ភ្នំពេញ៖ក្រោយពីមានការចុះផ្សាយនៅលើសង្គមហ្វេសប៊ុក និងមានការចែករំលែកយ៉ាងព្រោងព្រាតអំពី ករណីគ្រោះថ្នាក់ចរាចរណ៍ដែលជាការចាប់អារម្មណ៍ទៅលើជីវិតជាអ្នកតស៊ូលំបាកប្រឹងជិះម៉ូតូតត្រុក ពពាយនាយលក់ទឹកអំពៅទាំងកណ្តាលថ្ងៃក្តៅតាមដងផ្លូវ ដើម្បីចិញ្ចឹមជីវិត និងជីវភាពគ្រួសារប្រចាំថ្ងៃ ដែលជួបបញ្ហាស៊យ ត្រូវយកប្រាក់ចំណេញតិចតួចមកចំណាយលើថ្លៃជួសជុលរថយន្តរបស់គេ ខណៈដែលខ្លួនឯង មិនមែនជាអ្នកប្រព្រឹត្តកំហុសផងនោះ។
បន្ទាប់ពីដំណឹងនេះបានលេចឮ ទៅដល់លោកឩកញ៉ាចិត្តសប្បុរស ឌួង ឆាយ ក៍បានប្រកាសជាសាធាណៈដែលមានន័យសេចក្ដីដូចខាងក្រោយនេះ៖
"មានបងប្អូនពូមីងណា ស្គាល់ប្តីប្រពន្ធដ៏កំសត់នេះ សូមប្រាប់មកខ្ញុំផង ពីព្រោះខ្ញុំចង់ជូនលុយដែលគាត់បានសងឡាន Mazda នោះទៅពួកគាត់វិញ មិនគួរណាមិនបានជួយអ្នកក្រហើយថែមទាំងធ្វើបាបអ្នកក្រទៀត"។
ឧកញ៉ា ឌួង ឆាយ បានបន្តថា៖ " ទោះបីគាត់ខុសប៉ះឡានរបស់អ្នក ប៉ុន្តែពាក្យសុំទោសនោះវាគ្រប់គ្រាន់ណាស់ទៅហើយអស់លោកអ្នកមាន អើយ ល្មមៗបានហើយ សង្គមដែលល្អ គឺចាប់ផ្តើមពីការយោគយល់និងអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ហើយក៏ចាប់ផ្តើមពីយើងទាំងអស់គ្នា"។