អ្នកនាំពាក្យ​៖ ព្រះមហាក្សត្រ​គ្មាន​ព្រះរាជតួនាទី​ក្នុង​កិច្ច​អន្ដរាគមន៍​រឿង​លោក​កឹម សុខា នោះទេ​

31-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ មើល​តាម​រដ្ឋធម្មនុញ្ញ និង​បទពិសោធន៍​កន្លងមក ព្រះមហាក្សត្រ​ទ្រង់​ពុំមាន​ព្រះរាជតួនាទី​ក្នុងការ​អន្ដរាគមន៍​ក​រ​ណី លោក​កឹម សុខា ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។
    
​ថ្លែង​ក្នុង បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា នា​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នេះ លោក​ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា​ថ្វីដ្បិតតែ​ព្រះមហាក្សត្រ​ជា​ព្រះប្រមុខរដ្ឋ តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។ ហើយ​ប្រសិនបើ​មានការ​ដាក់​ញ្ញ​តិ​ថ្វាយ​គឺ​ទ្រង់​អាច​ដើរតួ​ជា ព្រះរាជ​អាជ្ញាកណ្ដាល ដើម្បី​ជួយ​សម្របសម្រួល ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​មតិ​ភាគច្រើន​នោះទេ​។​
    
​ក្រៅពីនេះទៀត មន្ដ្រី​នាំពាក្យ​ដ៏​សកម្ម​រូបនេះ ក៏បាន​បន្ថែមទៀតថា បើតាម​ការពិសោធ​ន៍ក​ន្ល​ង​មក​គឺ​ព្រះអង្គ​ទ្រង់​នឹង​ឡាយព្រះហស្ថលេខា​ទទួល ញ្ញ​តិ​ដែល​បានដាក់​ថ្វាយ​ទ្រង់ ហើយ​បន្ទាប់មក​ទ្រង់​នឹង​បញ្ជូន​ញត្តិ​នោះ​ទៅ​ស្ថាន​ប័ន​ពាក់ព័ន្ធ​ដើម្បី ធ្វើការ​ពិចារណា​។​
    ​លោក​ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា “...​អ្វីដែល​ជាការ​ពិសោធន៍ ព្រះអង្គ​តែងតែ​ចុះហត្ថលេខា​ទទួល ហើយ​ផ្ញើមក​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ពិចារណា​សម្រេច ហើយ​ទូល​ថ្វាយទៅ​ព្រះ​វិញ​...”​។​

​លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា ព្រះមហាក្សត្រ​ទ្រង់​ពុំមាន​ព្រះរាជសិទ្ធិ​សម្រេច​ជា​អត្តនោម័ត លើ​កិច្ចការ​ណាមួយ​ពុំមែន​ជា​ចៅក្រម ពុំមែន​ជា​តុល​ការ និង​ពុំមាន​អ្នកនយោបាយ​នោះទេ  ថ្វីដ្បិតតែ​ថា​ព្រះអង្គ​ទ្រង់​ជា​ព្រះប្រធាន​នៃ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ តែ​យ៉ាងណា​កិច្ចការរដ្ឋបាល គឺ​ស្ថិតនៅ​ស្ថាន​ប័ន​ជំនាញ និង​មតិ​ភាគច្រើន​ជា​អ្នកសម្រេច​។

“​ព្រះអង្គ​ទ្រង់​មិន​យក​ព្រះទ័យ ទុក​ដាក់ថា អ្នកណា​ខុស អ្នកណា​ត្រូវ​នោះទេ គឺ​ទ្រង់​ជា​ព្រះរាជតំណាង​អធិបតីភាព​ទាំងស្រុង​...​ព្រះមហាក្សត្រ​លោក មិនមែនជា​ចៅក្រម លោក​មិនមែនជា​តុលាការ ...”​។​​រំលឹក​ដល់ រឿង​លោក​កឹម សុខា មន្ដ្រី​នាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ព្រះមហាក្សត្រ​នឹង​ពុំ​អាចមាន​ព្រះរាជអន្ដរាគមន៍​អ្វី​ទេ​ដោយសារ​ថា ការលើកឡើង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែលថា​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​កំពុង​តែមាន​សភាព​ធ្ងន់ធ្ងរ​នោះ​គឺ​ពុំមែន ជាការ​ពិត គឺ​គេ​ពុំ​ឃើញ​មាន​អ្វី​ក្ដៅ​ទេ ប៉ុន្តែ​បញ្ហា​របស់លោក​កឹម សុខា គឺ​ដោយសារតែ​គាត់​ប្រព្រឹត្ត​ខុសច្បាប់​។​
    
​លោក​ផៃ ស៊ី​ផាន “​ករណីនេះ​វា​អត់​មាន​ពាក់ព័ន្ធ​នឹង​អង្គ​ព្រះមហាក្សត្រ​ផង​គាត់​សុំ​ឲ្យ ព្រះអង្គ​ជួយ​សម្រួល​អា​រឿង​កម្ដៅ​នយោបាយ​...​យើង​អត់​ឃើញ​កម្ដៅ​នយោបាយ​នៅ កន្លែង​ណា​ផង​ហ្នឹង យើង​ឃើញតែ​មានការ​ចោទប្រកាន់​ពី​រឿង​ការងារ​យុត្តិធម៌ ដែល​ចោទប្រកាន់​ឯកឧត្តម​កឹម សុខា​...​ហើយ​បើ​គាត់​មិន​សុខចិត្ត​នឹង​ការសម្រេច​របស់​សាលាដំបូង​រាជធានី ភ្នំពេញ​គាត់​អាច​ប្ដឹងទៅ​តុលាការ​ឧទ្ធរណ៍ ឬ​បន្ដទៅ​តុលាការ​កំពូល​ទៀត​បាន​...”៕

ចំនួនអ្នកទស្សនា

    20681237

  • ថ្ងៃនេះ461
  • ម្សិលមិញ3511
  • សប្តាហ៍នេះ13111
  • ខែនេះ238781
  • ឆ្នាំនេះ238781
  • សរុប20681237