លិខិត​ចំហរ​របស់​មន្ត្រី​រាជរដ្ឋាភិបាល ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់ សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC)

10-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ដើម្បី​ជាការ​ឆ្លើយតប នឹង​ការលើកឡើង​របស់លោក​ស្រី​អគ្គលេខាធិការ សហព័ន្ធ​សហជីព​អន្តជាតិ (ITUC) ដែល​បាន​ខ្វល់ខ្វាយ​ចំពោះ​លោក រ៉ុង ឈុន ដែលជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ (​សហជីព​) និង​បច្ចុប្បន្ន​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត​នោះ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក ផៃ ស៊ី​ផាន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា សូម​ផ្ញើលិខិត​ចំហរ​មួយ​ជូន​លោកស្រី​អគ្គលេខាធិការ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​នេះ​៖
«​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ចំពោះ​ចំណាប់អារម្មណ៍ របស់​សហព័ន្ធ​សហជីព​អន្តជាតិ (ITUC) ដែល​បាន​ខ្វល់ខ្វាយ​ចំពោះ ឯ​.​ឧ រ៉ុង ឈុន ដែលជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ (​សហជីព​) ដែលមាន​សម្ព័ន្ធ​ភាពជា​មួយ CNRP និង​បច្ចុប្បន្ន​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត​។ ដើម្បី​ជា​ព័ត៌មាន​មួយ​ក្នុងការ​ពិចារណា​របស់ លោកស្រី​អគ្គលេខាធិការ សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC) ។​

ខ្ញុំបាទ​សូម​គោរព​ជំរាបជូន​លោកស្រី​អគ្គលេខាធិការ សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC) ក៏ដូចជា​សាធារណៈមតិ​អំពី​អ្វីដែល​កើតមានឡើង​នៅក្នុង រដ្ឋ​អធិបតេយ្យ​មួយ និង​ការអនុវត្ត​ច្បាប់ ដែលជា​កិច្ចប្រឹងប្រែង​របស់​ស្ថាប័នរដ្ឋ ក៏ដូចជា​សាធារណៈជន ក្នុង​កិច្ចពង្រឹង​នីតិរដ្ឋ​នេះឯង​។​
១៖ អ្វីដែល​សហព័ន្ធ​សហជីព​អន្តរជាតិ បាន​លើក​នូវ​ការបារ​ម្មណ៍​របស់លោក ដែល​ចោទថា «​រាជរដ្ឋាភិបាល​បាន​រំលោភ​គោលការណ៍​ច្បាប់ និង​បង្កើត​នូវ​បរិយាកាស​គ្រោះថ្នាក់​ជាងគេ ក្នុងចំណោម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​»​។​

