ខេត្តកំពង់ស្ពឺ៖ទីតាំងម៉ាស៊ីនអាឈើដ៍ធំមួយកន្លែងស្ថិតនៅក ណ្ដាលវាលស្រែក្នុងភូមិវាល ពន្ធឃុំមនោរម្យស្រុកថ្ពងខេត្តកំពង់ស្ពឺជាទីតាំងដុះស្លែយូរឆ្នាំមកហើយ មិនដែលមានមន្ត្រីជំនាញខាងណាមួយចុះមកធ្វើការ បង្ក្រាបបានម្តងណាឡើយជាក់ស្ដែងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែ៥ ២០១៦នេះអ្នកសារព័ត៌មានយើងបានចុះយកព័ត៌មាននៅចំណុចខាងលើបានប្រទះឃើញទីតាំង ម៉ាស៊ីនអាឈើ នៅកណ្ដាលវាលស្រែព្រមទាំងថតផ្ដិតយករូបភាពនិងបានរាយការណ៍ទៅមន្ត្រីជំ នាញឈ្មោះលោកសូ សារ៉ននាយផ្នែករដ្ឋបាលព្រៃឈើស្រុកថ្ពងនិងលោកផល្លីនាយស ង្កាត់រដ្ឋបាលព្រៃឈើស្រុកថ្ពងដើម្បីបញ្ជាក់ប្រាប់ពីទីតាំងបទល្មើសទាំងនោះ ងាយស្រួលចុះមកបង្ក្រាប ។ប៉ុន្តែសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានយើងជូនទៅមន្ត្រី រដ្ឋបាលព្រៃឈើទាំង២នាក់ខាងលើនេះ ហាក់បីដូចជារាយការណ៍ប្រាប់ឲ្យក្រុមបទល្មើសដឹងខ្លូនយ៉ាងដូច្នោះដែរ ។
ភ្លាមៗនោះមេឈ្មួញបទល្មើសព្រៃឈើបានបញ្ជាឲ្យកូនចៅរុះរើម៉ាស៊ីនចេញនិងបា នប្រើពាក្យនិយាយឌឺដងឲ្យអ្នកសារព័ត៌មានថាបើចង់ចុះផ្សាយគឺឲ្យផ្សា យមួយសេរីងាយនឹងឲ្យពួក គាត់ឆាប់ល្បីនិងមានអ្នកមកចូលទិញឈើកន្លែងគាត់រិតតែច្រើនថែមទៀតផង។ បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅជិតទីតាំ ងម៉ាស៊ីនអាឈើខាងលើបានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមឈ្មូញបានយកម៉ាស៊ីនអារឈើមកដាក់នៅទីនេះយូរឆ្នាំមកហើយ ដែលពួកគាត់ស្គាល់ម្ចាស់ឈ្មោះចែ ណាមានទីលំនៅបច្ចុប្បន្នភូមិសំរោងឃុំមនោរម្យស្រុកថ្ពងខេត្តកំពង់ស្ពឺ ពួកគាត់មិនដែលឃើញមន្ត្រីជំនាញខាងណាចុះមកបង្ក្រាបម្តងណាឡើយ។ ឃើញតែសមត្ថកិច្ចមួយចំនួនមកយកលុយប្រចាំខែប៉ុណ្ណោះ។
ជុំវិញករណីខាងលើនេះលោកផល្លីនាយសង្កា ត់រដ្ឋបាលព្រៃឈើថ្ពងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ខែ ៥ ២០១៦នេះមិនអាចសុំធ្វើការបំភ្លឺបន្ថែមណាមួយបានទេដោយទូរស័ព្ទរ បស់លោកលេខ០១២៨៤១ ៤២៥និង០៩៧៨៥២ ៨៦០៦នៅពេលតេចូលលើកឆ្លើយថាលោកមិនមែនលោកផល្លីទេគឺលោកជាមន្ត្រីរ ដ្ឋបាលព្រៃឈើក្រសួងលោកមិនបានដឹងមានបទល្មើសម៉ាស៊ីនអារឈើនៅចំណុចទាំងនោះឡើ យ។ ចំណែកលោកសូ សារ៉ននាយផ្នែករដ្ឋបាលព្រៃឈើស្រុកថ្ពង ក៏មិនអាចសុំធ្វើការបំភ្លឺលំអិតបានទេកាលពីវេលាម៉ោង៥និង១០ នាទីល្ងាចថ្ងៃទី១៣ ខែ៥ ២០១៦នេះដោយលោកឆ្លើយថាទីតាំងម៉ាស៊ីនអាឈើខាងលើលោកឆ្លើយប ង្វែរឲ្យសួទៅលោកផល្លីនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកថ្ពង ចំណែកលោកគឺអត់ដឹង៕
ប្រភព៖ចលនាសង្គម