អ្នកឧកញ៉ា ហុង ពី​វ ឧបត្ថម្ភ​ថវិកា ៣៦​ម៉ឺន​ដុល្លារ ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ អ្នកឧកញ៉ា ហុង ពី​វ អគ្គនាយក​ក្រុមហ៊ុន​ពិភពថ្មី​គ្រុប ម្ចាស់​បុរី​ពិភពថ្មី និង ជា​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិភពថ្មី បានសម្រេច​ផ្តល់​ថវិកា ៣៦​ម៉ឺន​ដុល្លារ ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
​យោងតាម​បុគ្គលិក​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​ពិភពថ្មី បាន​ឲ្យ​ដឹងថា ថវិកា​នេះ ផ្តល់​សម្រាប់​ជួយ​សាងសង់​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តប​តាម​ការអំពាវនាវ​រប​ស់នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែល​បានធ្វើការ​អំពាវនាវ​ស្វែងរក​ថវិកា​ពី​សប្បុរសជន សាងសង់​ទីបញ្ជាការដ្ឋាន សម្រាប់​ឲ្យ​កង​រាជ​អាវុធ​មាន​កន្លែង​បម្រើការ​សមរម្យ​។​

​អ្នកឧកញ៉ា ហុង ពី​វ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​កោតសរសើរ​ថា ជា​ឧកញ៉ា ដែលមាន​សណ្តាន​ចិត្ត​សណ្តោស​ប្រណី និង​ទូលំទូលាយ តែង​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ជួយ​សង្គម និង​ជនទីទ័លក្រ ហើយ​តែង​បាន​ជួយឧបត្ថម្ភ​ដល់​បុគ្គលិក ដែលមាន​ការខ្វះខាត​ផងដែរ​។ ក្នុង​ពិធី​អបអរសាទរ​ខួប ១៥៣​ឆ្នាំ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​នា​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ អ្នកឧកញ៉ា ហុង ពី​វ បាន​ឧ​ត្ថ​ម្ភ​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ ដល់​កាកបាទក្រហមកម្ពុជា ១​លាន ២​សែន ៨​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ឆ្នាំ​កន្លងទៅ បាន​ឧ​ត្ថ​ម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ១​លាន​ដុល្លារ​៕

ចំនួនអ្នកទស្សនា

    20675797

  • ថ្ងៃនេះ1561
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7671
  • ខែនេះ233341
  • ឆ្នាំនេះ233341
  • សរុប20675797