ខ្ញុំបាទ​យល់ថា ជាការ​ភាន់ច្រឡំ​មួយ​គួរ​ឲ្យ​សោកស្តាយ ដែល​មិនមែនជា​ការពិត​នៃ​មូលដ្ឋាន លើ​ការវាយតម្លៃ​របស់​អង្គការ​ពលកម្ម​ពិភពលោក (ILO) ចំពោះ​ស្ថានភាព​ការងារ​របស់​កម្មករ​កម្ពុជា​។ រាជរដ្ឋាភិបាល​តំណាង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រោម​ការដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ជា​រដ្ឋមន្ត្រី​នោះបាន​បង្កើន​នូវ​បរិយាកាស ភាពជា​ដៃគូរ​រវាង​កម្មករ និង​និយោជក រួមជាមួយ​ម្ចាស់​បញ្ជា​ទិញ​ខោអាវ​កាត់ដេរ​។​
​ដោយឡែក​ទៀត ការពិនិត្យ​តាមដាន​ជាប្រចាំ និង​រស់​រវើក​របស់​ក្រសួង​ក្នុងទិសដៅ​អនុវត្តន៍​ច្បាប់​ការងារ ក៏​រក្សាបាន​នូវ​ភាពសុខដុមរមនា រវាង​កម្មករ ជាមួយ​បរិបថ​ការងារ និង​ប្រាក់បៀវត្ស​របស់គេ​។ រាជរដ្ឋាភិបាល​កម្ពុជា មិនមែន​ដើរតួ​ជា​អ្នក​សង្កត់សង្កិន ឬ​បង្គាប់បញ្ជា​ដើម្បី​ជោគជ័យ​នៃ​ភាគី​ណាមួយ​នោះទេ ក៏ប៉ុន្តែ​ភាពទន់ភ្លន់​ជាមួយ​ការងារ​ហ្មឺ​ង​ម៉ាត់ ដើរតួ​ជា​អ្នកសម្របសម្រួល​រាល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ផលប្រយោជន៍​កម្មករ និង​ដៃគូរ​ដទៃទៀត ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​បុគ្គល​ម្នាក់​ដែល​បាន​ដើរតួ​អង្គ​ទោល ជា​អ្នកការពារ​ផលប្រយោជន៍​កម្មករ ជា​ប្រធាន​សហជីព ក៏ប៉ុន្តែ​បម្រើ​សកម្មភាព​នយោបាយ របស់​គណបក្សប្រឆាំង​យក​ហេតុផល​របស់​កម្មករ ដើម្បី​សន្លឹកឆ្នោត និង​តំណែង​របស់ខ្លួន​នោះ​។​

