ក្មេងៗ​ឃ្វាលគោ រើស​បាន​មាស​បុរាណ​ជាង​១​ខាំ​កន្លះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គរបុរី នាំគ្នា​សម្រុក​ឥត​ឈប់​មក​ជីកដី​រាវរក​មាស

06-June-2016 | ដោយ មែន កំសត់


​ខេត្តតាកែវ​៖ ប្រជាពលរដ្ឋ​នាំគ្នា សម្រុក​ទៅ​ជីក​មាស​នៅតាម​វាលស្រែ នៃ​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ បន្ទាប់ពី​ល្បី​ថា ក្មេងៗ​ឃ្វាលគោ រើស​បាន​មាស​បុរាណ​ជាង​១​ខាំ​កន្លះ ។ យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ទៅ​ឃ្វាលគោ ដូច​សព្វមួយដង បាន​ប្រលែង​គ្នា រួច​ក៏​ប៉ះចំ​កូន​ក្រឡ​តូច​មួយ នៅ​កៀន​ភ្លឺស្រែ ស្ថិតនៅ​ចំណុច​វាលស្រែ​ខាងត្បូង ឃុំ​ព្រែ​ផ្ទោល ស្រុក​អង្គរបុរី និង​មាន​មាស​ខ្ទាត​ចេញមក​ខាងក្រៅ រើស​បានជា​បន្ដ​បន្តា​ប់ ។​

 ប្រភព​ដដែល​បាន​បន្ដទៀតថា ក្រោយពី​មាន​ភាព​ល្បី​ថា មាន​មាស​ផុស​ឡើង​ជាក់ស្ដែង​បែបនេះ ក៏​ស្រាប់តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គរបុរី នាំគ្នា​សម្រុក​ឥត​ឈប់​មក​ជីកដី​រាវរក​មា​សតៗ​គ្នា រហូតមកដល់​ថ្ងៃទី​៥ ខែមិថុនា ទើប​មាន​ក្រុមការងារ​ស្រុក និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះមក​ណែនាំ និង​ហាម ប្រជាពលរដ្ឋ នាំគ្នា​មក​ជីកដីរ​កមាស នៅ​ចំណុច​នេះ​តទៅទៀត​ទេ ។ បើ​យោងតាម​ប្រជាពលរដ្ឋ​បាន​បន្ដទៀតថា ស្រុក​អង្គរបុរី​ជា​ទឹកដី​នៃ​ទីក្រុង​ដំបូង​គេ​បង្អស់ របស់​ប្រទេស​កម្ពុជា​ហើយ ជាទី​ក្រុង​របស់​ស្ដេច​គង់នៅ​ហ៊ុំ​ព​ទ្ធ័ ទៅដោយ​កំពែង​ជុំវិញ និង​មានសម្បត្តិ បេ​តិក​ភ​ណ្ឌ័​រាប់រយ​ជំពូក ។​
 ប្រភព​បន្ដទៀតថា ជា​រើ​យៗ​ប្រជាពលរដ្ឋ តែងតែ​រើស​បាន​មាស ឬ​វត្ថុ​បុរាណ​ប្លែកៗ​ខ្លះ ក៏​ជា​សម្ភារៈប្រើប្រាស់​របស់​ស្ដេច​កាលពី​សម័យមុន ។ ជុំវិញ​ករណី​ខាងលើ លោក​ជា​សម្បត្តិ​ប្រធានការិយាល័យ​វប្បធម៌ និង​វ​ចិត្រ​សិល្បៈ​ស្រុក​អង្គរបុរី បាន​ថ្លែង​ទទួលស្គាល់ថា ពិតជា​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​នាំគ្នា​ទៅ​ជីករ​កមាស​ពិតមែន ព្រោះ​តែមាន​ក្មេងឃ្វាលគោ​ប្រលែង​គ្នា ហើយ​បានឃើញ​មាស​និង​បាន​រើសយក​ល្បី​តៗ​គ្នា​តែម្ដង ។

លោក​ជា សម្បត្តិ​បាន​បន្ដទៀតថា បច្ចុប្បន្ននេះ​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះ​អប់រំ និង​ណែនាំ​ដាច់ខាត​មិន​ឲ្យ​កេណ្ឌ​គ្នា​មក​ជីកដី​យក​មាស​នៅ​តំបន់​នេះ​តទៅទៀត​ទេ ។ បើ​យោងតាម​សម្ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ គឺ​នៅតែ​បន្ដសកម្មភាព​ជីកដីរ​កមាស​ដដែល ព្រោះ​ពួកគេ​អះអាងថា ជា​ទង្វើ​ស្របច្បាប់ មិនបាន​ប្រព្រឹត្ត​អ្វី​ផ្ទុយ​ពី​ច្បាប់​នោះទេ បើ​ពួកគេ​មាន​វាសនា​ជីក​បាន​មាស​មែន​នោះ ពួកគេ​នឹង​ធ្វើជា​អ្នកមាន ហើយ​ការជីករ​កមាស​របស់​ពួកគាត់ គឺ​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ទ្រព្យ​បុគ្គល​ឯកជន​ណាមួយ​នោះទេ ៕

ចំនួនអ្នកទស្សនា

    20684057

  • ថ្ងៃនេះ3281
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15931
  • ខែនេះ241601
  • ឆ្នាំនេះ241601
  • សរុប20684057