រណ្តៅ​ដី​ធំៗ ជីក​ដល់​ក្បាល​ប្រែ​ត​នៅ​កៀនស្វាយ ពលរដ្ឋ​ប្រតិកម្ម ក្រសួង​រ៉ែ និង​ថាមពល អត់​ដឹង​

11-June-2016 | ដោយ មែន កំសត់


​កណ្តោលៈ រណ្តៅ​ដី​គេ​ជីក​យក​អាចម៍ដី​លក់​ច្រើន​កន្លែង​បាន​នឹង​កំពុងតែ​ប្រើ​គ្រឿងចក្រ​ជីក​យ៉ាង​គគ្រឹកគក្រេង ហើយ​មាន​រណ្តៅ​ខ្លះ​ជីក​ស្ទើរតែ​ដល់​ក្បាល​ប្រែ​តទៅ​ហើយ តែ​គេ​ពុំមាន​ឃើញ​អាជ្ញាធរ​ចុះទៅ​ទប់ស្កាត់​នោះទេ រីឯ​ខាង​ក្រសួង​រ៉ែ និង​ថាមពល​វិញ​អត់​ដឹង អត់​ឮ អត់​ឃើញតែ​ម្តង ទោះបី​ជាមាន​ប្រជា​ពល​ប្តឹង​នឹង​តវ៉ា​ច្រើនលើក​រួចមកហើយ​ក្តី​។​

​រណ្តៅ​ដូច​ម្រាមដៃ ដែល​គេ​កំពុង​ជី​យក​អាចម៍ដី​លក់​ដល់​ក្បែ​ល​ប្រែ​ត​នោះ មាន​ទីតាំងនៅ​ជិត​ទួល​អ្នកតាចិន​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល​។ ហើយ​បើ​យើង​ទៅ​តំបន់​នោះ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ព្រែកប្រា ហួស​កោះក្របី​បន្តិច​នឹង​ហួស​ផ្លូវ​ទំនប់​ជាស៊ីម​បន្តិច​រួច​បត់​ឆ្វេង​ចូលទៅ​ខាងក្រោយ​ភូមិ​ប្រជាពលរដ្ឋ​នឹង​បានឃើញ​រណ្តៅ​ដី​ដ៏​ធំៗ​ស្ទើរតែ​ដល់​ក្បាល​ប្រែ​ត​ទាំងនោះ​ហើយ​។​

​ប្រភព​បានឱ្យ ដឹងថា រណ្តៅ​ដី​ធំៗ​ជីក​ដល់​ក្បាល​ប្រែ​ត​នោះ មាន​ថៅកែ​វ័យក្មេង​ម្នាក់​គេ​ហៅថា លោក រតនៈ ជា​អ្នក​នៅ​ភ្នំពេញ​។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​ច្រើន​គ្រួ​សារបាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅ​ហ្នឹង​ថៅកែ​ដី​ទាំងនោះ នឹង​ថែមទាំង​ប្តឹងទៅ​អាជ្ញាធរ​ច្រើនលើក​ដែរ​។​
​ពលរដ្ឋ​នៅ​ទី​នោះបាន​បញ្ជាក់ថា នៅពេល​ពលរដ្ឋ​ប្តឹង​គេ​ឃើញ​មាន​អាជ្ញាធរ​ចុះទៅ​មើល នឹង​ជួប​ក្រុម​ឈ្មួញ​ឃើញ​ចាប់ដៃ​ចាប់ជើង​គ្នា​ដែរ រួចហើយ ក៏​ស្ងាត់ឈឹង​រហូត​តែម្តងទៅ មិនដឹងថា​ថៅកែ រណ្តៅ​នោះ​ផ្តល់​សំណូក​ប៉ុន្មាន​ដល់​អាជ្ញាធរ​នោះទេ​។​
​ប្រជា​ពក​រដ្ឋ​បានឱ្យដឹងថា អាចម៍​ដែល​គេ​ជីក​នៅទីនេះ​បាន​ដឹក​ទៅ​លក់​នៅ តំបន់​ក្បែរ​រោងចក្រ​ថៃ​ហ្គ័​រ និង​លក់​គ្រប់កន្លែង​នៅ​ផងដែរ​។ រណ្តៅ​ដី​មួយ​ដ៏​ធំ​ត្រូវបាន​ឈ្មួញ​ជីក​រំលោភ​មកដល់​ជាប់​នឹង​ទ្រូងផ្លូវ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ សកម្មភាព​ជីក​នៅជាប់​នឹង​ផ្លូវ​នោះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ដែរ តែ​ត្រូវ​ថៅកែ​ដី​នឹង​មេការ បាន​គំរាមកំហែង​មកលើ​ពួកគាត់​ទៀតផង​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា នៅមុន​មានការ​ជីកដី​នោះ គឺ​ពួក​ថៅកែ​រណ្តៅ​ដី​បាន​ដើរ​ទិញ​ដី​ភូមិ​ពី​ប្រជាពលរដ្ឋ​ថា ទុក​អភិវឌ្ឍន៍​ដាំ​ដំណាំ នឹង​កសាង​សំណង់​ផ្សេងៗ តែ​ផ្ទុយទៅវិញ ពេល​ទិញ​បាន​ហើយ បែរជា​គេ​ដាក់​គ្រឿងចក្រ​មក​ជីក​យក​អាចម៍ដី​លក់​ទៅវិញ បង្កឱ្យមាន​រណ្តៅ​ដី​ធំៗ​មាន​ជម្រៅ​ស្ទើរ​ដល់​ក្បាល​ប្រែ​ត ជាហេតុ​ធ្វើឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនចៅ​យ៉ាងខ្លាំង​។​

​រឿង​រណ្តៅ​ដី​ខាងលើនេះ ពលរដ្ឋ​បាន​អស់ជំនឿ​ទៅលើ​អាជ្ញាធរ​ស្រុក ខេត្ត នោះ​ហើយ ដោយ​ពួកគាត់​បាន​សំណូមពរ​មក​ខាង​ក្រសួង​រ៉ែ នឹង​ថាមពល ឱ្យជួយ​ចុះ​ពិនិត្យ​នឹង​ទប់ស្កាត់​ការជីក​រណ្តៅ​យក​អាចម៍​ដល់​ក្បាល​ប្រែ​ត​នៅ​ភូមិ​ឈើទាល​នេះ​ផង​៕

ចំនួនអ្នកទស្សនា

    20685997

  • ថ្ងៃនេះ301
  • ម្សិលមិញ4911
  • សប្តាហ៍នេះ17871
  • ខែនេះ301
  • ឆ្នាំនេះ243541
  • សរុប20685997