សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត បាន​បើករថយន្ត​ប្រដេញ​រថយន្ត​តាក់ស៊ី​ដែល​ដឹកទំនិញ​បន្តិចបន្តួច​ក្នុង​ល្បឿន​យ៉ាង​លឿន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ រថយន្ត​របស់​មន្ត្រី​គយ​ដែល​ប្រដេញ​រថយន្ត​តាក់ស៊ី​បាន​បើក​បុក​និង​បិទផ្លូវ​ពីមុខ​រថយន្ត​តាក់ស៊ី​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​យ៉ាង​រន្ធត់ ហើយ​មន្ត្រី​គយ​ដែល​រួម​ដំណើរ​ជាមួយ​អ្នកបើករថយន្ត​ប្រដេញ​បាន​ចាប់​អូស​អ្នកបើករថយន្ត​តាក់ស៊ី​យកមក​វាយតប់​យ៉ាង​សាហាវព្រៃផ្សៃ​ដូច​ក្រុមចោរប្លន់​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​មន្ត្រី​គយ​ប៉ុស្ដិ៍​ជជុះ​ចំ​ណុ​យ​កូនដំរី ដែល​ពួកគេ​សាហាវព្រៃផ្សៃ​ខ្លាំងណាស់​។​
 
​ប្រភពពី​មន្ត្រីរាជការ​និង​សមត្ថកិច្ច​នគរបាល​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ប៉ុស្ដិ៍​គយ​នៅ​ចំណុច​កូនដំរី សង្កាត់​និម្មិត គឺជា​កុងត្រូលជជុះ​សុទ្ធសាធ​ពួកគេ​តែង​ស្ទាក់​ឃាត់​រថយន្ត​ដឹកទំនិញ​យកលុយ​តាម​អំពើ​ចិត្ត ហើយ​អ្នករត់​តាក់ស៊ី​ដែល​ដឹកទំនិញ​បន្តិចបន្តួច​ត្រូវ​ប្រឈម​នឹង​ការ​គាប​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ទាំង​នោះបាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដែល​ឈ្មួញ​ទាំងនោះ​បង់​ប្រចាំ​ជើង​និង​ប្រចាំខែ​។ ករណី​មន្ត្រី​គយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​ញាក់សាច់ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ គឺ​លោក ឆែ សុធា មេ​គយ​ខេត្តបន្ទាយមានជ័យ ក៏មាន​ចំណែក​ទទួលខុសត្រូវ​ផងដែរ ព្រោះ​បើ​គ្មាន​ការ​បើកដៃ​ពី​លោក ឆែ សុធា ទេ​មន្ត្រី​គយ​ប៉ុស្ដិ៍​កូនដំរី មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​សាហាវព្រៃផ្សៃ​យ៉ាង​ក្រអឺតក្រទម​ឡើយ​៕

ចំនួនអ្នកទស្សនា

    20666177

  • ថ្ងៃនេះ2531
  • ម្សិលមិញ4251
  • សប្តាហ៍នេះ29121
  • ខែនេះ223721
  • ឆ្នាំនេះ223721
  • សរុប20666177