​ប្រាក់​ក្លែងក្លាយ​ប្រភេទ​១​ម៉ឺន​រៀល ត្រូវបាន​ធនាគារជាតិ​កម្ពុជា ចុះ​ដកហូត​

08-June-2016 | ដោយ មែន កំសត់




​បន្ទាយមានជ័យ ៖ បន្ទាប់ពី​មានការ​ចរាចរ​នៅ​ក្រដាស់​ប្រាក់រៀល​ក្លែងក្លាយ​ប្រភេទ​១​ម៉ឺន​រៀន លើ​អាជីវ​ករលក់​ប្រេង​ក្នុង​សង្កាត់​អូរ​អំបិល​ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ចុង​សប្តាហ៍​កន្លងទៅ រួចមក លោក ហេង ទួង នាយក​សាខា​ធនាគារ ជាតិ​កម្ពុជា ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ម​ន្ត្រី្ត ជំនាញ​ចុះ​ដក់ហូត​ក្រដាស​ប្រាក់រៀល​ក្លែងក្លាយ​នោះមក​រក្សារ​ទុក និង​បាន​ណែនាំ​ពន្យល់​ប្រជាពលរដ្ឋ បាន​យល់​ពី​ក្រដាសប្រាក់​ពិត និង​ក្លែងក្លាយ នា​ព្រឹក​ថ្ងៃទី​៧​មិថុនា​២០១៦​។​
​លោក ហេង ទួង នាយក​សាខា​ធនាគារ ជាតិ​កម្ពុជា​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​ក្រដាស​ប្រាក់រៀល​ប្រភេទ​១​ម៉ឺន​រៀល​ក្លែងក្លាយ​ចាយវាយ​ក្នុង​ខេត្ត​លោក​ក៏បាន​ដឹកនាំ​ង​មន្ត្រី​របស់លោក​ចុះ​ត្រួតពិនិត្យ ដល់​អាជីវ​ករលក់​សាំង​ឈ្មោះ ឡា ភ្លាម​ឃើញថា លុយ​ក្រ​ដាក់​ប្រាក់​១​ម៉ឺន​រៀល​១​សន្លឹក​ដែល​ត្រូវគេ​បង្កប់​ជាមួយ​លុយ​មួយ​ម៉ឺន​រៀល​សុទ្ធ​ក្នុង​ខ្ទាស់ ១០​ម៉ឺន ជា​លុយ​ក្លែងក្លាយ​កូប​ពី​វា​មាន​សណ្ឋាន​ស្ទើរ​ដូច​លុយ​ពិត​។​ជាមួយគ្នា​នោះ​លោក ក៏បាន​សុំ​ដក់ហូត​ក្រ​ដាក់​ប្រាក់​១​ម៉ឺន រៀល​មក​រក្សាទុក​និង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ​លើ​ប្រាក់រៀល ឫ​ក៏​ទទួលបាន​សូម​រាយការណ៍ មក​ធនាគារ ជាតិ​ដើម្បី មន្ត្រី​ជំនាញ​យើង​ចុះ​ពិនិត្យ​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​សូម​បញ្ជក់​ថា កាលពី​ថ្ងៃទី​៥ មិថុនា​២០១៦​កន្លងទៅនេះ​អាជីវករ​លក់​សាំង​នៅមុខ​ផ្សារ​អូរ​អំបិល​ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្នាក់​ឈ្មោះ ចែ ឡា បាន ទទួល​ក្រដាស់​ប្រាក់រៀល​ក្លែងក្លាយ ប្រភេទ​១​ម៉ឺន​រៀល​មួយ​សន្លឹក ដែល​ជាប់​នៅក្នុង​ខ្ទាស់​លុយ​ប្រភេទ​ម៉ឺន​រៀល​ដូចគ្នា​ពី​អ្នកទិញ​ប្រេង​ដោយ​ពុំ​ដឹងថា ជា​អ្នក​ណាមួយ លុះ​រហូតដល់​ល្ងាច យកលុយ​មក​រាប់​បូក​សរុប​ក៏​ឃើញ​គួរអោយ​សង្ស័យ ទើប​យក​សូរ​គេ ដឹងថា លុយ​ជា​លុយ​ក្លែងក្លាយ ។​
 
​អាជីវករ​រូបនេះ បាន​អោយដឹងទៀតថា នេះ​ជា​លើក​ទី​១​ហើយ ដែល​គាត់​ទទួលបាន​លុយ​ក្លែងក្លាយ ដោយ​ធ្លាប់តែ​លឺសូរ​អ្នកជិតខាង​និយាយ និង​ធ្លាប់​ទទួលបាន​លុយ​ប្រភេទ​នេះ​កាលពី​ឆ្នាំទៅ ។ ចំពោះ​លុយ​ក្លែងក្លាយ​ប្រភេទ​ក្រដាស់ប្រាក់​១​ម៉ឺន​រៀល​នេះ គាត់​នឹង​រក្សាទុក​មិន​ចាយវាយ​ទេ គ្រាន់​ទុកជា​គំរូ​សម្រាប់​ថ្ងៃក្រោយ ។​
 
​សូមបញ្ជាក់ថា ជា​ញឹកញាប់ ក្រដាស់ប្រាក់​ក្លែងក្លាយ​ប្រភេទ​១​ម៉ឺន​រៀល តែង​ត្រូវបាន​ជនខិលខូច​បន្លំ​ចែកចាយ តាមរយៈ​កន្លែង​អាជីវ​ករលក់​តូចតាច តាមផ្លូវ នៅក្នុង​សង្កាត់​អូរ​អំបិល និង​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ដែល​ការ​ចែកចាយ​នេះ មិនមាន​លក្ខណៈ​ធំដុំ​ជាច្រើន​សន្លឹក​ឡើយ គឺ​តែង​បន្លំ​ជាមួយ​ក្រដាស់ប្រាក់​សុទ្ធ​ប្រភេទ​ម៉ឺន​ដូចគ្នា ឬ​យក​ទិញ​នំ ដើម្បីអោយ​អ្នកលក់​នំ អាប់​ជា​លុយ​សុទ្ធ​អោយ ។ ការចែក​ចាយលុយ​នេះ គឺមាន​ស្ទើរ រាល់​ឆ្នាំ ហើយ​ច្រើន​ឆ្នាំ​មកហើយ ពុំទាន់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បានឡើយ ។​

​ជាមួយ និង​ការ​ចរាចរ​ក្រដាស់ប្រាក់​ក្លែងក្លាយ​នេះដែរ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ដែល​ផលិត និង​ចរាចរ​ក្រដាស់ប្រាក់​ក្លែងក្លាយ​នេះ​៕


ចំនួនអ្នកទស្សនា

    20684737

  • ថ្ងៃនេះ3961
  • ម្សិលមិញ3511
  • សប្តាហ៍នេះ16611
  • ខែនេះ242281
  • ឆ្នាំនេះ242281
  • សរុប20684737