ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅសាលមហោស្រពចតុមុខ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារថ្នាក់ជាតិឆ្នាំ២០១៦។ ឆ្នាំ២០១៦នេះមាន៤២ក្រុមបានមកចូលរួមប្រកួត ហើយមកដល់ថ្ងៃនេះជាការប្រកួតយកជ័យលាភីពីលេខ១ដល់លេខ៥ ក្នុងចំណោម១២ក្រុមដែលបានជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនេះ៕