រាជធានីភ្នំពេញ៖ យុវជនម្នាក់បានចេញមុខបកស្រាយ និងធ្វើការសុំទោសជាសាធារណៈ នៅលើគណនី Facebook របស់ខ្លួន ក្រោយដែល
មានប្រតិកម្មនិងរង់ការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់អ្នកលេង Facebook មួយចំនួនធំ បន្ទាប់ពីរូបគេបានសរសេរបង្ហោះមុនការប្រកួតបាល់ទាត់ លក្ខណៈមិត្តភាពរវាងជម្រើសជាតិកម្ពុជា ជាមួយ ទីម័រ ថា សុខចិត្តថតវីដេអូដើរស្រាតជុំវិញកំពង់សោម បើកម្ពុជាឈ្នះ។
យុវជនអ្នកលេង Facebook ខាងលើ មានគណនីឈ្មោះ “Yüko Unrëal” បានសរសេរបង្ហោះលើ Facebook របស់ខ្លួន មុនពេលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ធ្វើការប្រកួតជាមួយទីម័រថា "បើខ្មែរឈ្នះទីម័រ ខ្ញុំនឹងថតវីដេអូដើរស្រាតជុំវិញកំពង់សោម"។ ការ សរសេរបែរនេះ ធ្វើឲ្យមានការប្រតិកម្មយ៉ាងខ្លាំងដល់សាធារណៈជន ក៏ដូចជាអ្នកលេង Facebook មួយចំនួនធំទៀត ក្រោយដែលលទ្ធផល កម្ពុជាយកឈ្នះទីម័រ ០២ ទល់ ០៕