សម្តេច​ក្រឡាហោម ព្រមាន​ចាត់វិធានការ​ក្ដៅ​លើ​មន្ដ្រី​ពន្លត់​អគ្គិភ័យ​ដែល​ទារ​ថ្លៃ​សេវា​មុន​ពន្លត់​

28-May-2016 | ដោយ មែន កំសត់


 
ភ្នំពេញ ៖ម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​និង​អធិការនគរបាល​ចាត់វិធានការ​ករណី​នគរបាល ពន្លត់​អគ្គិភ័យ​រូប​ណា​ដែល​ទាមទារ​ថ្លៃ​សេវា​មុននឹង​ចុះ​ពន្លត់​អគ្គិភ័យ ឆេះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នានា​ទូទាំងប្រទេស​។

 នៅក្នុង​ពិធី​ចែក​រថយន្ត​ពន្លត់​អគ្គិភ័យ​១១៣​គ្រឿង ជូន​ទៅតាម​បណ្តា​ស្នងការ​នគរបាល​រាជធានី​ខេត្ត​អធិការ​ស្រុក​ខណ្ឌ​នានា​នៅ ទូទាំងប្រទេស​នា​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​នេះ​នៅ​ទីស្តីការក្រសួង សម្តេច​ក្រឡាហោម ស ខេង​បាន​ថ្លែង​ស្នើ​ឲ្យ​មន្ត្រី​ពន្លត់​អគ្គិភ័យ និង​អ្នកពាក់ព័ន្ធ ត្រូវ​ប្រកាន់​ទិស​ស្លោ​កបួន​ចំណុច រួមមាន​១.​លឿន​ឆាប់រហ័ស​, ២.​ប្រសិទ្ធភាព​, ៣. យុត្តិធម៌​ដោយ​មិន​ប្រកាន់​ពណ៌​សំបុរ និន្នាការ​បក្សនយោបាយ ឬ​តំបន់​នេះ​ជិត​តំបន់​នោះ​ឆ្ងាយ និង​ទី​៤ តម្លាភាព​គឺ​ត្រូវ​ឈរលើ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នករងគ្រោះ​ពិតប្រាកដ ពោល​ជៀសវាង​មុន​ប្រតិបត្តិការ​ត្រូវ​ទារលុយ​កាក់​ពី​ប្រជាពលរដ្ឋ​។

 សម្តេច​ក្រឡាហោម បន្តថា​រថយន្ត​ពន្លត់​អគ្គិភ័យ​នេះ ក្រៅពី​ដឹក​ទឹក​ពន្លត់ភ្លើង​ឆេះ​លំនៅដ្ឋាន​ឬ​ឆេះ​របស់របរ​នានា​ទៀត​ដែល ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ រថយន្ដ​នេះ​ក៏ត្រូវ​ប្រើប្រាស់ ដើម្បី​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រខ្សត់​ទឹក​ផងដែរ ជាពិសេស​នៅពេល តំបន់​នោះ​ជួប​គ្រោះមហន្តរាយធម្មជាតិ​ផងដែរ​ហើយ​ការដឹក​ទឹក​នោះ​ត្រូវ​ធានា ថា​មិនមាន​ទាមទារ​ថ្លៃ​ប្រាក់កាស​ពី​ប្រជាពលរដ្ឋ​ឡើយ​៕

ចំនួនអ្នកទស្សនា

    20675917

  • ថ្ងៃនេះ1681
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7791
  • ខែនេះ233461
  • ឆ្នាំនេះ233461
  • សរុប20675917