ភ្នំពេញ ៖ បន្ទាប់ពីសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលរួមប្រជុំសភា ជាច្រើនលើកច្រើនសារមក រដ្ឋសភាបាននិងកំពុងពិនិត្យលើករណីនេះ ពិសេសនោះប្រាក់បៀវត្សរ៍តែម្តង ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឈាង វុនអ្នកនាំពាក្យរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីកំណត់ របៀបវារៈលើការសាកសួររដ្ឋមន្ដ្រី ក្រសួងយុត្តិធម៌។
ឆ្លើយតប នឹងសំណួរក្រុមអ្នកសារព័ត៌មានអំពី ថាតើរដ្ឋសភានឹងមានវិធានការយ៉ាងណាសម្រាប់សមាជិកសភាគណបក្សស ង្គ្រោះជាតិ ដែលមិនចូលប្រជុំ សភានោះ? ឯកឧត្តមឈាង វុន បានបញ្ជាក់ថា រដ្ឋសភានឹង មិនផ្តល់ប្រាក់បៀវត្សរ៍ ដល់សមាជិកសភាណាដែលមិនចូលធ្វើការនោះទេ។
ការលើកឡើងរបស់ ឯកឧត្តមឈាង វុន ទំនងជាសំដៅទៅកាន់ក្រុមអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលធ្វើបានពហិការ មិនចូលប្រជុំសភា ដោយហេតុផលថាអភ័យឯកសិទ្ធិសភាពុំត្រូវបានការពារ។
ពាក់ព័ន្ធ ករណីនេះ រស្មីកម្ពុជាបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ តែទូរស័ព្ទតេចូលបែរជាគ្មានអ្នកទទួលនៅរសៀលនេះ៕