​គ​.​ជ​.​ប ពិនិត្យ និង​សម្រេច​សេចក្ដីព្រាង​ក្រមសីលធម៌​ទាំង​៥​របស់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ដំណើរ​បោះឆ្នោត​

08-June-2016 | ដោយ មែន កំសត់




​ភ្នំពេញ ៖ ឯកឧត្ដម ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​ន​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សេចក្ដីព្រាង ក្រមសីលធម៌​ទាំង​៥ របស់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ដំណើរ​បោះឆ្នោត​នាពេលខាងមុខ​។​

​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា សេចក្ដីព្រាង​ក្រមសីលធម៌ ទាំង​៥ នោះ រួមមាន​៖ ទី​១.​មន្ត្រី បោះឆ្នោត ,​ទី​២.​គណបក្សនយោបាយ បេក្ខជន និង​ទីភ្នាក់ងារ​គណបក្ស នយោបាយ ,​ទី​៣.​អ្នកសង្កេតការណ៍​បោះឆ្នោត , ទី​៤.​កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ និង​ភ្នាក់ងារ សន្តិសុខ​បោះឆ្នោត​និង​ទី​៥.​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត​។​
​ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​ពិនិត្យ សម្រេច​លើ​សេចក្ដីព្រាង​គំរូ​ទម្រង់​សម្ភារ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៦ និង សម្រេច​លើ​ខ្លឹមសារ​បដា​ចំនួន​០២​ប្រភេទ គឺ​ទី​១. អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​២.​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​៕
 

ចំនួនអ្នកទស្សនា

    20772147

  • ថ្ងៃនេះ3001
  • ម្សិលមិញ4321
  • សប្តាហ៍នេះ10261
  • ខែនេះ86451
  • ឆ្នាំនេះ329691
  • សរុប20772147