​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ភាពមិនប្រក្រតី លើ​ស្នាម​មេដៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថ្វាយ​ព្រះមហាក្សត្រ​

31-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ចុះផ្សាយ​ព័ត៌មាន​ដែល​ទម្លាយ​ដោយ​មន្ត្រីជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាល​មួយរូប​ថា តាម​របាយការណ៍​ពី​មូលដ្ឋាន និង​ការពិនិត្យ​ជាបឋម​របស់​ព្រះបរមរាជវាំង បង្ហាញឱយឃើញថា ស្នាម​មេ​ផ្តិត​ដៃ​ប្រជាពលរដ្ឋ​ដែល​ដាក់ថ្វាយ​ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា មាន​ភាពមិនប្រក្រតីរ​ហូត​ជាង​៤០​ភាគរយ​, ស្រប​ពេលដែល​បញ្ហា​ស្នាម​មេដៃ​កំពុង​កើតឡើង​នោះ នៅ​ថ្ងៃ​ព្រឹក​នេះ​ក៏មាន​ករណី​បែកធ្លាយ​វិ​ដេ​អូ នៃ​ភាពមិនប្រក្រតី​លើ​ការ​ផ្តិត​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​វិ​ដេ​អូ​ដែល​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook និង​ទទួលបាន​ពី​មន្ត្រី​តូចតាច​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​រយៈពេល​៣៥​វិនាទី បានបង្ហាញ​យ៉ាង​ដូច្នេះ​ថា «​ខ្ចី​ឈ្មោះ បងប្អូន​យើង​ដាក់​ឲ្យ​អស់ៗ​មោក​....​ឈ្មោះ​បងប្អូន​ដាក់ចូលៗ​ឲ្យ​អស់ៗ​ទៅ ពិបាក​អី​....​គេ​មិន​ស្គាល់មុខ​យើង​ណា​...​សរសេរ​កុំ​ឲ្យ​ដូចគ្នា​»​។

​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​បញ្ជាក់ថា ធ្វើឡើង​នៅក្នុង​មូលដ្ឋាន​ខេត្តកណ្ដាល​។​
​សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូប​នោះបាន​ទម្លាយ​អាថ៌កំបាំង ប្រាប់ ថា តាម​របាយការណ៍​ពី​មូលដ្ឋាន និង​ការពិនិត្យ​ជាបឋម​របស់​ព្រះបរមរាជវាំង បង្ហាញឱយឃើញ​នូវ​ភាពមិនប្រក្រតី លើ​ស្នាម​មេដៃ​ដែល​ថ្វាយ​ព្រះមហាក្សត្រ​។ ព្រោះថា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​ថា ផ្តិតមេដៃ​ដើម្បី​យកទៅ​សុំ​នេះ​សុំ​នោះ តែ​តាម​ការពិត​យកមក​ថ្វាយ​ព្រះមហាក្សត្រ និង​ជាពិសេស​នោះ​គឺ​មនុស្ស​ម្នាក់ បាន​ផ្តិតមេដៃ​ជាច្រើន និង​ដាក់ឈ្មោះ​ប្រជាជន​ដែល​គាត់​មិនបាន​ដឹងអី ដែល​រឿង​ទាំងពីរ​នេះ​គឺជា​ការបោកប្រាស់​ប្រជាពលរដ្ឋ និង​ប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ​របស់​កម្ពុ​ជា និង​មួយទៀត​នោះ​គឺអាច​ជាប់ចោទ​ពីបទ បង្កើត​ឯកសារ​ក្លែង និង​ប្រើប្រាស់​ក្លែង​ស្នាម​មេដៃ​។​ប្រភព​ច្បាស់ការ​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បានអោយដឹង​នៅថ្ងៃនេះ​ថា ក្រសួងមហាផ្ទៃ​នឹង​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​មួយ​ដើម្បី​ពិនិត្យ​ស្នា​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែរ​យកទៅដាក់​នៅ​ក្រសួងព្រះបរមរាជវាំង​នា​រសៀល​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦ ។​
​គណៈកម្មាធិការ​នោះ​មាន​ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងយុត្តិធម៌ ព្រមទាំង​អភិបាលខេត្ត​រាជធានី និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រាជធានី​ចូលរួម​ជា​សមាជិក ។ ប្រភពពី​មន្ត្រីជាន់ខ្ពស់​រូប​នោះបាន​អោយដឹងទៀតថា គណៈកម្មាធិការ​អន្តរក្រសួង​មាន​ភារកិច្ច​ស្រាវជ្រាវ ផ្ទៀងផ្ទាត់​ស្នា​មក្រ​យ៉ៅ​ដៃ នីមួយៗ​ដោយ​យកចិត្តទុកដាក់​បំផុត ។​

