រតនគិរី៖ក្រុមឈ្មួញមួយចំនួននៅខេត្ដ រតនគិរីបាននាំគ្នាសម្រុកដឹកឈើប្រណីតយកទៅលក់នៅប្រទេសវៀតណាមតាមច្រក អូរយ៉ាដាវយ៉ាងអនាធិបតេយ្យមន្ដ្រីព្រៃឈើនៅមិនទាន់បានបង្ក្រាប។ ក្រោយពីក្រុមការងារថ្នាក់ជាតិបើកយុទ្ធនាការបង្ក្រាប់បទល្មើសជួញដូរ ឈើប្រណីតខុសច្បាប់នៅតាមខេត្ដជាប់ព្រំដែនវៀតណាមកាលពីខែមករាឆ្នាំ ២០១៦ឃើញថាពួកឈ្មួញដែលរកស៊ីដឹកឈើមិនស្របច្បាប់បានផ្អាកសកម្មភាព មួយរយ:ពេល។ប៉ុន្ដែនៅពាក់កណ្ដាលខែឧសភាឆ្នាំ២០១៦ពួកឈ្មួញបានធ្វើ សកម្មភាពដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមធ្វើអាជីវកម្មជាដដែល។
ថ្មីៗនេះពួកឈ្មួញបានដើរប្រមូលទិញឈើប្រណីតនៅតាមបណ្ដាលស្រុក មួយចំនួនដូចជាស្រុកកូនមុំស្រុកលំផាត់ស្រុកវ៉ឺនសៃនិងស្រុកតា វែងដើម្បីយកទៅលក់បន្ដ។ពួកគេប្រើប្រាស់រូបភាពរថយន្ដបែបទេសចរណ៏ ដឹកជញ្ជូនឈើទាំងនោះ។ជារៀងរាល់ពេលយប់ថ្ងៃនៅលើដងផ្លូវជាតិលេខ៧៨ គេឃើញមានរថយន្ដរបស់ឈ្មួញដឹកឈើគគ្រឹគគ្រេងបានបើកឆ្ពោះទៅប្រទេស វៀតណាមតាមច្រកទ្វារអន្ដរជាតិស្រុកអូរយ៉ាដាវនិងមួយចំនួនទៅតាម ច្រករបៀងភូមិភិ។
សកម្មភាពដឹកជញ្ជូនឈើប្រណីតដោយ អនាធិបតេយ្យនោះគេមិនដែលឃើញមន្ដ្រីរដ្ឋបាលព្រៃឈើនៅខេត្ដរតនគិរី ដែលមានសង្កាត់មានផ្នែកនិងខណ្ឌឈរជើងនៅតាមមូលដ្ឋានការពារព្រៃឈើនោះ មិនសូវចុះទៅទប់ស្កាត់ឬបង្ក្រាបពួកឈ្មួញទាំងនោះនៅឡើយទេ។ ផ្ទុយទៅវិញគេសង្ស័យថាមន្ដ្រីជំនាញនិងមន្ដ្រីពាក់ព័ន្ធបានបង្កលក្ខណ :ដល់ជនទុច្ចរិតមួយចំនួនដើម្បីប្រព្រឹតបទល្មើសព្រៃឈើ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៦កន្លងទៅកម្លាំងគយចល័តចាប់បាន រថយន្ដដឹកឈើប្រណីតចំនួនបួនគ្រឿងនៅលើដងផ្លូវជាលេខ៧៨ក្នុងស្រុក អូរយ៉ាដាវ។មកដល់ថ្ងៃទី២ខែមិថុនានេះកម្លាំងគយចល័តបានចុះទៅ ស្ទាក់ចាប់រថយន្ដដឹកឈើខុសច្បាប់បានមួយគ្រឿងទៀតសរុបចំនួនដល់ទៅ ប្រាំគ្រឿងហើយរថយន្ដទាំងនោះបានបញ្ជូនមកកាន់សាខាគយនិងរដ្ឋករ ខេត្ដរតនគិរីដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ករណីនេះ ប្រជាពលរដ្ឋបានលើកឡើងថាមន្ដ្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅ មូលដ្ឋានមិនបានបំពេញភារកិច្ចក្នុងការទប់ស្កាត់ឬបង្ក្រាបពួកឈ្មួញ ដែលរកស៊ីដឹកឈើបំពានច្បាប់ទាំងនោះទេជាពិសេសខាងកម្លាំងមេព្រៃ តែម្ដង។ពួកគេបានដាក់ការសង្ស័យថាក្រុមឈ្មួញនោះមានការឃុបឃិត ផ្សំគំនិតជាមួយមន្ដ្រីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានជាអ្នកបើកភ្លើងខៀវ ឱ្យទើបមន្ដ្រីខេត្ដមិនដែលរំខានដល់ពួកឈ្មួញ។
លោកកែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៦លោកបានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទដោយខ្លីថាករណីឈ្មួញ ម្នាក់ដឹកឈើទៅលក់នៅប្រទេសវៀតណាមកាលពីថ្ងៃទី២ខែមិថុនាហើយត្រូវ កម្លាំងគយស្ទាក់ចាប់នោះគឺខាងយើងអត់បានចូលរួមទេដោយសារខាងគយចល័ត គេប្រាប់ថាគេចាប់ទំនិញយកមកបង់ពន្ធ៕