សម្តេច​តេ​ជោ ហ៊ុន សែន ផ្តាំ​ទៅ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឲ្យ​ចេះ​កិច្ចការងារ​រដ្ឋបាល​ច្រើនជាង​នេះ បើ​ល្ងង់​មិនចេះ​គួរ​ទៅ​រៀន​ពី​កម្មករសំណង់

04-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​កំពូល​ផុត​លេខ​របស់​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ទៅ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឲ្យ​ចេះ​ធ្វើ​កិច្ចការងារ រដ្ឋបាល​ច្រើនជាង​នេះ​ផង កុំ​ប្រើគោ​រម្យ​ងារ​ជា​ព្រះអង្គម្ចាស់​ធ្វើជា​អ្នកចេះ ហើយ​បើ​ល្ងង់​មិនចេះ សូម​ទៅ​សួរ​កម្មករសំណង់ ឬ​រៀនសូត្រ​ពី​កម្មករសំណង់ ព្រោះ​កម្មករសំណង់​ចេះ​ច្រើន​ណាស់នា​សម័យនេះ ហើយ​ចេះ​ច្រើនជាង​ព្រះអង្គម្ចាស់​ទៅទៀត​។​

​ការបញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​របស់​មន្ត្រីជាន់ខ្ពស់​កំ​ពូ​ល​ផុត​លេខ​របស់​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា «​មកដល់ពេលនេះ ទីស្តីការគណៈរដ្ឋមន្ត្រី​អត់​ទាន់​បាន​បង្ហោះ​នូវ​ព្រះរាជសារ​របស់ ព្រះករុណា នរោត្តម សីហមុនី ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទេ​។ បើសិន​ជាមាន​មែន​គួរណា​តែ​គណៈរដ្ឋមន្ត្រី​ផ្សព្វផ្សាយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​ដោយផ្ទាល់​ពី​ប្រទេស​ម៉ាឡេស៊ី ផ្ញើ​ទៅកាន់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា «​រាល់​ការចេញលិខិត​ទាំងឡាយ​របស់​ទី​ស្តី​គណៈរដ្ឋមន្ត្រី បើ​ពុំមាន​បញ្ជា និង​ចំណារ​ពី​នាយករដ្ឋមន្ត្រី លើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ទេនោះ គឺ​មិនអាច​ចេញ​ជាដាច់ខាត​។ សូម​ផ្តាំ​ទៅ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គួរ​ឲ្យ​ទៅ​រៀន​ពី​កម្មករសំណង់​លើ​កិច្ចការរដ្ឋបាល បើ​ល្ងង់​មិនចេះ​នោះ​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ខាងក្រោម​នេះ​ជា​ភស្តុតាង ចំណារ​របស់ខ្ញុំ​នៅលើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ សូម​មើល​ឲ្យ​ច្បាស់​»៕

ចំនួនអ្នកទស្សនា

    20682737

  • ថ្ងៃនេះ1961
  • ម្សិលមិញ3511
  • សប្តាហ៍នេះ14611
  • ខែនេះ240281
  • ឆ្នាំនេះ240281
  • សរុប20682737