​មន្ត្រី​ជាន់​មួយរូប​បាន​បង្ហើប​អោយដឹងថា គ្រាន់តែ​ពិនិត្យ​ជំ​ហ៊ាន​បឋម ឃើញ​មាន​ស្នាម​ក្រ​យ៉ៅ​ដៃ​ជាង ៤០ ភាគរយ​មិន​ប្រក្រតី ។ និយាយ​រួម​ឈ្មោះ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូនមក​ពេល​យកមក​ផ្ទៀងផ្ទាត់​ជាក់ស្ដែង​នៅ​មូលដ្ឋាន​គឺ​គ្មាន​ឈ្មោះ​ទេ ។ ឯកសារ​ខ្លះ​ពិនិត្យ​ទៅ​មានឈ្មោះ​តែ​ស្នាម​ក្រ​យ៉ៅ​ដៃ​មិនមែន​របស់​សា​ម៉ី​ខ្លួន​ទេ ។ បើតាម​ឯកសារ​មិន​ប្រក្រតី​ទាំងនេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មិនតិច​ទេ​ដែល​ត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​លើ​បញ្ហា​ក្លែង​ឈ្មោះ និង ក្លែង​ស្នាម​មេដៃ​នេះ ។​

​មន្ត្រី​ដដែល​រូប​នោះបាន​អះអាងថា ភាពមិនប្រក្រតី​ក្នុង​ញត្តិ​ដែល​ថ្វាយ​ព្រះមហាក្សត្រ​នៅថ្ងៃនេះ មាន​រហូតដល់​ជាង​៤០​ភាគរយ​ឯណោះ​។​
​ចំពោះ​បញ្ហា​ក្លែង​ស្នាម​មេដៃ​នេះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ទម្លាយ​ថា តាម​គាត់​ដឹង នៅពេល​ខាងមុខនេះ​ក្រសួងមហាផ្ទៃ នឹង​ឈានដល់​បង្កើត គណៈកម្មាការ​មួយ ដើម្បី​ស្រាវជ្រាវ ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​ផ្តិត​ថ្វាយ​ព្រះមហាក្សត្រ ថា​តើ​ជា​ស្នាម​មេដៃ​ពិតប្រាកដ ឬ​យ៉ាងណា​? ហើយ​កន្លងមក​បញ្ហា​ស្នាម​មេដៃ​នេះ ក៏​ធ្លាប់បាន​បោកប្រាស់​ប្រជាពលរដ្ឋ ផ្តិត​យកទៅ​អង្គការសហប្រជាជាតិ​ផងដែរ​។​
​ពិតណាស់ ប្រសិន​គណៈកម្មាការ​រ​បស់​ក្រសួងមហាផ្ទៃ ធ្វើ​កោសល្យវិច័យ​ស្នាម​ដៃ​រកឃើញថា ក្លែងក្លាយ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​រឹតតែ ធ្ងន់​ក​ហើយ ព្រោះ​បាន​បោកប្រាស់​ប្រជាពលរដ្ឋ​ដែល​មិន​ដឹងអី និង​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ ប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ​ដ៏​ឧត្តុង្គឧត្តម​របស់​យើង ហើយ​ចំពោះ​ផ្លូវច្បាប់​វិញ អាច​នឹង​ជាប់ចោទ​ពីបទ​ក្លែង​ឯកសារ​យ៉ាងច្បាស់​ក្រឡោត​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឱប​គ្រាប់បែក​មួយ​គ្រាប់​ទៀត ជាប់​នឹង​ដើមទ្រូង ត្រៀម​តែ​ថ្ងៃ​ផ្ទុះ​នោះទេ​៕






ចំនួនអ្នកទស្សនា

    20681927

  • ថ្ងៃនេះ1151
  • ម្សិលមិញ3511
  • សប្តាហ៍នេះ13801
  • ខែនេះ239471
  • ឆ្នាំនេះ239471
  • សរុប20681927