អ្នក​កំពង់ឆ្នាំង​ក្ដៅក្រហាយ​ចំពោះ​ក្រុមហ៊ុនអគ្គីសនី​កំពង់ឆ្នាំង​ប្រើល្បិច​ស៊ី​គីឡូ​ភ្លើង​ក្នុង​រដូវក្ដៅ​

22-May-2016 | ដោយ មែន កំសត់



​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​សុទ្ធតែ​មានជំនឿថា ក្រុមហ៊ុនអគ្គីសនី​កំពង់ឆ្នាំង​.​ប្រើល្បិច​លួច​បន្លំ​តម្លើង​គីឡូ​ភ្លើង របស់​របស់​ពួកគាត់​បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​សម្រេច​បញ្ចុះតម្លៃ ភ្លើង​ពី​១០៥០​រៀល​មក​ត្រឹម​៨០០​រៀល​។

​ប្រជាពលរដ្ឋ មន្ត្រីរាជការ​និង​កងក​ម្លាំ​ប្រដាប់អាវុធ​ជាច្រើន​នាក់​ដែលជា អ្នកប្រើប្រាស់​ភ្លើង​អគ្គីសនី​ទាំង​ក្នុង​ក្រុង​កំពង់ឆ្នាំង​និង​ទាំង នៅតាម​បណ្ដាល​ស្រុក​បាននាំគ្នា​រអ៊ូរទាំ​ដោយ​ក្ដៅក្រហាយ​យ៉ាងខ្លាំង​ដោយសារ កុង​ទ័​រ​ភ្លើង​របស់​ពួកគាត់​មាន​ដើរ​លឿន​និង​កើនឡើង​ខ្ព​ល់​ខុសធម្មតា​គឺ ឡើង​ទ្វេដង​(​គុណ​និ​២​ដង​)​ដោយ​អ្នកខ្លះ​ធ្លាប់ប្រើ​អស់​ត្រឹមតែ​៥០- ៧០​គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​ប៉ុន្តែ​បន្ទាប់ពី​ភ្លើង​ចុះថ្លៃ​មក​ស្រាប់តែ កុង​ទ័​រ​ភ្លើង​របស់​ពួកគាត់​ម្នាក់ៗ​កើនឡើង​រហូតដល់​ទៅ​ជាង​១០០​គីឡូ មានផ្ទះ​ខ្លះ​ឡើង​រហូតដល់​២០០​គីឡូ​និង​ខ្លះ​ដល់​ទៅជិត​៣០០​គីឡូ​ឯណោះ បើទោះជា​ម្ចាស់ផ្ទះ​បាន​សុំ​តវ៉ា​សុំ​បញ្ចុះ​គីឡូ​ខ្លះ​ក៏​ពួក​ភ្នាក់ងារ អគ្គីសនី​និង​មេកា​អគ្គីសនី​មិន​ព្រម​បញ្ចុះតម្លៃ​អោយ​ដែ​r។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ជឿជាក់​និង​ពឹងពាក់​លើ​ការចេញផ្សាយ​របស់ ប្រព័ន្ធ​សារព័ត៌មាន​ដើម្បី​អាជ្ញាធរខេត្ត​ឬ​ជំនាញ​ពាក់ព័ន្ធ​មាន​វិធាន ការជួយ​អន្តរ​រាគ​មន៍​ហូត​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ជឿជាក់​លើ ការ​អន្តរា​គម​ន័​របស់​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ខាងលើ​តែ​ឥឡូវ​កក់ក្តៅ ដូច​អាំង​ផេះ​ចឹ​ង​។​
​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ដែ​មាន​សម្ដេច​តេ ជោ​ហ៊ុន​ជា​ប្រមុខ​មេត្តាជួយ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​អគ្គី​នី កំពង់ឆ្នាំង​ប្រើល្បិច​លួ​បន្លំ​តម្លើង​គីឡូ​ភើ្ល​ង​របស់​បរជាពលរដ្ឋ​នៅ ខេត្តកំពង់ឆ្នាំង​ផង​ព្រោះ​សម្ដេច​ជា​អ្នក​បាន​ខិតខំ​ទាក់ទាញ​ក្រុមហ៊ុន វិនិយោគ​ដើម្បី​អភិវឌ្ឍន៍​វា​រី​អគ្គីសនី​និង​បណ្ដាញ​អគ្គី​នី​ដើម្បីអោយ ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ស្រួល​និង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រុម​ឈ្មួញ​បែរជាយក​គំនិត​របស់​សម្ដេច យក ស្នាដៃ​របស់​សម្ដេច យក​សមិទ្ធិផល​របស់​សម្ដេច​ទៅធ្វើ​អាជីវកម្ម​កេងប្រវ័ញ្ច​គៀបសង្កត់​ធ្វើបាប រាស្ត្រ​ទៅវិញ​៕

ចំនួនអ្នកទស្សនា

    20666277

  • ថ្ងៃនេះ2631
  • ម្សិលមិញ4251
  • សប្តាហ៍នេះ29221
  • ខែនេះ223821
  • ឆ្នាំនេះ223821
  • សរុប20666277