​អាស្រ័យ​ហេតុនេះហើយ យើង​បានឃើញ​សកម្មភាព​របស់​បុគ្គល​នេះ​ទាំង​មុន និង​ក្រោយ​បោះឆ្នោត គឺ​រត់​ស្របគ្នា​ទាំង​ពេលវេលា និង​សារ​នយោបាយ​ជាមួយ​គណបក្សប្រឆាំង ដែល​ចោទ​លើគ​.​ជ​.​ប នៃ​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត កាលពីពេល​បោះឆ្នោត​កន្ល​ង​មក ហើយ​ចុងក្រោយ​ភាព​ពិត​ជាក់ស្ដែង​បាន​អណ្ដែត​ច្បាស់ក្រឡែត​ជា​សាធារណៈ​អោយគេ​បាន​ឃើញថា ឯ​.​ឧ រ៉ុង ឈុន ជា​អ្នក​តំណាងអោយ​គណបក្ស​ប្រឆាំង​នៅ គ​.​ជ​.​ប​។ ម្យ៉ាងវិញទៀត ឯ​.​ឧ ទេព នីថា អតីត​អគ្គលេខាធិការ គ​.​ជ​.​ប ក៏​ត្រូវបាន​ជាប់ឆ្នោត​ប​ន្ត​ទៀត​ក្នុងតម្លៃ​ជា​សមត្ថភាព និង​ក្រមសីលធម៌​របស់លោក​គឺជា​តម្លៃ​របស់ គ​.​ជ​.​ប ពី​អតីតកាល​ក៏ដូចជា​បច្ចុប្បន្ននេះ ដែល​មិនអាច​ជជែក​បាន​។​
២៖ រដ្ឋសភាជាតិ ជា​ស្ថាប័ន​របស់​រដ្ឋ​នៃ​ដែន​អធិបតេយ្យ​របស់​រដ្ឋ និង​តំណាង​ប្រជាពលរដ្ឋ​ពិតប្រាកដ​របស់​កម្ពុជា មិនមែន​ដើម្បី​ផលប្រយោជន៍​ជន​ណា អង្គការ​ណា ឬ​បរទេស​ណាមួយ​ឡើយ​។ សមាជិក​តំណាងរាស្ត្រ​ទាំងនោះ ជា​អ្នកតំណាង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធសាធ ហើយ​ស្ថិតនៅក្នុង “​របប​និង​បែបបទ​សភានិយម​» សុទ្ធសាធ ខ្ញុំ​យល់ថា លោកស្រី Sharan Burrow ដែលជា​អគ្គលេខាធិការ​របស់ ITUC មាន​បញ្ញា​ឈ្លាសវៃ​គ្រប់គ្រាន់ ក្នុងការ​យល់ដឹង​នូវ​លំហូរ​ការងារ​របស់​ស​មា​ជិ​ក​ភាគច្រើន​របស់ CPP ទៅក្នុង​រដ្ឋសភា​ដែល​គេ​គាំទ្រ​រាជរដ្ឋាភិបាល​របស់ CPP ដែលជា​គណបក្ស​ឈ្នះឆ្នោត និង​ទៅក្នុង​អំណាច​។ ហើយ​គោលនយោបាយ​របស់ CPP ដែលជា​សារ​នយោបាយ គឺ​ត្រូវអនុវត្ត​ដោយ​រាជរដ្ឋាភិបាល ដែលជា​ក្រុម​ទុកចិត្ត តំណាង​នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​របស់ CPP ។ អ្វីដែល​លោក​លើកឡើង​នេះ សភាជាតិ ជា​ស្ថាប័ន​អនុលោម​នោះ (​ប្រថាប់ត្រា​) គឺជា​សារ​មួយ​សំខាន់​ណាស់​សម្រាប់ CNRP ដែលជា​អ្នកដើរតួ​សំខាន់​ណាស់​ជា​ក្រុម​តំណាង​មតិ​ភាគតិច​សំដែង​នូវ​ការតស៊ូ​មតិ នៅក្នុង​សភា ដោយ​បញ្ចប់​នូវ​ជំរើស នៃ​ពហិកា​បោះបង់​សំឡេង ភារកិច្ច និង​កាតព្វកិច្ច​របស់ខ្លួន ដើម្បី​បំពេញ​តួនាទី​របស់​សភាជាតិ​ខ្មែ​រ តំណាង​ខ្មែរ កុំអោយ​គេ​មាក់ងាយ​។ បើ​សភាជាតិ​ខ្លួន​គ្មាន​តម្លៃ​នោះ គឺ​រូបលោក​ជា​អ្នកប្រឆាំង​នោះទេ នឹង​រឹតតែ​អស់​តម្លៃ​ផ្ទាល់ខ្លួន​បន្ថែមទៀត​។​
៣៖ ចំណុច​នៃ​ការលើកឡើង​របស់​សហ​ព័ន្ធ​សហជីព​អន្តរជាតិ (ITUC) ស្តីពី​សិទ្ធិសេរីភាព​កម្មករ ក្នុងការ​សម្តែង​មតិ​តាមរយៈ​បាតុកម្ម ឬ​កូដកម្ម​នោះ ដែល​យល់ឃើញថា​រាជរដ្ឋាភិបាល​បាន​បំបិទ ឬ​ដកសិទ្ធិ​នាំ ខ្ញុំ​យល់ថា​ប្រហែលជា​ការយល់ច្រឡំ ឬ​យល់​មិន​ច្បាស់ ឬ​មិន​បានដឹង ឬ​ដឹង​ហើយ​ធ្វើជា​មិនដឹង​។ ច្បាប់​កម្ពុជា គឺ​អនុគ្រោះ ឬ​បង្ក​អាទិភាព​ដល់ក​ម្មករ​ច្រើនណាស់ នេះ​បើ​យោងតាម​ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម នោះ​រាប់ទាំង​ច្បាប់ នៃ​ការសម្តែង​មតិ​តាម​រូបភាព​បាតុកម្ម ឬ​កូដកម្ម​ផងដែរ​។ ក៏ប៉ុន្តែ​ច្បាប់​នេះ​ផងដែរ​មិនបាន​សម្តែង​អនុញ្ញាតអោយ​ប្រធាន​គណបក្សប្រឆាំង ចូលលុកលុយ​ក្នុង​រោងចក្រ ដើម្បី​បណ្ដេញ​អោយ​កម្មករ​ចេញពី​កន្លែងធ្វើការ​របស់គេ ក្លាយទៅជា​ចំណាប់ខ្មាំង​នយោបាយ ធ្វើ​សកម្មភាព​ប្រឆាំង ឬ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ឡើយ ហើយ ឯ​.​ឧ រ៉ុង ឈុន ជា​ប្រធាន​សហជីព គឺ​ច្បាប់​បាន​គាំពារ លោក​អោយ​ស្ថិតនៅក្នុង​អំណាច និង​សកម្មភាព​ការពារ​ផលប្រយោជន៍​កម្មករ​ពិតៗ គឺ​មិនមែន​លួច​សា​ហាយ​ពីក្រោយ​ខ្នង​ជា​អង្គការ​នយោបាយ​លាក់​មុខ បោក​កម្មករ​បម្រើ​ផលប្រយោជន៍ CNRP ឬ​បម្រើ​សកម្មភាព ផ្ដួលរំលំ​រាជរដ្ឋាភិបាល កើតចេញពី​លទ្ធផល​បោះឆ្នោត​នោះឡើយ​។ ហើយ​ឆ្នាំងបាយ​របស់​កម្មករ ជា​កាតព្វកិច្ច​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​កិច្ចការពារ ថែទាំ​ដើម្បី​គេ​ទាំងអស់នោះ ទទួលបាន​ជីវភាព​ល្អប្រសើរ និង​មានលទ្ធភាព​ចូលរួម ការអភិវឌ្ឍ​គ្រួសារ​របស់គេ ក៏ដូចជា​ប្រជាជាតិ​របស់គេ ដែល​ផ្ទុយ​ពី ទណ្ឌិត សម រង្ស៊ី រត់ចោលស្រុក​ដែល​តែងតែ​ប្រកាស​កុំអោយ​អ្នកវិនិយោគ​បរទេស មក​បណ្ដាក់ទុន​នៅ​កម្ពុជា ដែលជា​អំពើ​មួយ​ប្រឆាំង​ពិតប្រាកដ និង​ការរស់រាន នឹង​អនាគត​របស់​កម្មករ​ខ្មែរ ក៏ដូចជា​ផលប្រយោជន៍​ខ្មែរ​ជា​រូ​ម​។​

