លិខិត​មិត្ត​អ្នកអាន​៖ បើ​មិន​គោរព​ច្បាប់​ទេ ទោះបីជា​និមន្ត​សង្ឃ​មួយ​ប្រទេស​សូត្រមន្ត​រំដោះគ្រោះ​រាល់ថ្ងៃ ក៏​មិន​អាចជួយ​បានដែរ

10-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ពុទ្ធឱវាទ​របស់​សាសនា​ដែល​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៩០% កំពុង​គោរព​ប្រតិបត្តិ ព្រះអង្គ​បាន​ទូន្មាន​ថា សព្វ​បាប​ស្ស អករ​ណំ គឺ​ប្រែ​ថា កុំ​ធ្វើបាប អំពើអាក្រក់​គ្រប់បែបយ៉ាង​។ កុសល​ស្សូប​សម្បទា គឺ​ប្រែ​ថា ខិតខំ​បំពេញ​បុណ្យ​កុសល​អំពី​ល្អ​គ្រប់យ៉ាង និង​ស​ចិត្ត​បរិ​យោទ​ប​នំ ប្រែ​ថា ខិតខំ​ដុសខាត់​ជម្រះចិត្ត​របស់ខ្លួន​ឲ្យ​បាន​ស្អាត​ល្អ​ផូរផង់​។​
​ឱវាទ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​នេះ គឺជា​ត្រីវិស័យ​ដ៏​សំខាន់​ណាស់​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ មិនថាឡើយ​ប្រជាពលរដ្ឋ ឬ​អ្នកនយោបាយ​នោះទេ ប្រសិនបើ​គ្រប់គ្នា​គោរព ប្រតិបត្តិ​ឲ្យ​បាន ត្រឹមត្រូវ នឹង​នាំមក​នូវ​សេចក្ដីសុខ​ជោគជ័យ​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ ក៏ដូចជា​សង្គមជាតិ ទាំងមូល​។​
​ប៉ុន្តែ បើ​យើង​ក្រឡេកមើល​មក​បញ្ហា​ផ្ទាល់ខ្លួន​របស់ លោក កឹម សុខា វិញ គឺ​លោក​បាន​ប្រព្រឹត្ត​ប្រាសចាក​ពី​គោល​ប្រតិបត្តិ​បីយ៉ាង​ដ៏​សំខាន់​នេះ​៖
​ទី​១៖ ពាក្យ​ថា កុំ​ធ្វើបាប អំពើអាក្រក់​គ្រប់បែបយ៉ាង លោក កឹម សុខា បែរជា​ប្រព្រឹត្ត​នូវ​អំពើ​បាប ដូចជា​ពេល​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ គឺ​គាត់​មានតែ​ការ​ភូតកុហក បោក​បញ្ឆោត​ប្រជាពលរដ្ឋ ហើយ​និង​បាន​ដឹកនាំ​សកម្មភាព នៃ​ចលនា​តវ៉ា អនាធិបតេយ្យ​តាម​ដងផ្លូវ​រហូត​ក្លាយទៅជា​ការដុត​កំហឹង បង្កើត​ហិង្សា​បណ្ដាល ឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស ដោយសារតែ​ការដឹកនាំ​បះបោរ ដុត​បញ្ឆេះ​ឲ្យ​មាន​ភាពចលាចល​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ដែល​នេះ​គឺជា​អំពើ​បាប​មួយ​ធ្ងន់ធ្ងរ​បំផុត ប្រាសចាក​អំពី​គោលការណ៍​ព្រះពុទ្ធ សាសនា ដែល​អប់រំ​ឲ្យ​ប្រកាន់យក​ធម៌​អហិង្សា និង​ដោះស្រាយ​បញ្ហា​នានា ដោយ​សន្តិវិធី​។​
