ខេត្តរតនគិរី៖ប្រជាពលរដ្ឋ១.៨០០គ្រួសារនៅស្រុកអូរ យ៉ាដាវកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦បាននាំគ្នាមកកាន់សាលាស្រុក ស្រុកអូរយ៉ាដាវដើម្បីសុំកិច្ចអន្ដរាគមន៍ពីអាជ្ញាធរឱ្យជួយជម្រុញ ទៅមន្ដ្រីអគ្គិសនីខេត្តរតនគិរីសុំប្ដូរកុងទ័រភ្លើងអគ្គិសនីដែល ដើរលឿនខុសប្រក្រតី។
អ្នកស្រីចាបណារិនតំណាងប្រជាពលរដ្ឋ បានឱ្យដឹងថាមូលហេតុដែលពួកគាត់សុំប្ដូរកុងទ័រភ្លើងបច្ចុប្បន្ននេះ ចេញដោយសារកុងទ័រភ្លើងនោះវាដើរលឿនពេក។ តាមពិតកាលប្រើភ្លើងឯកជនមួយខែបង់លុយអស់តែ៦ទៅ៧ម៉ឺនរៀលទេដល់ ប្រើភ្លើងរដ្ឋអស់ដល់ទៅជាង១០ម៉ឺនអ្នកខ្លះអស់ដល់ទៅជាង២០ម៉ឺន រៀលឯណ្ណោះ។
បញ្ហានេះមន្ត្រីអគ្គិសនីបានបញ្ជាក់នៅមុខ ប្រជាពលរដ្ឋថាកុងទ័រដើរលឿននោះគឺដោយសាតែរលកកម្តៅឡើងខ្លាំងទើប បង្កឱ្យកុងទ័រដើរខុសប្រក្រតី។ប៉ុន្ដែមន្ត្រីនោះប្រាប់ឱ្យ ក្រុមអ្នកតវាធ្វើរបាយការណ៍ពីភាពមិនប្រក្រតីនោះដាក់ទៅអាជ្ញាធរ អគ្គិសនីកម្ពុជាតាមរយៈអភិបាលស្រុកដើម្បឱ្យមន្ដ្រីជំនាញចុះទៅត្រួត ពិនិត្យឡើងវិញ៕