សហជីព​២​តំណាង​ឲ្យ​កម្មករ​ជាង​៦០​ម៉ឺន​នាក់ ចេញមុខ​ថ្កោលទោស​ជនខិលខូច​ណា អូសទាញ​កម្មករ​ឲ្យ​បម្រើ​ផលប្រយោជន៍​នយោបាយ

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សហជីព​ធំៗ​ពីរ តំណាង​ឲ្យ​កម្មករ​៦១​ម៉ឺន​នាក់ បានចេញ​មុខមក​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​ចាត់​វិធានការណ៍ តាមច្បាប់​លើ​ជនខិលខូច​ណា ដែល​បាននិងកំពុង​ចង់ អូសទាញ​កម្មករ​ឲ្យ​បម្រើ​ការងារ នយោបាយ​ដែល​ផ្ទុយទៅនឹង​ច្បាប់​រដ្ឋ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ ពីរ​ដាច់ដោយឡែក​ពីគ្នា របស់​សហជីព​ដែល​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ព្រម​គ្នា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​។​

​សេចក្តីថ្លែងការណ៍ របស់​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា តំណាង​ឲ្យ​កម្មករ​សរុប​២​ម៉ឺន​នាក់ មកពី​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ចំការកៅស៊ូ និង​ដឹក​ជ​ញ្ចូ​ន បានប្រកាស​ថ្កោលទោស យ៉ាង​ដាច់អហង្កា​ចំពោះ សហជីព សមាគម ជន​អគតិ​មួយចំនួន ដែល​អូសទាញ​កម្មករ និយោជិត​ឲ្យ​ពាក់ព័ន្ធ បម្រើ​ការងារ​នយោបាយ ដើម្បី​ផលប្រយោជន៍​របស់ខ្លួន ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ សូម​ឲ្យ​អាជ្ញា​ធរមាន សមត្ថកិច្ច មេត្តា​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅតាម​ផ្លូវច្បាប់​។​

​ចំណែក​សេចក្តីថ្លែងការណ៍ របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដែលមាន​សហភាព​សហ​ជីព​ចំនួន​០៧ សហព័ន្ធ​សហជីព​ចំនួន​៧៣ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​តំណាង​ឲ្យ​កម្មករ សរុប​៥៩​ម៉ឺន​នាក់ ក៏បាន​ប្រកាស​ថ្កោលទោស ជាដាច់ខាត​ចំពោះ​ជន​ណា ក្រុម​ណា សមាគម​ណា អង្គការ​ណា សហជីព​ណា ដែល​ដឹកនាំ​កម្មករ និយោជិត ឲ្យ​ប្រព្រឹត្តិ​អំពើ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ សូម​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត ទៅតាម​ច្បាប់​ជា​ធរមាន​។​

​ក្រៅពីនោះ សហជីព​ទាំងពីរ ក៏បាន​អំពាវនាវ​ដូចគ្នា ឲ្យ​កម្មករនិយោជិត នៅតាម​រោងចក្រ សហគ្រាស រក្សា​ភាពស្ងប់ស្ងាត់ និង​បំពេញ ការងារ​ខ្លួន​ជាធម្មតា កុំ​ឲ្យ​ជឿ​តាម​ការឃោសនា របស់​អ្នកនយោបាយ​មួយចំនួន ដែល​អូសទាញ​ឲ្យ​ប្រព្រឹត្ត​អ្វីមួយ ដែល​ខុសច្បាប់​។​
​ការ​ចេញមក​ថ្កោលទោស និង​ប្រឆាំង​របស់​សហជីព​ទាំង​២​នេះ បាន​ធ្វើឡើង​ក្រោយពី​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បានប្រកាស​ឲ្យ​កម្មករ​ទាំងអស់​ចូលរួម​ធ្វើបាតុកម្ម បើសិន​មានការ​ចាប់ខ្លួន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​កាលពី​ម្សិលមិញ ក្រោយ​ការប្រកាស​របស់លោក ជា មុនី  រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិ​ត សំហេង បានផ្តល់​បទ​សម្ភាស៍​ជាមួយ​អ្នកយកព័ត៌មាន ដោយ​អំពាវនាវ​ដល់ក​ម្មករ កម្មការិនី ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ និង​ធ្វើ​ការងារ​ជា​ប្រក្រតីភាព​ចៀសវាង ការបង្ក​ចលាចល​នានា តាម​ការអំពាវនាវរ​ប​ស់លោ ក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ។​
​ឯកឧត្តម អ៊ិត សំហេង បាន​ហៅ​ការអំពាវនាវ​របស់លោក ជា មុនី ជាការ​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ស្តីពី​សហជីព ដែល​ទើប​ចូល​ជា​ធរមាន អាច​ប្រឈម​នឹង​ទណ្ឌកម្ម រហូត​ឈានដល់​ការរំលាយចោល​។​

​លោក អ៊ិ​ត សំហេង បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន ថា ការអំពាវនាវ​របស់​លោក ជា មុនី កំពុង​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ស្តីពី​សហជីព ដែល​មិន​អនុញ្ញាត​ឲ្យ​ពាក់ព័ន្ធ ជាមួយ​គណបក្សនយោបាយ ឬ​ធ្វើ​យុទ្ធនាការ​ណាមួយ បង្ហាញ​ការគាំទ្រ​ដល់ គណបក្សនយោបាយ​នោះឡើយ​។ លោក​បានបញ្ជាក់​អ្វី ដែល​លោក ជា មុនី កំពុង​ធ្វើ​អាច​ប្រឈម​ការអនុវត្ត តាមច្បាប់​ស្តីពី​សហជីព ដែលមាន​ដូច​ការពិន័យ ដាក់ទណ្ឌកម្ម និង​ឈានដល់​ការរំលាយចោល​។​
​ឯកឧត្តម អ៊ិត សំហេង បាន​ថ្លែង​ដូច្នេះ «​អ្វីដែល​គាត់​ធ្វើ​ហ្នឹង​វា​មិន​ត្រឹមត្រូវ គឺ​វា​ផ្ទុយ​និង​ច្បាប់​ស្តីពី​សហជីព ដែល​ទើបនឹង​ចូល​ជា​ធរមាន​នាពេល​ថ្មីៗ​នេះ​។ ទង្វើ​របស់គាត់​អាច​ប្រឈម​និង​ការពិន័យ ដាក់ទណ្ឌកម្ម និង​អាចឈាន​ទៅដល់​ការរំលាយចោល​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ទៅដល់​កម្មករ កម្មការិនី រក្សា​ភាពស្ងប់ស្ងាត់​បម្រើការ​ងា​រ​ជា​ប្រក្រតី កុំ​ធ្វើតាម​ការ​ញុះញង់ ដែល​នាំ​ឲ្យ​ប៉ះពាល់ ដល់​ជីវភាព​របស់ខ្លួន​។ ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិតត សំហេង បាន​បញ្ជាក់ថា រឿង​លោក កឹម សុខា គឺជា​ការអនុវត្ត​ទៅ​ច្បាប់​ក្នុង​សំណុំរឿង​សញ្ចា​កម្ម វា​មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​ក្រុមកម្មករ​នោះឡើយ​៕

ចំនួនអ្នកទស្សនា

    20679327

  • ថ្ងៃនេះ2071
  • ម្សិលមិញ3011
  • សប្តាហ៍នេះ11201
  • ខែនេះ236871
  • ឆ្នាំនេះ236871
  • សរុប20679327