គ្លីនិក ឃឹម រ៉ានី ត្រូវ​ក្រសួងសុខាភិបាល​ចេញ​សេចក្តីប្រកាស​បិទ​បន្ទាប់ពី​ចាក់​ថ្នាំ​ឲ្យ​មនុស្ស​ស្លាប់

23-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៦​នេះ​បានសម្រេច​ចេញ​សេចក្តីប្រកាស​បិទ គ្លីនិក ឃឹម រ៉ានី មិន​ឲ្យ​ធ្វើ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​តទៅទៀត​ក្រោយពី​ឃ្លី​នី​កមួយ នេះ​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​មិន​គោរព​តាម ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​គ្លីនិក ឃឹម រ៉ានី មាន​ទីតាំង​នៅផ្ទះ​លេខខ​១៤ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​មន្ត្រី​មួយរូប​បាន​ឲ្យ​ដឹងថា​ក្រសួង​សុខា​ភិ​បា ល​បាន​ពន្យល់ថា​ការបិទ​គ្លីនិក​ឈ្មោះ ឃឹម រ៉ានី នេះ​ដោយសារតែ​មន្ទីរ​សម្រាក​ព្យាបាល​ឃឹម រ៉ានី​បង្កឱ្យមាន​បញ្ហា​ជាច្រើនលើក​ច្រើនសារ​ដោយ​មិន​គោរព​ទៅតាម កិច្ចសន្យា​របស់ខ្លួន​ពេល​ដាក់ពាក្យ​ស្នើសុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល និង​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​។​

​កន្លងទៅ​ក្រសួង សុខាភិបាល​ក៍​ធ្លាប់បាន​ណែនាំ​រឹតបន្តឹង​ការត្រួតពិនិត្យ​ស្តង់ដា​គ្លីនិក មន្ទីរពេទ្យ​និង​ឱសថស្ថាន​នានា​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ឱ្យមាន ការប្រុងប្រយ័័ត្ន​និង​ត្រូវមាន​គុណភាព​ផងដែរ​។​ក្រសួងសុខាភិបាល​ក៏ ធ្លាប់​បានធ្វើ​យុទ្ធនា​ការបិទ​គ្លីនិក​គ្មាន​ច្បាប់​ជាច្រើន​នៅ​ទូទាំង ប្រទេស​។ យុទ្ធនាការ​នោះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​ហេតុការណ៍ ឆ្លង​មេរោគ​អេដស៍ ដល់​មនុស្ស​រាប់រយ​ក​នាក់ នៅ​ឃុំ​រកា ខេត្តបាត់ដំបង ដែល​បណ្តាល​មក​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​បាន​ប្រើប្រាស់​ម្ចុ​ល​ចាក់ ថ្នាំ​រួម​។​ក្រោយមក​គ្រូពេទ្យ​នោះ​ក៏ត្រូវ​តុលាការ​កាត់ទោស​ឱ្យ ជាប់ពន្ធនាគារ​ផងដែរ​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​មាន​បុរស​វ័យ​ជិត​៣០​ឆ្នាំ​ម្នា​ក់បាន​ប្រកាច់​ស្លាប់​ភា្ល​ម បន្ទាប់ពី​រូបគេ​មាន​អា​ការៈមិន​ស្រួលខ្លួន​ចេះតែ​ឈឺ​ខ្នង ហើយ​ត្រូវ​មិត្តភក្ដិ​បាន​នាំទៅ​ចាក់​ថ្នាំ ចំនួន​ពីរ​ម្ជុល នៅក្នុង​ឃ្លីនិក ឃឹម រ៉ានី​។ ជនរងគ្រោះ​មាន ឈ្មោះ​ឡាំ តៅ​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​លេខ​៥២​សេ​ផ្លូវ​លេខ​២០៩​សង្កាត់​ច្រាំង ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ក្នុង​បុរី​វិមាន​ភ្នំពេញ​មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ សា​វី​ម៉ិច មាន​ប្រពន្ធ​ឈ្មោះ សុខ រដ្ឋ​មនី អាយុ​២៨​ឆ្នាំ ។​

 សាច់ញាតិ​ជនរងគ្រោះ បានឱ្យដឹងថា មុន​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្ដិ​គេ​ម្នាក់ទៀត ឈ្មោះ​រ៉ា​បាន​បបួលគ្នា​ទៅ​ហូប​គុយទាវ​នៅ​ម្ដុំ​ទួលគោក​។ ក្រោយ​ហូប​គុយទាវ​រួច​ជនរងគ្រោះ​បាន​ត្អូញ​ថា​ចេះតែ​ឈឺ​ខ្នង​ស្ទើរ​ទ្រាំ មិន​ចង់បាន ហើយ​មិត្តភក្ដិ​ក៏​ជូនទៅ​ពេទ្យ​។​ពេល​ជិះ​ម៉ូតូ​ឃើញ​ឃ្លីនិក ឃឹម រ៉ានី​ក៏​នាំ​ជនរងគ្រោះ​ចូល​ពិនិត្យ​ពេទ្យ​ពិនិត្យ​ហើយក៏​យក​ថ្នាំ​ចាក់ឱ្យ ជនរងគ្រោះ​ពីរ​ម្ជុល​។​ចាក់​បានតែ​បន្តិច​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ប្រកាច់​បែកពពុះមាត់​។ ពេលនោះ​គ្រូពេទ្យ​ឱ្យ​មិត្តភក្ដិ​អ្នក​ជូនទៅ​ផ្ដិតមេដៃ នៅលើ​ក្រដាស​រួចហើយ​ឱ្យប្រញាប់​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​តែ​ពេលទៅដល់ គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​៕

ចំនួនអ្នកទស្សនា

    20669607

  • ថ្ងៃនេះ1481
  • ម្សិលមិញ4471
  • សប្តាហ៍នេះ1481
  • ខែនេះ227151
  • ឆ្នាំនេះ227151
  • សរុប20669607