​ចម្លើយ​ជម្រាបជូន​សាធារណជន អំពី​ការ​ប្រឌិត​របស់​ទណ្ឌិត សម រង្ស៊ី ដែល​បាន​លើកឡើងថា​៖ «​អាជ្ញាធរ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​កំពុង​ប្រើល្បិច តាមរយៈ​តុលាការ​ដើម្បី​ដក ឯ​.​ឧ រ៉ុង ឈុន ពី គ​.​ជ​.​ប ហើយ​ល្បិច​តាមរយៈ​រដ្ឋសភា មិនអោយ​មានការ​ជ្រើសរើស​សមាជិក​ឯករាជ្យ​ណា​ម្នាក់ ជំនួស ឯ​.​ឧ រ៉ុង ឈុន ទៅ គ​.​ជ​.​ប ។ ... មានបំណង​ប៉ះពាល់​តុល្យភាព​ក្នុង​សមាសភាព គ​.​ជ​.​ប ដើម្បីអោយ​គណបក្ស​ប្រជាជន​កម្ពុជា​មានឱកាស លួច​បន្លំ​សន្លឹកឆ្នោត​ដូច​មុន​” ។ អ្វី​ខ្ញុំ​ផ្ទាល់​យល់ឃើញថា ជាការ​ប្រឌិត​នាំអោយ​សាធារណៈជន​យល់ច្រឡំ ដែលជា​ល្បិច​កំសាក​របស់​ប្រធាន​គណបក្សប្រឆាំង​ជា​

ចំនួនអ្នកទស្សនា

    20686267

  • ថ្ងៃនេះ571
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18141
  • ខែនេះ571
  • ឆ្នាំនេះ243811
  • សរុប20686267