មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​បង្ក្រាប​ក្រុម​អ្នក​លួច​ចូល អារឈើ​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​ទូទាត់​លុយ​

24-May-2016 | ដោយ មែន កំសត់



ខេត្តមណ្ឌលគិរី ៖ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​៨​នាក់ គោយន្ត​ក​ន្រៃ្ត​៧​គ្រឿង និង​សម្ភារៈ​សម្រាប់​អារឈើ​មួយចំនួន ដែល​មន្ត្រី​បរិស្ថាន​ខេត្ត​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​អ្នក​លួច​ចូល អារឈើ​នៅក្នុង​ព្រៃ​ការពារ​មណ្ឌលគិរី​កាលពី​រសៀល​ថ្ងៃទី​២១ ឧសភា ២០១៦ ក្នុងស្រុក​កោះ​ញែក ត្រូវបាន​ដោះលែង​វិញ​ហើយ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៣ ឧសភា ២០១៦ ។​
​សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​មនុស្ស​៨​នាក់​ខាងលើ និង​បញ្ជូន​មកកាន់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​២១​ឧសភា ដើម្បី​កសាង​សំណុំរឿង ចំណែក​វត្ថុតាង​ត្រូវបាន​មន្ត្រី​បរិស្ថាន​ផ្ញើទុក​នៅ​ស្នាក់ការ​ព្រៃ ការពារ​មណ្ឌលគិរី ស្រុក​កោះ​ញែក បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​បន្ត ។​

​ទោះជា​យ៉ាងណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក ឈិ​ត សុផល អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៤​ឧសភា នេះ ហើយ​ជាមួយគ្នានេះដែរ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក ហាន សា​ខន នៅពេល​អ្នកកាសែត​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ មាន​អ្នក​ឆ្លើយថា មិនមែនជា​លេខ​របស់លោក ហាន សុខន នោះទេ ។ ជាមួយគ្នានេះដែរ វត្ថុតាង​ដែល​មន្ត្រី​បរិស្ថាន​ផ្ញើរ​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កោះ​ញ៉ែ​ក​នោះ លោក ឈួន សេរី​វឌ្ឍន៍ ក៏​មិនអាច​សុំ​ការបកស្រាយ​បានដែរ ដោយ​ទូរស័ព្ទ​របស់លោក​មិនមាន​អ្នក​ឆ្លើយតប​។​
​អភិបាលស្រុក​កោះ​ញ៉ែ​ក លោក ម៉ើ​ល សឿន បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៤​ឧសភា​នេះ​ថា មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​ពិតជា​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​៨​នាក់​រួម​និង​គោយន្ត​កន្ត្រៃ​៧​គ្រឿង​ពិតមែន តែ​ករណីនេះ​លោក​បានទទួល​ព័ត៌មាន​ថា មន្ត្រី​ជំនាញ​រួម​និង​ភាគី​ពាក់ព័ន្ធ​បាន​ជូ​ប​ដោះស្រាយ​គ្នា​រួចរាល់​ហើយ ដោយ​ខាង​មន្ត្រី​ជំនាញ​បានអនុញ្ញាត​អោយ​ពលរដ្ឋ​ទាំងនោះ​យក​គោយន្ត​ត្រឡប់ ទៅផ្ទះ​វិញ និង​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​ការកាប់​ដើមឈើ​នៅក្នុង​ព្រៃ​កា​ពារ​បន្ត ទៀត​។​

​ប្រភពព័ត៌មាន​ដាច់ដោយឡែក​បានលើកឡើង​ថា ក្នុងការ​ដោះលែង​ពលរដ្ឋ​រួម​និង​វត្ថុតាង​ជាក់ស្តែង​ទាំងនោះ មន្ទីរ​បរិស្ថាន​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​រាល់ សកម្មភាព​កាប់​រុក​រា​ន្ត​ព្រៃឈើ​ក្នុង​តំបន់​ការពារ ហើយ​លើសពីនេះ​មន្ត្រី​ជំនាញ​បានទាមទារ​ប្រាក់​ក្នុង​ម្នាក់​១​លាន​រៀល​ជា ថ្នូរ​និង​ការដោះលែង​មិន​ប​ញ្ជួ​ន​ទៅកាន់​ស្ថាប័ន​តុលាការ​ផងដែរ ។​​ជុំវិញ​ព័ត៌មាន​ដែល​មានការ​លើកឡើងថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ទារប្រាក់​ពី​ពលរដ្ឋ​១​លាន​រៀល​ក្នុង ម្នាក់​ជា​ថ្នូរ​ក្នុង​ការដោះលែង​ពួកគេ​នោះ អ្នកសារព័ត៌មាន​មិនអាច​ស្វែងរក​ការបកស្រាយ​ណាមួយ​ពី​មន្ត្រី​ជំនាញ​បាន ទេ នៅ​ថ្ងៃទី​២៤​ឧសភា​នេះ ។​

ចំនួនអ្នកទស្សនា

    20671267

  • ថ្ងៃនេះ3141
  • ម្សិលមិញ4471
  • សប្តាហ៍នេះ3141
  • ខែនេះ228811
  • ឆ្នាំនេះ228811
  • សរុប20671267