រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករ-កម្មការិនីរោងចក្រ «ក្លូប៊ល អាប៉ារ៉ែល» ប្រមាណជា២០០នាក់ បានលើកគ្នាមកគាំទ្រតំណាងរបស់ខ្លួនចូលទៅដោះស្រាយនៅក្នុងក្រសួង ការងារ កាលពីវេលាម៉ោង០៨ និង១៥នាទីព្រឹកថ្ងៃទី០៩ មិថុនា ២០១៦ នេះ ដែលជាថ្ងៃកំណត់ សម្រាប់ការកោះហៅខាងតំណាងរោងចក្រ ឱ្យចូលមកធ្វើការដោះស្រាយ ។
ទោះបីជាយ៉ាងណា ដំណោះស្រាយយ៉ាងណានោះ គេនៅមិនទាន់ដឹងទេ ។ គួរបញ្ជាក់ថា រោងចក្រ «ក្លូប៊ល អាប៉ារ៉ែល» គឺស្ថិតក្នុងភូមិត្រពាំង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ត្រូវបានថៅកែរោងចក្រធ្វើការសុខៗ ស្រាប់តែប្រកាសបិទទ្វារតែម្តង ដោយមិនមានការបកស្រាយឱ្យបានច្បាស់លាស់ទេ ។ ដូច្នេះ ខាងកម្មករ-កម្មការិនី ក៏នាំគ្នាផ្ទុះកូដកម្មទាមទារប្រាក់បំណាច់ផ្សេងតែ
ម្តង ។