នគរបាល​ចាប់​ផ្តើមធ្វើ​កោសល្យវិច័្ចយ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់​

06-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ នៅ​ទីបំផុត​ការធ្វើ​កោសល្យវិច័្ចយ​លើ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ជាង​១៧ ម៉ឺន​នាក់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ថ្វាយ​ព្រះមហាក្សត្រ​គឺ បានចាប់ផ្តើម​ហើយ បន្ទាប់ពី​ការបង្កើត​គណៈកម្មការ​ស្រាវជ្រាវ​និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម មេដៃ​ប្រជាពលរដ្ឋ​នៅលើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ កន្លងមកនេះ​។​
    
​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ គណៈកម្មការ​ស្រាវជ្រាវ​និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ នៅលើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​ដំបូង​របស់ខ្លួន​ដើម្បី​ចាត់តាំង​ភារកិច្ច​ឲ្យ​អនុវត្ត ទៅតាម​ជំនាញ​នីមួយៗ​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​និង​ធ្វើ កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅលើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ ជាតិ នៅ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌​នៃ​ក្រសួងមហាផ្ទៃ​។​
    
 លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា​យោងតាម​សេចក្តីសម្រេច​របស់ ក្រសួងមហាផ្ទៃ​បេសកកម្ម​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅលើ ញត្តិ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ត្រូវធ្វើ​ក្នុង​រយៈពេល​រង្វង់​៣០​ថ្ងៃ ហើយ​ក្រុម​របស់លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​រឿងនេះ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​
    
​ឆ្លើយ​ទៅនឹង​សំណួរ​សួរថា​យើង​នឹងដាក់ ទោសទណ្ឌ​យ៉ាងណា​ប្រសិនបើ​រកឃើញថា ស្នាម​មេដៃ​និង​ញត្តិ​ទាំងនោះ​មិន​ប្រក្រតី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​និង​ធ្វើ​កោសល្យវិច័យ​នេះ​បាន មានប្រសាសន៍ថា មិនទាន់មាន​គោលការណ៍​ដូច្នេះ​នៅឡើយ​នោះទេ យើង​គ្រាន់តែ​ពិនិត្យ​ទៅលើ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ និយាយ​សរុបមក​យើង​ធ្វើ​ត្រឹម​កិច្ចការ​ពិនិត្យ​តែប៉ុណ្ណោះ​៕

ចំនួនអ្នកទស្សនា

    20683967

  • ថ្ងៃនេះ3191
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15841
  • ខែនេះ241511
  • ឆ្នាំនេះ241511
  • សរុប20683967