ដីព្រៃ​របស់​រដ្ឋ​ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា​បាន​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​កាន់កាប់​ខុសច្បាប់​

21-June-2016 | ដោយ មែន កំសត់


​ព្រះវិហារ​៖​ដីព្រៃ​របស់​រដ្ឋ​ជាប់​និង​ដី បម្រុង​១០​ភាគរយ​អចិន្ត្រៃយ៍​របស់​ឃុំ​ម្លូព្រៃ​មួយ​ត្រូវបាន​ប្រជាពលរដ្ឋ សង្ស័យថា​មាន​អ្នក​ឃុបឃិត​គ្នា​ចេញ​ប្លង់​ឲ្យ​ឈ្មួញ​កាន់កាប់​ខុសច្បាប់​អស់ ជាង​២០​ហិកតា​កាលពី​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៦​ថ្មីៗ​កន្លងទៅ​នៅ​ចំណុច ចម្ការចេក​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូព្រៃ មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឆែប​សុំ មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​រឿង​ដី​ខាងលើ​នោះ​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង នៅ​រសៀល​ថ្ងៃទី​២០​មិថុនា​នេះ​ថា​កាលពី​អំឡុង​ឆ្នាំ​២០១៣​មាន​ពលរដ្ឋ​មួយ គ្រួសារ​បានមក​រំលោភ​កាន់កាប់​ដី​នេះ​ម្តង​រួចមកហើយ​។​តែ​ត្រូវបាន​អាជ្ញាធរ ចុះបង្ក្រាប​ហើយ​បាន​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ​ដើម្បី​ចាត់ការ​តាម និតិ​វិធី​នៃ​ច្បាប់​។​

​មន្ត្រី​ព្រៃឈើ​នោះបាន​បង្ហើប​ឲ្យ​ដឹង ទៀតថា​ម្ចាស់​ដី​ដែល​អាជ្ញាធរ​ចោទប្រកាន់ថា​កាន់កាប់​ខុសច្បាប់​នោះ​មាន ផ្ទៃដី​តែ​ជាង​មួយ​ហិកតា​ទេ​។​ផ្ទុយទៅវិញ​អ្នក​ដែល​ចូលទៅ​កាន់កាប់​ក្រោយនេះ មិនដឹងថា​មាន​ខ្នង​ប៉ុនណា​នោះទេ​បានជា​មាន​ដី​កាន់កាប់​រហូតដល់​ទៅ​ជាង​២០ ហិកតា​ឯណោះ​ដោយ​អ្នក​មុន​ត្រូវបាន​គេ​ចាប់​ដាក់គុគ​មាន​ដី​តែ​ជាង​មួយ​ហិកតា ។​តែ​ឈ្មួញ​ក្រោយនេះ​មាន​ប្លង់​កាន់កាប់​រហូតដល់​ទៅ​ជាង​២០​ហិកតា​តែ​មិន ត្រូវបាន​អាជ្ញាធ​បង្ក្រាប​នោះឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៦​គេ​បាន​សង្កេតឃើញ​លោក អភិបាលស្រុក​ឆែប​បាន​ដឹកនាំ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ឆែប​បាន ចុះទៅ​សួរនាំ​។​តែ​គេ​បាន​សង្កេតឃើញថា​ចុះទៅ​គ្រាន់តែ​វៃ​ទឹក​បង្អើល​ត្រី ឲ្យ​ជាប់​មង​តែប៉ុណ្ណោះ​ដោយ​ពុំមាន​ឃើញ​មាន​របាយការណ៍​ជូន​អាជ្ញាធរ​ថ្នាក់ ខេត្ត​នោះឡើយ​។​

​មេព្រៃ​ស្រុក​ឆែប​បាន​បញ្ជាក់ទៀតថា​ដី​ដែល​ត្រូវ អធិការកិច្ច​នោះ​គឺ​ដី​ឈ្មោះ​សោម​ស្រី​ពៅ​និង​ដី​ឈ្មោះ​ទ្រី​ធីតា​កាប់​រាន ថ្មីៗ​មិនទាន់​ទាំង​ប្រមូល​ឈើ​ដុត​ផង​។​ហេតុនេះ​សូម​ប្រធាន​គណ​:​ក​ម្មា​ធិ ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​មេ​តា្ត​ចុះ​អធិការកិច្ច​រឿង​ដី​បី កន្លែង​នេះ​ផង​ព្រោះ​មាន​លក្ខណ​:​មិន​ប្រក្រតី​បើ​ថ្នាក់​ខេត្ត​មិន​ចុះមក ទេ​នឹង​សូម​សំណូមពរ​ដល់​ថ្នាក់ជាតិ​បន្តទៀត​៕

ចំនួនអ្នកទស្សនា

    20786567

  • ថ្ងៃនេះ2241
  • ម្សិលមិញ3881
  • សប្តាហ៍នេះ24681
  • ខែនេះ6131
  • ឆ្នាំនេះ344111
  • សរុប20786567