​ទី​២៖ ព្រះពុទ្ធ បាន​ណែនាំ​ឲ្យ​ខិតខំ​បំពេញ​បុណ្យ​កុសល អំពី​ល្អ​គ្រប់យ៉ាង ប៉ុន្តែ​បើ​ក្រឡេកមើល​មក​លោក កឹម សុខា មិនដែល​បានធ្វើ​អ្វី​ក្រៅពី​ដើរលេង​ហឺ​ហារ សប្បាយ ក្អេងក្អាង ហើយ​ថែមទាំង​ប្រើ​ឥទ្ធិពល​អំណាច​របស់ខ្លួន​ជា​អ្នកតំណាងរាស្ត្រ ជា​អនុប្រធាន​ទី​១ រដ្ឋសភា អាង​មាន​លុយ មានអំណាច មាន​អង្គរក្ស មាន​ទីប្រឹក្សា​មួយចំនួន រហូតដល់​ប្រព្រឹត្ត​ជ្រុល​ខុស​នៅក្នុង​អំពើ​កាមគុណ អនាចារ អសីលធម៌ ក្បត់​ភរិយា លួច​មាន​ប្រពន្ធចុង និង​បណ្តា​ស្រី​ជាច្រើន រួម​រ័ក្ស​សប្បាយ ភ្លើតភ្លើន នេះ​ជា​អំពើ​បាប​មួយទៀត ដែលជា​ការ​ប្រាសចាក​អំពី​គោលការណ៍​សាសនា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បន្ទាប់ពី ប្រឈម​ទៅនឹង​ការប្ដឹង​ផ្ដល់​ក្រោម​ហេតុផល​ដែល​គាត់​គេចវេស​មិន​ទទួលខុសត្រូវ​ទាំង​ហ្នឹង បុគ្គល​ដែល​ប្រឡាក់​ទៅដោយ​កាមគុណ គឺ​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​ថែមទៀត​។​
​ទី​៣៖ ពុទ្ធឱវាទ​ពន្យល់ថា ឲ្យ​ខិតខំ​ដុសខាត់ ជម្រះចិត្ត​របស់ខ្លួន​ឲ្យ​បាន​ស្អាត​ល្អ​ផូរផង់ ប្រាសចាក​ចិត្ត​អកុសល ប៉ុន្តែ​ចំពោះ​លោក កឹម សុខា វិញ​គេ​បានដឹងថា ទឹកចិត្ត​របស់លោក​ពោរពេញ​ដោយ​ហិង្សា គំនិត ពាក្យសម្ដី និង​សកម្មភាព ចាក់​ដោត ញុះញង់ ចិត្តខ្មៅ​ងងឹត​ជាមួយ និង​រាជរដ្ឋាភិបាល ហើយពី​មួយថ្ងៃ ទៅមួយថ្ងៃ ដោយ​មហិច្ឆតា​អំណាច​គាត់​ជ្រួលច្របល់ អន្ទះអន្ទែង ចង់​គ្រប់គ្រង​ប្រទេស ដែល​ខ្លួនឯង​ជា​បុគ្គល​អសមត្ថភាព​សោះ​។​
​ដូច​ការរៀបរាប់​មក​នេះ  អំពើ​បាប​របស់​បុគ្គល កឹម  សុខា ដែល​បាន​ប្រព្រឹត្ត បើតាម​គោលការណ៍​ព្រះពុទ្ធសាសនា អំពើ​ដែល​បុគ្គល​ណា​សាង បុគ្គល​នោះ​ជា​អ្នកទទួល ឯ​គោលការណ៍​ច្បាប់​បុគ្គល​ណា​ធ្វើ​ខុស បុគ្គល​នោះ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​។ ដូច្នេះ​ការដែល លោក កឹម សុខា ធ្វើ​ពិធី​ជួបជុំ​និមន្ត​សង្ឃ​មួយចំនួន ហើយ​សង្ឃ​នោះ​ទៀតសោត ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​សង្ឃ​ដែល​ប្រឡាក់​ដោយ​នយោបាយ សង្ឃ​ដែលមាន​ចិត្ត​មិន​ស្អាត ធ្លាប់​ចូលរួម​ធ្វើបាតុកម្ម​ទៅទៀត​នោះ គឺ​ក្នុង​ចេតនា​បិទបាំង​នូវ​អំពើ​ទុច្ចរិត អសីលធម៌ ភូតកុហក បោកប្រាស់ បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​នូវ​អំពើ​រំលោភបំពាន​លើ​ច្បាប់​របស់លោក កឹម សុខា តែប៉ុណ្ណោះ ដូច​ពាក្យចាស់​ពោលថា «​ដំរី​ស្លាប់​យក​ចង្អេរ​មក​បាំង​មិន​ជិត​ទេ​»​។​
​អញ្ចឹង​ទីកន្លែង​មួយ ឬក៏​ក្រុម​មួយ​ដែល​ប្រមូលផ្ដុំ​គ្នា​ដោយ​ភាពមិន​ស្អាត បានន័យថា ឧ​ប្ប​ទ្រុប​ទាំងអស់ គឺ​នឹង​នៅ​វិលវល់​កន្លែង​ហ្នឹង​ដដែល​ជា​ដដែល​។ ផ្ទុយទៅវិញ​សកម្មភាព​នានា ដែល​បក្សប្រឆាំង​កំពុង​ធ្វើ​នេះ គឺ​គ្រាន់តែ​ជាការ​យក​ព្រះពុទ្ធសាសនា​ធ្វើជា​ខែល​មួយ ដើម្បី​បំភ័ន្ត​ភ្នែក​គេ ថា​ខ្លួន​ជា​អ្នក​ត្រឹមត្រូវ ជា​អ្នក​ថ្លៃថ្នូរ ជា​អ្នក​ដែល​មិនមាន​កំហុស​។ ក៏ប៉ុន្តែ​យោង​លើ​ហេតុផល ដែល​បាន​រៀបរាប់​ខាងលើ គឺ​លោក កឹម សុខា មាន​បាប​ក្រាស់ក្រែល ដូច្នេះ​បើទោះជា​យក​ព្រះពុទ្ធ សាសនា ដើម្បី​បិទបាំង​ក៏ដោយ ក៏​បុណ្យ​ដ៏​តិចតួច មិនអាច​នឹង​ជួយ​លាង​សម្អាត​អំពើ​បាប​នោះបាន​ឡើយ​។ ការជឿជាក់ ការស្រលាញ់ ឬ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះពុទ្ធសាសនា​ឱ្យបាន​ខ្ជាប់ខ្ជួន មានន័យថា បុគ្គល​នោះៗ​ជា​ពុទ្ធបរ​ស័​ទ​ដ៏​ល្អ ដែល​មានការ​ត្រងត្រាប់ ការ​ស្តាប់ និង​ការគោរព ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា​ឲ្យ​បាន​គត់មត់ ច្បាស់លាស់​ប្រាកដប្រជា ទើប​ធ្វើបុណ្យ បុណ្យ​ជួយ​។​
​ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​អំពើអាក្រក់ និង​ការបំពានច្បាប់​រប​ស់បុ​គ្គល​មួយចំនួន​នៅក្នុង​បក្សប្រឆាំង​វិញ ដូចជា​ទង្វើ​របស់ លោក កឹម សុខា ជាដើម គឺ​បាន​កំពុង​ដើរ​ផ្ទុយ​ទាំងស្រុង​ពី គោលការណ៍ ព្រះពុទ្ធសាសនា​ផង និង​គោលការណ៍​និតិរដ្ឋ​ផង ដែល​បញ្ហា​នានា​ត្រូវតែ​ដោះស្រាយ​គ្នា​ទៅតាម ផ្លូវច្បាប់​មិនអាច​ប្រព្រឹត្ត​ខុស ហើយ​បែរជា​រំលង​ផ្លូវច្បាប់ ដោយ​យក​ច្បាប់​មក​ទ្រាប់​អង្គុយ គឺ​បានន័យថា ប្រទេស​នេះ​នឹង​ក្លាយជា​អនាធិបតេយ្យ​ហើយ​។​
​អីចឹង​បាប​ដ៏​ក្រាស់ក្រែល​របស់ លោក កឹម  សុខា នៅពេលនេះ បើ​គាត់​មិន​គោរព​អនុវត្តតាម​ច្បាប់​ទេនោះ ទោះបីជា​និមន្ត​សង្ឃ​មួយ​ប្រទេស មក​សូត្រមន្ត​រំដោះគ្រោះ​រាល់ថ្ងៃ ក៏​បាប​ដ៏​ធ្ងន់ធ្ងរ នេះ​បុណ្យ​ជួយ​មិន​បានឡើយ ពីព្រោះ​មិន​ត្រឹមតែ​បាប​ដោយ​អំពើ​ភូតកុហក  ឬក៏​ការ​ញុះញង់​ឲ្យ​មាននូវ​ហិង្សា​នោះទេ បាប​ដោយ​ការប្រព្រឹត្ត​ខុស​ក្នុងការ​គេចវេស​ពី​ការទទួលខុសត្រូវ​ក្នុង​ការសេព មេថុន (​ប្រព្រឹត្ត​ខុស​ក្នុង​កាម​) និង​ការប្រឆាំង​ច្បាប់ គឺជា​ទណ្ឌកម្ម​ដ៏​ធ្ងន់​បំផុត ដែល​ព្រះ​ជួយ​មិន​បានឡើយ​។ ក្នុងន័យ​ថា បុគ្គល​គ្រប់រូប បើ​ចិត្ត​មិន​ស្អាត​ហើយ នោះ​នឹងធ្វើ​សកម្មភាព​អ្វី​ក៏​មិន បរិសុទ្ធ មិន​ស្អាត​ល្អ​ដែរ​។ ផ្ទុយទៅវិញ​មានតែ​ការដឹង​ខុស កែខ្លួន​មកជា​មនុស្ស​ល្អ​តែ​បុ​ណ្ណោះ​ទើប រួច​ផុតពី​ទុក្ខភ័យ និង​មិន​សៅហ្មង​ចិត្ត មិន​តក់ស្លុត និង​មិន​បាក់​ស្មារតី​នោះឡើយ​។ ប៉ុន្តែ​នៅពេលនេះ លោក កឹម សុខា ជា​មនុស្ស​បាត់អស់​នូវ​ភាពជា​ឥស្សរៈ​ទាំងនោះ​ហើយ គឺ​គាត់​កំពុង បាក់​អស់​នូវ​ថាមពល ទាំង​ផ្លូវកាយ និង​សតិអារម្មណ៍​៕

ចំនួនអ្នកទស្សនា

    20783597

  • ថ្ងៃនេះ3161
  • ម្សិលមិញ4001
  • សប្តាហ៍នេះ21711
  • ខែនេះ3161
  • ឆ្នាំនេះ341141
  • សរុប20783597